柬埔寨邮电部启动公务员数字化普查 提升行政管理效率

分类政府动态
事件时间2026-05-15
地点金边
来源公共职能信息
发布时间2026/05/15 21:46
详情描述
2026年5月15日,柬埔寨邮电部在金边总部启动公务员数字化普查工作。邮电部部长谢万德在参与普查登记后表示,此次普查旨在通过数字化手段提升公共行政效率,并建立涵盖各部门官员技能的精准数据库。
谢万德指出,在当前科技时代,数据是进行科学分析与规划的宝贵资产。通过此次普查,政府能够掌握各部门公务员的实际人数及专业技能分布,从而优化资源配置,实现行政管理的现代化。
此次普查是柬埔寨政府数字化转型的重要组成部分。谢万德呼吁各部委、机构及全体公务员积极配合,共同推进公共行政现代化改革。通过提升行政效能,政府将能更高效地为民众提供公共服务,以落实洪玛奈总理提出的数字化治理愿景。
📋 简要摘要 ▸
柬埔寨邮电部部长谢万德近日表示,通过对公务员进行数字化普查,旨在提升公共行政效率,并建立精准的官员技能数据库。此举是政府数字化转型的一部分,旨在通过数据分析优化资源配置,从而为民众提供更优质的公共服务。
📋 完整原文 ▸
**ឯកឧត្តម ជា វ៉ាន់ដេត៖ រាល់ទិន្នន័យទាំងអស់ គឺជាទ្រព្យសម្បត្តិមាស ដែលយកមកប្រើប្រាស់សម្រាប់ធ្វើការវិភាគ និងធ្វើផែនការ**
ក្រោយពីបានចូលរួមធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួចរាល់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា "អត្ថប្រយោជន៍ដែលបានមកពី ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនាពេលនេះ រួមមាន៖ (១)ធ្វើឱ្យមានប្រសិទ្ធភាពក្នុងកិច្ចការរដ្ឋបាលសាធារណៈ និង (២)ធ្វើយ៉ាងណា ដើម្បីឱ្យអង្គភាពរដ្ឋនីមួយៗ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល មានទិន្ន័យរបស់មន្ត្រីរាជការ មានចំនួនមន្ត្រីរាជការដែលមានជំនាញទៅតាមអង្គភាពនីមួយៗ នៅតាមក្រសួង ស្ថាប័នរដ្ឋនីមួយៗ។ នៅពេលដែលយើងមានទិន្នន័យនេះ យើងនឹងរៀបចំផែនការបានដោយស្រួល ព្រោះបច្ចុប្បន្ននេះជាសម័យបច្ចេកវិទ្យា។ ដូច្នេះ រាល់ទិន្នន័យទាំងអស់ គឺជាទ្រព្យសម្បត្តិមាស ដែលយកមកប្រើប្រាស់ សម្រាប់ធ្វើការវិភាគ និងធ្វើផែនការនានា។"
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ក៏ដូចជាមន្ត្រីរាជការ ចូលរួមគាំទ្រក្នុងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ។ ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈនេះ យើងនឹងមានលទ្ធភាពក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
————————
បទសម្ភាសឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយអ្នកសារព័ត៌មាន អំពីការចូលរួមក្នុងដំណើរការ នៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមអង្គភាពចំណុះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។