柬埔寨新闻部长涅帕达要求TVK与AKP加强新年宣传质量

分类政务新闻
事件时间2026年4月13日
地点金边,新闻部
来源柬埔寨国家电视台
发布时间2026/04/13 12:32
详情描述
2026年4月13日,柬埔寨新闻部长涅帕达在新闻部主持召开工作会议,对国家电视台(TVK)和柬埔寨通讯社(AKP)在柬埔寨传统新年期间的宣传工作进行指导。
涅帕达部长在会上强调,媒体机构在新年期间的宣传工作不仅是信息传递,更是展示高棉文化繁荣、传统习俗及艺术价值的重要窗口。他要求TVK与AKP提升报道质量,确保新闻内容及时、丰富且具有深度。
会议明确,宣传重点应聚焦于全国各地的宋干节活动及相关宗教仪式。涅帕达要求两家媒体机构通过电视画面与新闻报道,真实呈现节日期间的各项活动,向国内外民众传递节日氛围。
针对具体执行,涅帕达对两家单位提出了工作要求。其中,国家电视台(TVK)需负责策划并制作艺术表演、娱乐节目以及现场直播内容,确保民众能够通过屏幕直观感受节日的喜庆氛围。
📋 简要摘要 ▸
2026年4月13日,柬埔寨新闻部长涅帕达主持工作会议,指导国家电视台(TVK)和柬埔寨通讯社(AKP)做好新年期间的宣传工作。部长强调,宣传重点应聚焦于展示高棉文化的繁荣与传统习俗,要求媒体及时、丰富地报道全国各地的宋干节活动,向国内外民众传递节日氛围。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តម នេត្រ ភក្ត្រា ណែនាំឱ្យ TVK និង AKP ពង្រឹងគុណភាពផ្សព្វផ្សាយ ដើម្បីបង្ហាញភាពរុងរឿងនៃវប្បធម៌ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ក្នុងគោលបំណងលើកកម្ពស់តម្លៃវប្បធម៌ និងធានាឱ្យបាននូវការផ្សព្វផ្សាយព័ត៌មានទូលំទូលាយជូនដល់សាធារណជន ក្នុងឱកាសបុណ្យប្រពៃណីជាតិ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំតម្រង់ទិសការងារផ្សព្វផ្សាយ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលព្រះវិហារ នៃទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានសំខាន់ៗចំនួនពីរ គឺអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK) និងអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញនូវគោលការណ៍ណែនាំសំខាន់ៗមួយចំនួន ដើម្បីតម្រង់ទិសដល់អង្គភាពទាំងពីរ លើការផលិត និងចែកចាយព័ត៌មានឱ្យបានទាន់ហេតុការណ៍ សម្បូរបែប និងមានអត្ថន័យជ្រាលជ្រៅ។ ឯកឧត្តមបានបញ្ជាក់ថា៖ ការផ្សព្វផ្សាយក្នុងឱកាសចូលឆ្នាំថ្មី មិនត្រឹមតែជាការផ្តល់ព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីភាពរុងរឿងនៃទំនៀមទម្លាប់ និងសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោក។
ឯកឧត្តមបានបន្តថា រាល់សកម្មភាពព្រឹត្តិការណ៍នគរសង្រ្កាន្ត រួមទាំងពិធីសាសនានៅតាមបណ្តាទីតាំងនីមួយៗ ត្រូវតែឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់តាមរយៈកញ្ចក់ទូរទស្សន៍ និងសារព័ត៌មាន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស បានទទួលទស្សនាក្នុងបរិយាកាសសប្បាយរីករាយ។
ឯកឧត្តមរដ្ឋមន្ត្រីបានបែងចែកភារកិច្ចចម្បងៗដូចខាងក្រោម៖អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK)ត្រូវរៀបចំកម្មវិធីសិល្បៈ កម្មវិធីកម្សាន្ត និងការផ្សាយផ្ទាល