柬埔寨勋爵协会与社会福利部对接 推动企业聘用残疾人










分类政策
事件时间2026-05-08
地点金边
来源柬埔寨勋爵协会
发布时间2026/05/09 11:34
详情描述
2026年5月8日上午,柬埔寨勋爵协会在金边办公地点接待了社会福利、退伍军人与青年改造部代表团。柬埔寨勋爵协会董事会成员迪金顺(音译)代表协会主席李永法,与社会福利部国务秘书良斯雷莫(音译)举行会谈,双方就《残疾人权利保护法》的宣传与执行工作进行讨论。
社会福利部代表指出,自2009年《残疾人权利保护法》通过并于2010年实施以来,私营企业在履行法律规定的残疾人就业配额方面仍有提升空间。政府希望通过私营部门的参与,根据残疾人的技能与能力提供就业岗位,以此响应政府减贫政策。
迪金顺表示,柬埔寨勋爵协会将支持并协助推广该法律,计划通过举办研讨会或在各类商业论坛中进行宣传,以提高协会成员对相关法律的认知。
针对企业在招聘残疾人过程中面临的实际需求,协会向社会福利部提出建议,希望政府能提供更多具备专业技能的残疾人人才信息,并简化企业招聘残疾人的相关行政程序,以便企业根据自身业务需求及岗位匹配度进行录用。双方在会谈中达成共识,将共同推动残疾人就业政策的有效落实。
📋 简要摘要 ▸
柬埔寨勋爵协会代表与社会福利部官员举行会谈,旨在宣传《残疾人权利保护法》。目前私企落实残疾人就业配额仍有空间,协会承诺将通过研讨会等方式协助推广,并呼吁政府简化招聘程序,以促进残疾人就业并响应政府减贫政策。
📋 完整原文 ▸
នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យសមាគមឧកញ៉ាកម្ពុជា, អ្នកឧកញ៉ា ទី គឹមស្រ៊ាន សមាជិកក្រុមប្រឹក្សាភិបាល តំណាង លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ទទួលជួប លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការ និងគណៈប្រតិភូ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីពិភាក្សាការងារ និងផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។
មានប្រសាសន៍ក្នុងជំនួបនេះ លោកជំទាវរដ្ឋលេខាធិការបានជម្រាបជូនអង្គប្រជុំថា ចាប់តាំងពីច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ត្រូវបានអនុម័តនៅខែកក្កដា ឆ្នាំ២០០៩ និងដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០១០ រហូតមកដល់ពេលនេះ ការចូលរួមបំពេញកាតព្វកិច្ចចុះបញ្ជិការរបស់ក្រុមហ៊ុនវិស័យឯកជនស្របតាមច្បាប់ខាងលើនៅមានកម្រិតនៅឡើយ។ ហេតុដូច្នេះហើយទើបក្រសួង ខិតខំជំរុញដល់វិស័យឯកជន ឱ្យជួយផ្សព្វផ្សាយបន្ត និងចូលរួមអនុវត្តច្បាប់ ឱ្យបានច្រើន ពិសេសជួយជ្រើសរើសជនមានពិការភាពចូលបម្រើការងារនៅតាមក្រុមហ៊ុន សហគ្រាស ស្របតាមជំនាញ សមត្ថភាព និងលទ្ធភាពរបស់ជនមានពិការភាព គឺជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រៃក្រជាដើម។
ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា ទី គឹមស្រ៊ាន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកជំទាវរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រសួង និងបានសម្ដែងក្ដីរីករាយក្នុងការគាំទ្រយ៉ាងពេញទំហឹងក្នុងការចូលរួមជួយផ្សព្វផ្សាយ និងអនុវត្តច្បាប់នេះ ដល់សមាជិកសមាគម តាមមធ្យោបាយនានា ក្នុងនោះការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ឬបញ្ចូលកម្មវិធីនេះទៅក្នុងវេទិកាធុរកិច្ចណាមួយជាដើម។
លើសពីនេះ អ្នកឧកញ៉ាក៏បានសំណូមពរឱ្យក្រសួងជួយសម្របសម្រួលផ្ដល់ជាព័ត៌មានពីជនមានពិការភាពដែលមានសមត្ថភាពឱ្យបានទូលំទូលាយជាសាធារណៈ ឬ ជួយធ្វើយ៉ាងណាផ្ដល់ភាពងាយស្រួល (នីតិវិធីសាមញ្ញ)ដល់វិស័យឯកជនក្នុងការទទួល និងការជ្រើសរើសជនមានពិការភាពមកធ្វើជាបុគ្គលិកទៅតាមជំនាញ បទពិសោធ និងសេចក្តីត្រូវការរបស់និយោជក។
កិច្ចប្រជុំបានផ្លាស់ប្ដូរមតិយោបល់គ្នាប្រកបដោយភាពរលូន ដោយភាគីទាំងពីរបានបង្ហាញការគាំទ្រគ្នាទៅវិញាទៅមកក្នុងការចូលរួមផ្សព្វផ្សាយ និងអនុវត្តច្បាប់ពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការឱ្យកាន់តែទូលំទលាយ និងមានប្រសិទ្ធភាពខ្ពស់។