劳工部推动东盟社会保障互认 提升劳动力流动

文件类型政策
发布机构柬埔寨劳工部
适用范围东盟成员国
发布时间2026/08/27 07:35
政策详情
柬埔寨劳工部部长兴索出席第29届东盟劳工部长会议(29th ALMM),会议以“提升东盟人力资本:技能认证迈向全球认可”为主题。
柬埔寨劳工部在会上提出,技能认证与职业资格证书的互认是促进区域内劳动力流动的核心基础。为进一步加速东盟区域内劳动力自由流动,柬埔寨主张落实东盟关于“东盟移民劳工社会保障福利转移”的声明,推动社会保障体系的互认与数据交换。
目前,东盟成员国在社会保障福利转移的实际执行层面进展缓慢。各成员国需进一步协调社会保障体系的结构差异,并完善数据交换机制。柬埔寨将寻求东盟成员国的支持,通过举办研讨会等方式,推动区域内社会保障互认机制的落地。
📋 简要摘要 ▸
柬埔寨劳工部在第29届东盟劳工部长会议上,提议推动技能认证及社会保障互认,以促进区域内劳动力自由流动。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: កម្ពុជាជំរុញការទទួលស្គាល់ជំនាញ និងការផ្ទេរអត្ថប្រយោជន៍សន្តិសុខសង្គមសម្រាប់លើកកម្ពស់ការចល័តកម្លាំងពលកម្មអាស៊ាន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៩
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ានលើកទី២៩ (29th ALMM) និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមមូលបទ “ការលើកកម្ពស់មូលធនមនុស្សអាស៊ាន៖ វិញ្ញាបនបត្រជំនាញឆ្ពោះទៅរកការទទួលស្គាល់ជាសកល” នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ ខណៈដែលកិច្ចប្រជុំនេះរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ប្រធានបទនេះពិតជាមានសារៈសំខាន់ និងចំពេលវេលា ដោយឯកឧត្តមគូសបញ្ជាក់ថា ការទទួលស្គាល់ជំនាញ និងការបញ្ជាក់វិញ្ញាបនបត្រជំនាញ គឺជាកត្តាគ្រឹះដ៏សំខាន់សម្រាប់ជំរុញការចល័តកម្លាំងពលកម្ម។ ក្រៅពីនេះ ការធានាអត្ថប្រយោជន៍សន្តិសុខសង្គមអាចផ្ទេរតាមពលករបាន គឺជាយន្តការដ៏សំខាន់មួយទៀត ដែលគាំទ្រនិងពន្លឿនការចល័តពលករទេសន្តរប្រវេសន៍ក្នុងតំបន់ផងដែរ។ ដូច្នេះ សេចក្តីប្រកាសរបស់អាស៊ានស្តីពី ”ការផ្ទេរអត្ថប្រយោជន៍សន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងអាស៊ាន” ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ២០២២ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការគាំទ្រការចល័តកម្លាំងពលកម្ម។
ទោះជាយ៉ាងណា ការអនុវត្តជាក់ស្តែងនៃការផ្ទេរអត្ថប្រយោជន៍សន្តិសុខសង្គមនៅតែមានភាពយឺតយ៉ាវជាងការរំពឹងទុក ដែលត្រូវការពេលវេលាបន្ថែមទៀតសម្រាប់រដ្ឋសមាជិកអាស៊ាន ដើម្បីពិចារណាលើការផ្លាស់ប្តូរទិន្នន័យ រចនាសម្ព័ន្ធ និងប្រព័ន្ធសន្តិសុខសង្គមនៃប្រទេសនីមួយៗ។ កម្ពុជានឹងស្វែងរកការគាំទ្របន្ថែមពីរដ្ឋសមាជិកអាស៊ាន និងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជំរុញការរៀបចំសិក្ខាសាលា