柬埔寨公务员选拔系统改革研讨会

文件类型公告
发布机构柬埔寨公共职能部
发布时间2026/04/06 05:20

政策详情

公共职能部技术团队于2026年4月1日至2日,向旅游部、矿产能源部及新闻部开展了关于“职位定义与描述”的专题宣讲,旨在优化政府部门的公务员选拔与管理体系。
📋 完整原文 ▸
**[វិធានការគន្លឹះទី១] ក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីនៃ គ.វ.រ. នៃក្រសួងមុខងារសាធារណៈ ធ្វើបទបង្ហាញអំពី «ការកំណត់ និងការពិពណ៌នាមុខតំណែង» ជូនដល់ក្រសួង ស្ថាប័នចំនួន៣ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ តាំងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ដឹកនាំដោយ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការ និងជាប្រធានប្រតិភូនៃក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីនៃ គ.វ.រ. បានអញ្ជើញចូលរួមជាវាគ្មិនធ្វើបទបង្ហាញអំពី «ការកំណត់ និងការពិពណ៌នាមុខតំណែង» ជូនដល់ក្រសួងទេសចរណ៍ ក្រសួងរ៉ែនិងថាមពល និងក្រសួងព័ត៌មាន។ ការធ្វើបទបង្ហាញនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងទាំងបីដាច់ដោយឡែកម្តងមួយៗ ដោយមានសមាសភាពអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងបី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងមុខងារសាធារណៈ ជាច្រើនរូប។ 📲 **[**អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម**](https://web.facebook.com/share/p/1BJPQ9Mqg6/)** 👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម 🌐 | **[**Website**](https://www.mcs.gov.kh/)[** 🌐 **](https://youtube.com/@MinistryofCivilService)**|**[** Facebook  🌐 **](https://web.facebook.com/CivilServiceCambodia)**|**[** Instagram    🌐 **](https://www.instagram.com/civilservice_cambodia?igsh=MWRrZWIwamh4ZW9uZA==)**|**[** Tiktok 🌐 **](https://www.tiktok.com/@mcsgovernment?)**|**[** Telegram  🌐 **](http://t.me/mcsgovkh)**|**[** YouTube**](https://youtube.com/@MinistryofCivilService)