劳工部推动女性职场安全 助力脱离LDC状态










文件类型政策
发布机构柬埔寨劳工部
生效日期2026-09-22
适用范围在柬企业及女性员工
发布时间2026/09/22 19:02
政策详情
柬埔寨劳工部于2026年9月22日举办第五届年度性别论坛,主题聚焦于通过推动性别平等与职场安全,助力柬埔寨实现经济可持续增长,并支持国家脱离最不发达国家(LDC)行列。
劳工部指出,提升女性职场地位及保障工作环境的公平性与安全性,是增强国家人力资源竞争力及维持经济可持续发展的核心要素。在政策执行层面,劳工部正通过职业技术培训计划(TVET 1.5M),为贫困及弱势群体女性提供专业技能培训与认证,以适应数字经济时代的市场需求。
针对在柬企业,劳工部明确提出以下要求与导向:企业需重点关注职场安全标准,积极预防职场歧视及性别暴力,并提升女性在管理岗位中的参与度。同时,鼓励企业通过扩大托儿服务及优化家庭照护支持,构建更具包容性的职场环境。
此次政策旨在通过投资女性技能与保障职场权益,确保经济增长的包容性,实现不让任何劳动者掉队的目标。相关举措不仅是社会责任的体现,更是柬埔寨提升国际竞争力、推动国家经济转型升级的关键战略部署。
📋 简要摘要 ▸
劳工部在年度性别论坛上强调,通过提升女性技能及保障职场安全,将有效促进柬埔寨经济可持续增长,并支持国家脱离最不发达国家(LDC)行列。
📋 完整原文 ▸
ក្រសួងការងារ ជំរុញការវិនិយោគលើជំនាញស្ត្រី និងបរិយាកាសការងារប្រកបដោយសុវត្ថិភាព
(ភ្នំពេញ)៖ លោកជំទាវ សួស ស៊ីនួន អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងវេទិកាប្រចាំឆ្នាំស្តីពីយេនឌ័រ លើកទី៥ ក្រោមប្រធានបទ "កិច្ចសន្ទនាឆ្ពោះទៅផែនការសកម្មភាព៖ ការជំរុញសមភាពយេនឌ័រ និងកន្លែងការងារមានសុវត្ថិភាព ដើម្បីគាំទ្រការចាកចេញរបស់កម្ពុជា ពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC)” នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។ ពិធីបើកនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
ថ្លែងក្នុងវេទិកានេះ លោកជំទាវ សួស ស៊ីនួន បានបញ្ជាក់ថា ការលើកកម្ពស់សមភាពយេនឌ័រ និងការធានាបរិយាកាសការងារប្រកបដោយសមធម៌ សុវត្ថិភាព និងការគោរពសិទ្ធិ មិនត្រឹមតែជាកាតព្វកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ការពង្រឹងធនធានមនុស្ស និងការរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា។
ក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងបាននិងកំពុងពង្រឹងឱកាសសម្រាប់ស្ត្រី និងយុវជន តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេសកម្មវិធី TVET 1.5M ដើម្បីជួយឱ្យអ្នកមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ទទួលបានជំនាញ វិញ្ញាបនបត្រទទួលស្គាល់ និងសមត្ថភាពឆ្លើយតបនឹងតម្រូវការទីផ្សារការងារក្នុងបរិបទសេដ្ឋកិច្ចឌីជីថល។
បន្ថែមពីនេះ ក្រសួងកំពុងផ្តោតលើការពង្រឹងគុណភាពបណ្តុះបណ្តាល និងការចូលរួមរបស់ស្ត្រីក្នុងជំនាញបច្ចេកទេស ការបង្កើនតួនាទីស្ត្រីក្នុងថ្នាក់ដឹកនាំ ការទប់ស្កាត់ការរើសអើង និងអំពើហិង្សាផ្អែកលើយេនឌ័រនៅកន្លែងធ្វើការ ព្រមទាំងការពង្រីកសេវាថែទាំកុមារ និងការចែករំលែកការងារថែទាំក្នុងគ្រួសារ។ វិធានការទាំងនេះមានគោលដៅបង្កើតបរិយាកាសការងារដែលមានសុវត្ថិភាព បរិយាបន្ន និងផ្តល់ឱកាសស្មើភាពដល់ស្ត្រី និងបុរសដែលជាកត្តាគន្លឹះមិនអាចខ្វះបាន ដោយមិនទុកនរណាម្នាក់ចោលឡើយ។
ជាមួយគ្នានេះ លោកជំទាវបានគូសបញ្ជាក់ថា នៅពេលកម្ពុជាកំពុងឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចកម្រិតខ្ពស់ជាងមុន ការវិនិយោគលើជំនាញ សិទ្ធិស្ត្រី និងសុវត្ថិភាពការងារ គឺជាការវិនិយោគសម្រាប់អនាគត។ ការរួមគ្នាពង្រឹងសមភាពយេនឌ័រ ការអភិវឌ្ឍធនធានមនុស្ស និងបរិយាកាសការងារប្រកបដោយបរិយាបន្ន នឹងរួមចំណែកធានាឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាមានចីរភាព និងគាំទ្រដល់ដំណើរការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC)៕
#MLVT #HENGSour