柬埔寨司法部与新加坡大使探讨法律人才培养







分类外交
事件时间2026-08-19
地点金边
来源柬埔寨司法部
发布时间2026/08/19 22:14
详情描述
2026年8月19日上午,柬埔寨副总理兼司法部部长高利顺在金边会见了新加坡驻柬埔寨大使Steven Pang Chee Wee。
会谈期间,新加坡大使对柬埔寨支持新加坡国际法律大使Rena Lee竞选2027年至2036年任期国际法院(ICJ)法官表示感谢。双方共同回顾了柬埔寨与新加坡之间的历史友好关系。
高利顺向新加坡大使介绍了柬埔寨政府在打击网络诈骗犯罪方面的政治决心与工作进展。他表示,柬埔寨正通过完善法律框架及制定相关战略,提升打击网络诈骗的执法效率,旨在确保此类跨国犯罪在被取缔后不再回流。
双方重点讨论了加强两国法律领域合作的议题,达成共识将通过开展专业培训、经验交流及互派考察访问等方式,提升柬埔寨执法人员的专业能力与人力资源素质。
📋 简要摘要 ▸
柬埔寨司法部部长高利顺会见新加坡驻柬大使,双方就加强法律领域合作、提升执法人员专业能力及人才培养计划达成共识。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
=====================
ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្តែងនូវអំណរគុណចំពោះកម្ពុជា ដែលបានគាំទ្រលោកស្រី Rena Lee ឯកអគ្គរដ្ឋទូតច្បាប់អន្តរជាតិសឹង្ហបុរី ជាបេក្ខភាពចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់អាណត្តិឆ្នាំ២០២៧-២០៣៦។ បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងជាប្រវត្តិសាស្ត្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តផ្នែកនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ក៏ដូចជា ការរៀបចំក្របខ័ណ្ឌច្បាប់ និងយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធានាថាឧក្រិដ្ឋកម្មឆ្លងដែននេះនឹងមិនវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីការបង្ក្រាបរួច។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរ រួមទាំងការពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈវគ្គបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធន៍ និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សា សំដៅលើកកម្ពស់សមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់របស់កម្ពុជា។