中柬劳工法合规研讨会在金边举行 中国商会主办










分类劳工政策
事件时间2026-10-28
地点金边摩根大厦
来源柬埔寨劳工部
发布时间2026/10/28 18:10
详情描述
2026年10月28日下午,柬埔寨劳工与职业培训部与中国驻柬使馆在金边摩根大厦联合主持“加强法律合规与劳资关系管理”研讨会,由柬埔寨中国商会与劳工部合作举办。劳工部长亨索与中国驻柬使馆临时代办姜楠共同出席,参会者包括劳工部领导及在柬经营的中国企业代表。
研讨会列出三项议题:劳动监察机制,外籍人员职业与工作管理,以及跨文化背景下的法律合规与劳动力管理经验分享。前两项分别对应企业接受劳动检查的流程和外籍员工用工合规要求,第三项针对
📋 简要摘要 ▸
10月28日下午,柬埔寨劳工与职业培训部与中国驻柬使馆在摩根大厦联合主持“加强法律合规与劳资关系管理”研讨会,由柬埔寨中国商会与劳工部合作举办。劳工部长亨索与中国驻柬使馆临时代办姜楠共同出席,议题聚焦劳动法与相关法规普及,旨在规范劳资关系、优化在柬投资环境。会上呼吁企业依法经营并履行社会责任。
📋 完整原文 ▸
កម្ពុជា-ចិន រួមគ្នាលើកកម្ពស់ការយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ ដើម្បីពង្រឹងការគ្រប់គ្រងទំនាក់ទំនងការងារ និងបង្កបរិយាកាសវិនិយោគកាន់តែល្អប្រសើរនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម JIANG Nan ភារធារីស្ដីទីនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងអនុលោមភាពតាមច្បាប់ និងការគ្រប់គ្រងទំនាក់ទំនងការងារ” ដែលរៀបចំដោយសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា សហការជាមួយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅអគារ Morgan Tower។ សិក្ខាសាលាដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងតំណាងក្រុមហ៊ុនចិនកំពុងធ្វើអាជីវកម្មនៅកម្ពុជា មានគោលបំណងបង្កើនការយល់ដឹង និងអនុវត្តច្បាប់ ព្រមទាំងបទប្បញ្ញត្តិពាក់ព័ន្ធរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរ ក៏ដូចជាពង្រឹងសមត្ថភាពសហគ្រាសក្នុងការគ្រប់គ្រងធនធានមនុស្ស និងទំនាក់ទំនងការងារប្រកបដោយសុខដុមរមនា និងកាត់បន្ថយវិវាទការងារ។
ថ្លែងទៅកាន់អង្គសិក្ខាសាលា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជាក្នុងកិច្ចសហការរៀបចំកម្មវិធីដ៏សំខាន់នេះឡើង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម JIANG Nan ដែលបានអញ្ជើញចូលរួម ព្រមទាំងចំពោះប្រទេសចិន ដែលផ្តល់កិច្ចសហប្រតិបត្តិការល្អ គាំទ្រផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ក៏ដូចជាលើកទឹកចិត្តជនជាតិចិនមកវិនិយោគនៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមក៏បានអរគុណចំពោះអ្នកវិនិយោគិនទាំងអស់ដែលជឿទុកចិត្តជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដែលមិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ច ពង្រីកសមត្ថភាពផលិតកម្ម និងធ្វើពិពិធកម្មសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជំនាញវិជ្ជាជីវៈ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។
ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យឯកជនជា “កម្លាំងចលករ” និងជាដៃគូអភិវឌ្ឍដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារ។ ទន្ទឹមនេះ ច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធគឺ ជាមូលដ្ឋានសំខាន់សម្រាប់ការគ្រប់គ្រងទំនាក់ទំនងរវាងនិយោជក និងកម្មករនិយោជិត ហើយប្រធានបទទាំង ៣ គឺ (១) យន្តការអធិការកិច្ចការងារ, (២) ការគ្រប់គ្រងមុខរបរ និងការងារជនបរទេស និង(៣) ការចែករំលែកបទពិសោធស្តីពីការអនុលោមភាពតាមច្បាប់ និងការគ្រប់គ្រងកម្លាំងពលកម្មក្នុងបរិបទអន្តរវប្បធម៌ នាឱកាសនេះ គឺមានភាពប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។
ឯកឧត្តមបានគូសបញ្ជាក់ពីអត្ថប្រយោជន៍សំខាន់ៗនៃការអនុលោមតាមច្បាប់ ជាពិសេសធានាសុវត្ថិភាពផ្លូវច្បាប់ និងការប្រកបអាជីវកម្មប្រកបដោយស្ថិរភាព, បង្កើនកេរ្តិ៍ឈ្មោះ និងទំនួលខុសត្រូវក្នុងអាជីវកម្ម, កាត់បន្ថយហានិភ័យនៃវិវាទការងារ, បង្កើនផលិតភាពការងារ និងការចូលរួមយ៉ាងសកម្មពីនិយោជិត, ការទទួលបានការគាំទ្រ និងលើកទឹកចិត្តបន្ថែមពីរាជរដ្ឋាភិបាល និងរក្សាភាពជឿជាក់ ព្រមទាំងបង្កើនការប្រកួតប្រជែងទីផ្សារអន្តរជាតិជាដើម។ តាមរយៈបទបង្ហាញពីប្រធានបទទាំងនេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងកាន់តែច្រើនពីកាតព្វកិច្ចផ្លូវច្បាប់ វិធីសាស្ត្រគ្រប់គ្រងទំនាក់ទំនងការងារ និងការដោះស្រាយបញ្ហានៅកន្លែងការងារដោយសមស្រប ដែលក៏អាចជួយមិនឱ្យមានការចោទប្រកាន់ ឬយល់ច្រឡំណាមួយផងដែរ។
ក្រសួងក៏បានលើកទឹកចិត្តឱ្យសមាគមបន្តដើរតួនាទីជាអ្នកជួយផ្សព្វផ្សាយពីច្បាប់ និងបទប្បញ្ញត្តិថ្មីៗទៅកាន់សមាជិករបស់ខ្លួន ជួយសម្របសម្រួលការទទួលបានព័ត៌មានផ្លូវការ និងជំរុញឱ្យសមាជិកស្វែងរកការណែនាំពីក្រសួង ឬមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត នៅពេលមានចម្ងល់ពីការអនុវត្តច្បាប់។
នាឱកាសនោះ ឯកឧត្តម JIANG Nan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការងារដែលគាំទ្រសិក្ខាសាលានេះ និងដំណើរការសមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា។ ឯកឧត្តមបានលើកឡើងថា ប្រទេសចិនបានបន្តជាដៃគូពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នាមកនេះ ដោយសហគ្រាសចិនជាច្រើនបន្តបើកអាជីវកម្មនៅកម្ពុជា។ ស្ថានទូតចិនប្រចាំកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញសហគ្រាសចិនឱ្យគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារនៅកម្ពុជា។ ឯកឧត្តមសង្ឃឹមថា សហគ្រាសចិននឹងចាប់យកឱកាសដ៏មានតម្លៃនេះ ដើម្បីសិក្សា ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធ ហើយយកចំណេះដឹងនេះទៅអនុវត្តជាក់ស្តែង ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ប្រកបអាជីវកម្មដោយអនុលោមតាមច្បាប់ បំពេញការទទួលខុសត្រូវសង្គមរបស់សហគ្រាសឱ្យបានពេញលេញ និងអនុវត្តការប្រកបអាជីវកម្មដែលផ្តោតលើការចូលរួម និងការអភិវឌ្ឍក្នុងស្រុក៕
#MLVT #HENGSour