柬埔寨商务部与广西深化合作 借力东博会扩大对华出口










分类经贸
事件时间2026-09-16 16:31
地点南宁
来源柬埔寨商务部
发布时间2026/09/16 16:31
详情描述
2026年9月16日下午,柬埔寨商务部部长占尼莫在南宁与中国广西壮族自治区主席韦韬举行工作会谈。此次会谈正值第23届中国-东盟博览会期间,双方旨在深化双边经贸合作,扩大柬埔寨产品对华出口。
韦韬对柬埔寨代表团的到来表示欢迎,并感谢柬方自2004年以来持续参与中国-东盟博览会。他介绍了广西的发展潜力,并提出通过中国-东盟自贸区3.0版协议、人工智能领域合作以及共同开发中柬产业园等机制,进一步推动双方关系发展。
占尼莫对广西方面的接待表示感谢,并对广西的发展成就表示认可。她表示,相信第23届中国-东盟博览会将取得成功,为促进中国与东盟,特别是柬中之间的贸易与投资增长做出贡献。
双方均表达了深化双边合作的意愿,并承诺将充分利用现有贸易协定,在人工智能、产业园建设等领域加强协作,以实现经济共同发展。
📋 简要摘要 ▸
柬埔寨商务部部长与广西壮族自治区政府代表在南宁举行会谈,双方旨在通过中国-东盟博览会平台,深化双边经贸合作,提升柬埔寨产品在华市场份额。
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម WEI Tao អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី
...
(ទីក្រុងណាននីង, សាធារណរដ្ឋប្រជាមានិតចិន)៖ នារសៀលថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម WEI Tao អភិបាលតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងឱកាស លោកជំទាវរដ្ឋមន្ត្រី អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម WEI Tao អភិបាលតំបន់ស្វយ័តក្វាងស៊ី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានអញ្ជើញចូលរួមរបស់ លោកជំទាវរដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អប្រសើរ និងទំនាក់ទំនងជិតស្និទ្ធរវាងតំបន់ស្វយ័តក្វាងស៊ី និងកម្ពុជា ព្រមទាំងការបន្តគាំទ្ររបស់កម្ពុជាក្នុងពេលកន្លងមក ជាពិសេសតាមរយៈការបន្តចូលរួមក្នុងពិព័រណ៍ចិន-អាស៊ានជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០០៤ មក។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម ក៏បានជម្រាបជូនអំពីសក្តានុពល ចំណុចពិសេសៗ និងការអភិវឌ្ឍក្នុងតំបន់ស្វយ័តក្វាងស៊ី ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ ការសហការលើវិស័យបញ្ញាសិប្បនិម្មិត និងតាមរយៈយន្តការអភិវឌ្ឍរួមគ្នាផ្សេងៗទៀត ដូចជាការអភិវឌ្ឍសួនឧស្សាហកម្មកម្ពុជា-ចិនទាំងនៅប្រទេសចិន និងនៅកម្ពុជាជាដើម។
ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងបានថ្លែងអំណរគុណ ចំពោះរដ្ឋបាលតំបន់ស្វយ័តក្វាងស៊ី ដែលតែងតែផ្តល់នូវការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូកម្ពុជា ព្រមទាំងបានអបអរសាទរចំពោះនឹងសមិទ្ធផលថ្មីៗនិងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់តំបន់ស្វយ័តក្វាងស៊ី។ លោកជំទាវរដ្ឋមន្រ្តី មានជំនឿជាក់យ៉ាងមុតមាំថា ពិព័រណ៍ចិន-អាស៊ានលើកទី២៣ នេះ នឹងបន្តទទួលបានជោគជ័យដ៏ត្រចេះត្រចង់បន្ថែមទៀត ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគរវាងចិននិងអាស៊ាន និយាយជារួម និងដោយឡែករវាងកម្ពុជានិង
ចិន។
ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ ដោយបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត និងសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការរួមគ្នាក្នុងការជំរុញទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលកម្ពុជានិងចិនជាសមាជិក រួមបញ្ចូលទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ កិច្ចសហការក្នុងវិស័យបញ្ញាសិប្បនិម្មិត ដែលដើរតួនាទីសំខាន់ក្នុងជំរុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និងចុងក្រោយបានបញ្ជាក់ជាថ្មីអំពីការជំរុញការកសាងសួនឧស្សាហកម្មកម្ពុជា-ចិន ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))