司法部长出席皇家司法学院院长父亲葬礼










分类政务
事件时间2026-08-25
地点金边
来源柬埔寨司法部
发布时间2026/08/26 07:26
详情描述
2026年8月25日下午,柬埔寨副总理兼司法部长、柬埔寨皇家司法学院理事会主席高利顺,前往金边出席皇家司法学院院长兴索纳(Heng Sokna)父亲兴洪(Heng Hong)的葬礼,并向逝者致哀。
陪同出席的人员包括最高法官理事会成员、司法部领导、司法机构官员及多名职业学生。
逝者兴洪因年迈于2026年8月23日去世,享年83岁。高利顺及随行代表团向逝者家属表达了深切慰问,并对逝者生前教导子女成为社会重要人才的贡献表示敬意,同时祈愿逝者灵魂安息。
📋 简要摘要 ▸
8月25日,柬埔寨副总理兼司法部长高利顺出席了皇家司法学院院长父亲的葬礼,并向逝者家属表示深切慰问,多位司法界高层官员陪同出席。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធឧបាសក ហេង ហុង ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ហេង សុខណា នាយកសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា
=====================
នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (ប.ភ.យ.ក.) អមដំណើរដោយសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំ និងមន្ត្រីនៃស្ថាប័នតុលាការ ព្រមទាំងសិស្សវិជ្ជាជីវៈជាច្រើនរូបផងដែរ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធឧបាសក ហេង ហុង ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ហេង សុខណា នាយកសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា ដែលបានទទួលមរណភាពដោយជរាពាធកាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៣ឆ្នាំ។
ក្នុងក្តីវិយោគដ៏សែនសោកសង្រេងស្ទើររកទីបំផុតគ្មាននេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីនិងប្រតិភូអម សូមចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំប្រកបដោយសេចក្តីស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់ដ៏មហាសែនធំធេងក្នុងជីវិតនូវឪពុកបង្កើត ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់បំផុត ដែលប្រកបដោយសង្គហធម៌ដ៏ជ្រាលជ្រៅ និងព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះកូនចៅទាំងអស់ និងដែលក្នុងមួយឆាកជីវិតរបស់ ឧបាសក ហេង ហុង តែងតែអប់រំទូន្មានប្រៀនប្រដៅកូនចៅទាំងអស់គ្នាឱ្យក្លាយជាមូលធនមនុស្សដ៏សំខាន់សម្រាប់សង្គមជាតិ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងប្រតិភូអម សូមឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ ឧបាសក ហេង ហុង សូមឆាប់បានចាប់បដិសន្ធិនៅទីឋានបរមសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។