洪玛奈马德望发放稻种 1.07万受灾户获粮种援助

洪玛奈马德望发放稻种 1.07万受灾户获粮种援助
洪玛奈马德望发放稻种 1.07万受灾户获粮种援助
洪玛奈马德望发放稻种 1.07万受灾户获粮种援助
洪玛奈马德望发放稻种 1.07万受灾户获粮种援助
洪玛奈马德望发放稻种 1.07万受灾户获粮种援助
洪玛奈马德望发放稻种 1.07万受灾户获粮种援助
洪玛奈马德望发放稻种 1.07万受灾户获粮种援助
洪玛奈马德望发放稻种 1.07万受灾户获粮种援助
洪玛奈马德望发放稻种 1.07万受灾户获粮种援助
洪玛奈马德望发放稻种 1.07万受灾户获粮种援助
1/10
分类救灾
事件时间2026-10-30
地点马德望
来源柬埔寨司法部
发布时间2026/10/30 13:56

详情描述

2026年10月30日上午,柬埔寨首相洪玛奈到马德望省出席慰问与物资发放仪式,向当地1.07万户受雨水洪涝影响的家庭发放稻种和食品包。副首相兼司法部长、马德望省政府工作组组长胶里特陪同出席,省政府工作组、省行政部门及相关单位官员参加。 洪玛奈在会上对马德望省行政、政府工作组、各部委、地方当局和相关单位表示感谢,称其在灾中调派力量和工具开展救援,将面临危险的人员转移至安全地点,并提供食品、资金、药品和必要物资等紧急援助。此次发放稻种,目的在于推动灾后生计与生产恢复,让农户能够重新下田,而非仅靠救济。 针对灾后恢复,洪玛奈向相关部门提出三项要求:农林渔业部检查并准备向可以复耕地区的农户发放稻种、蔬菜种子及其他作物种子;水利与气象部安排拦水、排水系统和供水网络,并做好储备,防范旱季生活与灌溉用水短缺;农村发展部与公共工程和运输部检查、修复受损道路,并从此次洪灾中吸取经验,改进道路建设,使其更坚固耐久,并与有效的排水系统衔接。 洪玛奈同时呼吁真正缺地的民众通过地方当局提出申请,不要听信煽动去非法砍伐或占用国有土地;政府正通过社会土地分配与经济发展第三阶段及“分地护林、共同可持续发展”项目,向确有需要者提供土地和住房。马德望省政府工作组表示,将继续与省行政、地方当局和相关部门合作,跟踪灾情、协调援助,并推动生计、农业生产和基础设施尽快恢复。 受灾农户可向所在乡、分区地方当局核对本人是否已被列入受灾名单,以及稻种、食品包的领取安排;发现道路、水利设施受损,也可通过地方当局上报。
📋 简要摘要 ▸
10月30日上午,副首相兼司法部长、马德望省政府工作组长胶里特陪同洪玛奈出席马德望省的慰问与物资发放仪式,向1.07万户受水灾影响的家庭发放稻种与食品包。官方表示将持续跟踪灾情、协调救援物资,并推动农业生产与基础设施尽快恢复,以回应民众实际需求。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី** **កើត** **រិទ្ធ** **និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងអមដំណើរសម្តេចធិបតី** **ហ៊ុន** **ម៉ាណែត** **ក្នុងពិធីជួបសំណេះសំណាល** **និងចែកពូជស្រូវ** **ព្រមទាំងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់** **ចំនួន** **១០**.**៧០០គ្រួសារ ================================= ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានចូលរួមអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងកញ្ចប់ស្បៀងជូនប្រជាពលរដ្ឋចំនួន ១០.៧០០គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅក្នុងខេត្តបាត់ដំបង។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ត្រីនៃអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។ មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តបាត់ដំបង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ដែលបានចាត់ចែងកម្លាំង និងមធ្យោបាយចុះជួយសង្គ្រោះប្រជាពលរដ្ឋ ជម្លៀសអ្នកប្រឈមនឹងគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ រួមមានស្បៀងអាហារ ថវិកា ថ្នាំពេទ្យ និងសម្ភារៈចាំបាច់នានា ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។ ដើម្បីជំរុញការស្តារជីវភាព និងសកម្មភាពផលិតកម្មរបស់ប្រជាពលរដ្ឋក្រោយទឹកជំនន់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំសំខាន់ៗដល់ក្រសួងពាក់ព័ន្ធ រួមមាន៖ • ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពិនិត្យ និងត្រៀមចែកពូជស្រូវ ពូជបន្លែ និងពូជដំណាំផ្សេងៗជូនប្រជាកសិករនៅតាមតំបន់ដែលអាចចាប់ផ្តើមដាំដុះឡើងវិញបាន។ • ក្រសួងធនធានទឹក និងឧតុនិយម ត្រូវរៀបចំប្រព័ន្ធស្ទាក់ទឹក ប្រព័ន្ធរំដោះទឹក និងបណ្តាញផ្គត់ផ្គង់ទឹកឱ្យបានសមស្រប ព្រមទាំងត្រៀមលក្ខណៈបម្រុង ដើម្បីបង្ការការខ្វះខាតទឹកប្រើប្រាស់ និងទឹកសម្រាប់ស្រោចស្រពក្នុងរដូវប្រាំង។ • ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវចុះពិនិត្យ ជួសជុល និងស្តារឡើងវិញនូវខ្សែផ្លូវដែលរងការខូចខាត ព្រមទាំងយកបទពិសោធពីគ្រោះទឹកជំនន់នេះទៅសិក្សា និងកែលម្អការសាងសង់ផ្លូវឱ្យមានភាពរឹងមាំ ប្រើប្រាស់បានយូរ និងភ្ជាប់ជាមួយប្រព័ន្ធរំដោះទឹកដែលមានប្រសិទ្ធភាព។ ទន្ទឹមនេះ សម្តេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលខ្វះខាតដីធ្លីពិតប្រាកដ ឱ្យដាក់ពាក្យស្នើសុំតាមរយៈអាជ្ញាធរមូលដ្ឋាន និងកុំជឿតាមការញុះញង់ឱ្យទៅកាប់ទន្ទ្រាន ឬកាន់កាប់ដីរដ្ឋដោយខុសច្បាប់។ រាជរដ្ឋាភិបាលបាននិងកំពុងផ្តល់ដី និងលំនៅឋានជូនប្រជាពលរដ្ឋដែលមានតម្រូវការពិតប្រាកដ តាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ និងកម្មវិធី «ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព»។ ក្រោមការដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីតាមដានស្ថានភាព សម្របសម្រួលការផ្តល់ជំនួយ និងជំរុញការស្តារជីវភាព ផលិតកម្មកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។