柬埔寨推行公务员绩效评估改革 提升基层行政效率

文件类型政策
发布机构柬埔寨公务员部
生效日期2026-09-05
适用范围全国公务员
发布时间2026/09/05 09:27
政策详情
柬埔寨公务员部正式启动公务员绩效评估改革,旨在通过行政体制创新提升基层服务质量与工作效率。该项改革将于2026年9月5日起正式生效,适用范围覆盖全国公务员。
此次改革的核心在于推行基于工作协议的绩效评估机制。政府将摒弃单一的传统管理模式,转而开发并应用“混合公务员系统”。该系统融合了多种管理模式的优势,旨在构建符合柬埔寨政治背景与行政发展需求的现代化公共服务体系。
在具体执行层面,改革强调“单一实体系统”的工作理念,要求各级领导与专业官员共同参与。通过实施“择优录取、人岗匹配、留任激励”的选拔原则,确保公务员选拔过程公开透明,并根据工作协议对人员能力进行精准评估,以满足基层行政工作的实际需求。
目前,该项改革已在磅湛省开展试点与推广工作。通过建立科学的绩效评价体系,政府旨在强化行政管理中的能力导向,确保公务员队伍能够高效响应公共服务需求,并为后续全国范围内的行政改革提供实践经验。
📋 简要摘要 ▸
柬埔寨公务员部在磅湛省推行公务员绩效评估改革,通过“单一实体系统”提升基层行政效率与服务质量。
📋 完整原文 ▸
ឯកឧត្តម គង់ សុភី៖ កម្ពុជាកំពុងអភិវឌ្ឍ «ប្រព័ន្ធកូនកាត់» ក្នុងមុខងារសាធារណៈ ដើម្បីពង្រឹងគុណាធិបតេយ្យ និងប្រសិទ្ធភាពការងារនៅមូលដ្ឋាន
កំពង់ចាម៖ ក្នុងការអញ្ជើញជាអធិបតីក្នុងពិធីបិទ «សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ» នៅសាលាខេត្តកំពង់ចាម ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានសង្កត់ធ្ងន់ថា ជោគជ័យនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គឺពឹងផ្អែកទាំងស្រុងលើភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ តាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មិនបានផ្លាស់ប្តូរពីប្រព័ន្ធមុខងារសាធារណៈបច្ចុប្បន្ន ទៅកាន់ប្រព័ន្ធនិយោជន៍តែម្តងនោះទេ ប៉ុន្តែបាននិងកំពុងអភិវឌ្ឍប្រព័ន្ធគំរូថ្មីមួយហៅថា «ប្រព័ន្ធកូនកាត់ (Hybrid Civil Service System)»។ ប្រព័ន្ធថ្មីនេះ គឺជាការរួមបញ្ចូលគ្នានូវចំណុចខ្លាំងរបស់ប្រព័ន្ធទាំងពីរ ដើម្បីឆ្លើយតបទៅនឹងបរិបទនយោបាយ រដ្ឋបាលសាធារណៈ និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
ឯកឧត្តមបានបន្ថែមថា "បទពិសោធរបស់យើង មិនត្រឹមតែមានសារៈសំខាន់ សម្រាប់ការកែទម្រង់មុខងារសាធារណៈក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរួមចំណែកដល់ការសិក្សាស្រាវជ្រាវជាអន្តរជាតិអំពីគុណាធិបតេយ្យ និងការកែទម្រង់អភិបាលកិច្ច នៅក្នុងប្រទេសកំពុងអភិវឌ្ឍដទៃទៀតផង។"
ផ្អែកលើវិធានការគន្លឹះទី១ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ក្រោមអភិក្រម “ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត” និង “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ” រាជរដ្ឋាភិបាលបានទទួលការគាំទ្រ និងជំនឿទុកចិត្តយ៉ាងច្រើនពីសាធារណជន ក្នុងការជ្រើសរើសបានមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលមានសមត្ថភាព និងជំនាញច្បាស់លាស់ ឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងនៅតាមមូលដ្ឋាន។