柬埔寨常驻联合国代表指控泰国歧视柬籍劳工 呼吁保障人权



分类外交
事件时间2026-06-22
地点日内瓦
来源柬埔寨通讯社
发布时间2026/06/22 21:31
详情描述
2026年6月22日,柬埔寨常驻联合国代表凯·索万在日内瓦出席联合国人权理事会第62届会议。在关于移民工人人权的互动对话环节中,凯·索万代表柬埔寨政府发表讲话,对在泰柬籍劳工的处境表示关切。
凯·索万指出,近期柬泰边境局势趋于紧张,有报告显示,在泰务工的柬埔寨劳工正面临仇外情绪、歧视性言论以及暴力对待。他强调,移民劳工不应成为政治紧张局势或国家间冲突的牺牲品,更不应因国籍身份而遭受歧视。
柬方在会议上明确表示,支持联合国特别报告员关于要求各国履行移民劳工相关人权义务的呼吁,并敦促泰国政府采取必要措施,防止针对柬籍劳工的歧视、暴力及各类侵权行为。凯·索万重申,接收国应严格遵守国际人权法及《世界人权宣言》,切实保障移民劳工的合法权益。
受边境局势影响,相关劳工政策可能面临调整。建议在泰务工人员密切关注官方通报,在日常生活中保持低调,以规避潜在风险。
📋 简要摘要 ▸
柬埔寨常驻联合国代表凯·索万在日内瓦人权理事会会议上发言,指出柬籍劳工在泰国边境面临仇外情绪、歧视性言论及暴力对待。柬方呼吁泰国政府履行国际人权义务,保护劳工免受政治紧张局势影响,确保其不因国籍受到歧视。
📋 完整原文 ▸
តំណាងអចិន្ត្រៃយ័កម្ពុជាប្រចាំ អ.ស.ប លើកឡើងពីសេចក្តីរាយការណ៍ថា ពលករទេសន្តរប្រវេសក៍កម្ពុជា បានប្រឈមនឹងការស្អប់ខ្ពើម និងវោហាសាស្ត្ររើសអើង ពីសំណាក់ថៃ
(AKP ទីក្រុងហ្សឺណែវ) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ក្រោមរបៀបវារៈទី៣៖ កិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់ពលករទេសន្តរប្រវេសន៍។
ក្នុងបទអន្តរាគមន៍នោះ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការអំពាវនាវរបស់អ្នករាយការណ៍ពិសេស ដល់បណ្តារដ្ឋនានាឱ្យគោរពកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួន ចំពោះពលករទេសន្តរប្រវេសក៍ និងទប់ស្កាត់ការរើសអើង អំពើហិង្សា ព្រមទាំងការរំលោភបំពាននានា។
ឯកឧត្តមបានលើកឡើងជាក់ស្តែងជាពិសេស ក្នុងបរិបទនៃភាពតានតឹងនាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះមានសេចក្តីរាយការណ៍ថា ពលករទេសន្តរប្រវេសក៍កម្ពុជា បានប្រឈមនឹងការស្អប់ខ្ពើមជនបរទេស វោហាសាស្ត្ររើសអើង ការនិយាយស្តីបែបស្អប់ខ្ពើម ការប្រព្រឹត្តបែបប្រកាន់រើសអើង និងអំពើហិង្សា។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថា ពលករទេសន្តរប្រវេសក៍ មិនត្រូវក្លាយជាផ្ទាំងស៊ីប ឬរងការរើសអើងដោយផ្អែកលើសញ្ជាតិរបស់ពួកគេឡើយ ហើយក៏មិនត្រូវក្លាយជាជនរងគ្រោះនៃភាពតានតឹងផ្នែកនយោបាយ ឬជម្លោះរវាងរដ្ឋនិងរដ្ឋនោះដែរ និងបានអំពាវនាវដល់ប្រទេសទទួល ឱ្យចាត់វិធានការចាំបាច់នានា ដើម្បីការពារពលករទេសន្តរប្រវេសក៍ ស្របតាមកាតព្វកិច្ចរបស់ខ្លួន ដោយអនុលោមតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិរួមទាំងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សផងដែរ៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) (Twitter)
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia