皇家金边大学出席公务员招录志愿者表彰大会 强调考试透明度








分类政府动态
事件时间2026-06-17 08:00
地点金边皇家行政学院
来源金边皇家大学
发布时间2026/06/17 16:06
详情描述
2026年6月17日上午8时,皇家金边大学校长杰切利率领校方代表团,包括副校长及柬埔寨青年联合会(UYFC)代表,前往金边皇家行政学院出席公务员招录志愿者表彰大会。
本次会议由柬埔寨副首相兼公务员部部长、考试委员会主席洪玛尼主持。会议旨在向参与公务员招录考试工作的志愿者观察员表达感谢,并对其贡献予以肯定。
会议指出,志愿者在公务员招录考试过程中发挥了积极作用,确保了考试的透明度、公正性与准确性,符合柬埔寨政府推进公共行政改革的政策目标。
出席此次活动的还包括公务员部领导、相关政府部门代表、反腐败机构代表、公共教育机构代表,以及通过现场或线上方式参会的公众观察员和柬埔寨青年联合会成员。
📋 简要摘要 ▸
皇家金边大学校长杰切利率团出席公务员招录志愿者表彰大会。该活动由副首相兼公务员部部长洪玛尼主持,旨在表彰志愿者在确保政府部门招录考试透明、公正中所作的贡献,体现了柬埔寨政府推进公共行政改革的决心。
📋 完整原文 ▸
**សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចូលរួមក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត**
**ភ្នំពេញ៖** នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមសាស្ត្រាចារ្យ **ជេត ជាលី** សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានដឹកនាំគណៈប្រតិភូ រួមមានលោកសាកលវិទ្យាធិការរង និងតំណាងយុវជន ស.ស.យ.ក. អញ្ជើញចូលរួមក្នុងពិធី «សំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត» ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ដើម្បីបម្រើការងារតាមក្រសួង ស្ថាប័ន។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ **ឯកឧត្តម ហ៊ុន ម៉ានី** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង។
គោលបំណងនៃពិធីនេះ គឺដើម្បីថ្លែងអំណរគុណ និងកោតសរសើរចំពោះអ្នកសង្កេតការណ៍ស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ប្រកបដោយតម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ ស្របតាមគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។
នៅក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងគ្រឹះស្ថានសិក្សាសាធារណៈ ព្រមទាំងអ្នកសង្កេតការណ៍សាធារណជន និងសមាជិក ស.ស.យ.ក. ជាច្រើនរូប តាមរយៈការចូលរួមផ្ទាល់ និងប្រព័ន្ធអនឡាញ។
#RUPP #UYFC
បណ្ដាញសង្គមផ្លូវការរបស់ ស.ស.យ.ក. RUPP
🌐 | [Facebook Page ](https://www.facebook.com/)
🌐 | [Telegram Channel](https://t.me/ruppUyfcNews)
🌐 | [Telegram Chat](https://t.me/+O5KA97Sk8KU3Y2Zl)
🌐 | [Tiktok](https://www.tiktok.com/@youthofrupp1?_r=1&_t=ZS-95kbcJy1X53)