卫生部部长视察菩萨省三隆卫生中心 强调提升基层医疗服务
分类医疗
事件时间2026-06-09 14:00
地点菩萨省
来源柬埔寨卫生部
发布时间2026/06/09 19:46
详情描述
2026年6月9日下午,柬埔寨卫生部部长秦拉率领代表团,在菩萨省省长科里达的陪同下,前往菩萨省三隆卫生中心视察,并慰问一线医护人员。
三隆卫生中心位于菩萨省ភ្នំក្រវាញ县,沿55号公路距离省会42公里。该中心曾于2023年获得全国模范卫生中心第一名,目前正参与2025年模范卫生中心评选。
视察期间,秦拉部长对医护人员在医疗服务中展现的积极态度表示肯定。他要求医护人员在工作中保持专业、亲和与耐心,以优质的服务满足民众的医疗需求。同时,他强调医护人员应分享工作中的积极经验,共同推动医疗服务水平提升,以构建更具韧性的国家医疗体系。
📋 简要摘要 ▸
卫生部部长秦拉于6月9日率团视察菩萨省三隆卫生中心,检查医疗服务质量。该中心曾获2023年全国模范卫生中心第一名,目前正参与2025年模范卫生中心评选。部长要求医护人员保持专业与亲和力,共同构建更具韧性的国家医疗体系。
📋 完整原文 ▸
«សូមយើងតម្កល់ភាពរីករាយ ទន់ភ្លន់ ញញឹមរាក់ទាក់ ប្រកបដោយក្តីករុណា បម្រើការថែទាំព្យាបាល ជូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា និងគ្រប់ទីកន្លែង» សាស្ត្រាចារ្យរដ្ឋមន្រ្តី នាឱកាសសួរសុខទុក្ខមន្រ្តីសុខាភិបាល នៅមណ្ឌលសុខភាព សំរោង ខេត្តពោធិ៍សាត់។
ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល ដោយមានការចូលរួមអមដំណើរដោយ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ ពិនិត្យការបម្រើសេវានៅ មណ្ឌលសុខភាព សំរោង នៅខេត្តពោធិ៍សាត់ ដែលជាមណ្ឌលសុខភាព កំពុងស្ថិតក្នុងការប្រឡងប្រណាំងយកជ័យលាភី «ជាមណ្ឌលសុខភាពគំរូ សម្រាប់ឆ្នាំ២០២៥។»
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងអំណរគុណអំពីការខិតខំរបស់មន្រ្តីសុខាភិបាល ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីបុរេសកម្ម។ ឯកឧត្តមសង្កត់ធ្ងន់ថា៖ «យើងកាន់តែត្រូវបង្កើនការខិតខំ និងតម្កល់ភាពល្អប្រសើរនេះ ដែលជាសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ហើយត្រូវតែចែករំលែកដល់សហភាតរៈយើង អំពីការវិវត្តន៍ជាវិជ្ជមានរបស់ខ្លួនឱ្យកាន់តែទូលាយ សំដៅការរីកចម្រើនទៅមុខជាមួយគ្នា រួមគ្នាកសាងប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែមានភាពធន់»។
មណ្ឌលសុខភាពសំរោង ស្ថិតនៅភូមីព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ មានចម្ងាយ ៤២គីឡូម៉ត្រពីទីរួមខេត្តពោធិ៍សាត់ ធ្លាប់ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស ក្នុងឆ្នាំ២០២៣។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)