柬埔寨政府机构重组与公务员安置政策说明

文件类型政策解读
发布机构公共行政改革委员会
发布时间2026/04/07 03:05

政策详情

柬埔寨政府通过精简机构职能,推行“整理门户”与“强化而非扩张”的行政改革。政府已制定相关指导草案,旨在确保机构重组过程中公务员的合法权益得到保障并妥善安置。
📋 完整原文 ▸
[ករណីអង្គភាពមានការច្របាច់បញ្ចូល ត្រូវបានកែសម្រួល ឬលុបចេញ តើមន្ត្រីអាចនឹងត្រូវបានរៀបចំដូចម្តេច?](https://www.facebook.com/share/p/18nifDEVvD/) ក្រោយពីរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន»​ ជាបន្តបន្ទាប់មក បានបង្ហាញថា រចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នទាំងនោះ ពុំមានក្រសួង ស្ថាប័នណាមួយមានការពង្រីករចនាសម្ព័ន្ធនោះទេ តែថែមទាំងបានកាត់បន្ថយអគ្គនាយកដ្ឋាន និងនាយកដ្ឋានបន្ថែមទៀត ឱ្យស្របតាមអភិក្រម «រៀបចំផ្ទះឱ្យបានរៀបរយ» និង «ពង្រឹងជាជាងពង្រីក»។ ការរៀបចំរចនាសម្ព័ន្ធ ត្រូវបានគិតគូរដោយផ្អែកលើការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដើម្បីរក្សានូវអត្ថប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានរៀបចំសេចក្ដីព្រាងសេចក្តីណែនាំស្តីពី «ការតែងតាំងឡើងវិញមន្ត្រីរាជការ និងការរៀបចំមន្ត្រីក្នុងរចនាសម្ព័ន្ធថ្មី របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ» សម្រាប់ការអនុវត្តក្នុងការរៀបចំតែងតាំងឡើងវិញមន្ត្រីរាជការស៊ីវិល ក្នុងមុខតំណែងគ្រប់គ្រង និងថ្នាក់ប្រហាក់ប្រហែលទៅតាមរចនាសម្ព័ន្ធថ្មី។