韦斯维尤国际学校与墨尔本大学三一学院签署合作协议
分类教育
事件时间2026年3月20日
地点柬埔寨
来源柬埔寨商业
发布时间2026/03/21 08:17
详情描述
2026年3月20日,柬埔寨韦斯维尤国际学校与澳大利亚排名第一的墨尔本大学三一学院正式签署合作协议,旨在输送学生留学及开展游学活动。
📋 完整原文 ▸
នាថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦ សាលាអន្តរជាតិ វេសវីយូ កម្ពុជា មានកិត្តិយសក្នុងការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយ មហាវិទ្យាល័យ Trinity នៃសាកលវិទ្យាល័យ Melbourne ដែលជាស្ថាប័នឧត្តមសិក្សាចំណាត់ថ្នាក់លេខ១នៅក្នុងប្រទេសអូស្ត្រាលី។
ក្រោមកិច្ចសហប្រតិបត្តិការនេះ សាលាអន្តរជាតិ វេសវីយូ កម្ពុជា នឹងបញ្ជូនសិស្សទៅបន្តការសិក្សានៅមហាវិទ្យាល័យ Trinity ព្រមទាំងរៀបចំដំណើរទស្សនកិច្ចសិក្សាវគ្គរដូវក្ដៅ ទៅកាន់មហាវិទ្យាល័យ Trinity និងសាកលវិទ្យាល័យ Melbourne។ លើសពីនេះទៅទៀត មហាវិទ្យាល័យ Trinity នឹងផ្ដល់ជូននូវអាហារូបករណ៍ដែលមានតម្លៃស្មើ ១០,០០០ ដុល្លាអាមេរិក ចំនួន២កន្លែងដល់សិស្សានុសិស្សនៃសាលាអន្តរជាតិ វេសវីយូ កម្ពុជា សម្រាប់ឆ្នាំ២០២៦នេះផងដែរ។
ស្ថាប័នទាំងពីរ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផ្ដល់ប្រយោជន៍ឱ្យកាន់តែច្រើនដល់សិស្សានុសិស្សរបស់យើងសម្រាប់ឆ្នាំក្រោយៗទៀត។