劳工部与ILO制定渔业劳工保护新计划










文件类型政策
发布机构劳工部
生效日期2026-08-05
适用范围渔业劳工
发布时间2026/08/05 19:33
政策详情
柬埔寨劳工与职业培训部与国际劳工组织(ILO)于2026年8月5日召开咨询委员会会议,正式启动并制定2026-2027年渔业劳工保护计划。该计划旨在通过提升渔业劳工的权益保护及工作安全,推动东南亚地区渔业劳工移民的体面劳动与蓝色经济发展。
此次会议由劳工部国务秘书主持,参会方包括政府相关部门、国际劳工组织代表、欧盟驻柬埔寨代表、雇主协会、劳工移民中介协会、工会及相关国际组织。会议重点回顾了2025-2026年期间渔业劳工移民项目的执行进展,并对2026-2027年的工作计划草案进行了审议与确认,同时总结了项目实施过程中的经验。
柬埔寨政府已制定多项政策与法律法规,旨在保障海外务工人员的合法权益,并确保劳工移民管理符合国际劳工组织及联合国的相关公约与准则。目前,东南亚渔业劳工移民项目在柬埔寨已进入第二阶段,该阶段自2025年1月1日启动,预计持续至2028年12月31日。此前,该项目第一阶段已于2021年8月至2024年12月期间完成。
📋 简要摘要 ▸
劳工部与国际劳工组织(ILO)召开会议,制定2026-2027年渔业劳工保护计划,旨在提升行业安全与劳工权益。
📋 完整原文 ▸
ក្រសួងការងារ និងអង្គការ ILO កំណត់ផែនការការងារថ្មីសម្រាប់លើកកម្ពស់ការការពារសិទ្ធិជនទេសន្តរប្រវេសន៍ការងារនេសាទ
(ភ្នំពេញ)៖ ឯកឧត្តម សេង ស ក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងដឹកនាំកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់ក្នុងការអនុវត្តកម្មវិធីសិទ្ធិជនទេសន្តរប្រវេសន៍ការងារនេសាទនៅអាស៊ីអាគ្នេយ៍ ស្តីពីការធ្វើទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាពសម្រាប់ការងារសមរម្យ និងសេដ្ឋកិច្ចពណ៌ខៀវ នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
កិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់ក្នុងការអនុវត្តកម្មវិធីសិទ្ធិជនទេសន្តរប្រវេសន៍ការងារនេសាទនៅអាស៊ីអាគ្នេយ៍នេះ មានគោលបំណងសំខាន់ៗ គឺដើម្បី ពិនិត្យលើវឌ្ឍនភាពដែលសម្រេចបានដោយគម្រោងសិទ្ធិជនទេសន្តរប្រវេសន៍ការងារនេសាទនៅអាស៊ីអាគ្នេយ៍ក្នុងអំឡុងឆ្នាំ២០២៥-២០២៦, ពិនិត្យ ពិភាក្សា និងផ្តល់ការយល់ព្រមលើសេចក្តីព្រាងផែនការការងារសម្រាប់ ឆ្នាំ២០២៦-២០២៧ និងចែករំលែកមេរៀនដែលទទួលបានពីការអនុវត្តគម្រោងសិទ្ធិជនទេសន្តរប្រវេសន៍ការងារនេសាទក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗ។
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ជាច្រើន ដើម្បីគាំពារសិទ្ធិ និងអត្ថប្រយោជន៍ជនទេសន្តរប្រវេសន៍ការងារខ្មែរដែលចេញទៅធ្វើការនៅក្រៅប្រទេស ហើយក៏បានយកចិត្តទុកដាក់អនុវត្តការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ ស្របតាមបទប្បញ្ញត្តិ នៃអនុសញ្ញា/កតិកាសញ្ញារបស់អង្គការអន្តរជាតិ និងអង្គការសហប្រជាជាតិនានាពាក់ព័ន្ធនឹងទេសន្តរប្រវេសន៍ការងារផងដែរ។ បន្ថែមលើនោះ កម្មវិធីសិទ្ធិជនទេសន្តរប្រវេសន៍ការងារនេសាទនៅអាស៊ីអាគ្នេយ៍ បានអនុវត្តនៅក្នុងប្រទេសកម្ពុជាបានពីរដំណាក់កាលរួចមកហើយ ដែលដំណាក់កាលទី ១បានចាប់ផ្តើមអនុវត្តកាលពីខែសីហា ឆ្នាំ២០២១ ហើយបានបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ ដែលមានរយៈពេល៤ឆ្នាំ និងដំណាក់កាលទី ២ បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៨។
សូមបញ្ជាក់ថា កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា លោក ប្រាយអាន ហ្វរណារី (Bryan Fornari) ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ទុន សុភណ្ឌ អ្នកសម្របសម្រួលអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា លោក បេនចាមីន ហាកឃីន (Benjamin Harkins) អ្នកជំនាញបច្ចេកទេសនៃអង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់ងារអង្គការសហប្រជាជាតិ សមាគមនិយោជក សមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា សហជីព អង្គការជាតិ អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សរុប ៥៧នាក់ (ស្រី១៧នាក់)៕
#MLVT #HENGSour