柬埔寨卫生部出席第21届消化系统医学年会 聚焦专科发展

柬埔寨卫生部出席第21届消化系统医学年会 聚焦专科发展
柬埔寨卫生部出席第21届消化系统医学年会 聚焦专科发展
柬埔寨卫生部出席第21届消化系统医学年会 聚焦专科发展
柬埔寨卫生部出席第21届消化系统医学年会 聚焦专科发展
柬埔寨卫生部出席第21届消化系统医学年会 聚焦专科发展
柬埔寨卫生部出席第21届消化系统医学年会 聚焦专科发展
柬埔寨卫生部出席第21届消化系统医学年会 聚焦专科发展
柬埔寨卫生部出席第21届消化系统医学年会 聚焦专科发展
柬埔寨卫生部出席第21届消化系统医学年会 聚焦专科发展
1/9
分类医疗
事件时间2026-10-24
地点金边
来源柬埔寨卫生部
发布时间2026/10/25 13:20

详情描述

2026年10月24日,第21届柬埔寨消化系统医学年会在金边酒店举行。柬埔寨卫生部国务秘书兼国家医师委员会主席林达拉教授出席开幕式。 林达拉教授在会上肯定了柬埔寨消化系统医学协会在胃肠、肝胆及肛肠疾病领域所作的贡献。他指出,该协会通过开展专业培训、科学研究、知识交流以及加强国内外合作,有效提升了国家相关专科的医疗水平。 此次年会重点探讨了“肝脏健康”以及“多学科视角与消化系统疾病诊疗进展”等议题。林达拉教授强调,医疗水平的提升不仅依赖于先进的医疗设备,更需要依靠循证医学实践、创新治疗方法以及多学科专家间的协作,以确保医疗服务的质量、安全与效率。 林达拉教授鼓励与会专家利用此次平台分享研究成果,并对青年医生及研究人员提出要求,希望其在实践中不断提升专业技能,严格遵守职业道德,对患者负责。他同时呼吁专业协会、培训机构、医院及国内外合作伙伴加强协作,共同推动医疗服务质量的提升。 本次年会共有约300名专家、学者及医务人员参加,多位国内外资深医疗专家在会上进行了交流。
📋 简要摘要 ▸
第21届柬埔寨消化系统医学年会于金边酒店举行,卫生部国务秘书出席并肯定了该协会在胃肠、肝胆专科领域对提升国家医疗水平的贡献。
📋 完整原文 ▸
សន្និបាតវិទ្យាសាស្ត្រប្រចាំឆ្នាំ លើកទី២១ របស់សមាគមគ្រូពេទ្យកម្ពុជា ផ្នែកប្រដាប់រំលាយអាហារ។ —— រាជធានីភ្នំពេញ៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតវិទ្យាសាស្ត្រប្រចាំឆ្នាំ លើកទី២១ របស់សមាគមគ្រូពេទ្យកម្ពុជា ផ្នែកប្រដាប់រំលាយអាហារ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។   ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យបានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមាគមគ្រូពេទ្យកម្ពុជា ផ្នែកប្រដាប់រំលាយអាហារ ដែលបានបន្តរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យឯកទេសក្រពះ ពោះវៀន ថ្លើម និងជំងឺរន្ធបាត តាមរយៈការបណ្តុះបណ្តាល ការស្រាវជ្រាវ ការផ្លាស់ប្តូរចំណេះដឹង និងការពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ។   ឯកឧត្តមសាស្ត្រាចារ្យបានគូសបញ្ជាក់ថា វិស័យឯកទេសក្រពះ ពោះវៀន ថ្លើម និងជំងឺរន្ធបាត គឺជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធសុខាភិបាល ដោយសារជំងឺទាំងនេះអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព សមត្ថភាពការងារ ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការពង្រឹងសមត្ថភាពអ្នកជំនាញ និងការអភិវឌ្ឍសេវាព្យាបាលប្រកបដោយគុណភាព គឺជាកត្តាចាំបាច់ក្នុងការឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាជន។   ពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗនៃសន្និបាតស្តីពី «សុខភាពថ្លើម» និង «ទស្សនវិស័យពហុឯកទេស និងការវិវឌ្ឍថ្មីៗក្នុងវិស័យជំងឺប្រដាប់រំលាយអាហារ» ឯកឧត្តមសាស្ត្រាចារ្យបានលើកឡើងថា ការរីកចម្រើនក្នុងវិស័យវេជ្ជសាស្ត្រ មិនមែនពឹងផ្អែកតែលើបច្ចេកវិទ្យា និងឧបករណ៍ទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការវិធីសាស្ត្រព្យាបាលថ្មីៗ ការអនុវត្តវេជ្ជសាស្ត្រផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ និងកិច្ចសហការរវាងអ្នកជំនាញពហុឯកទេស ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងមនុស្សធម៌ក្នុងការថែទាំអ្នកជំងឺ។ ឯកឧត្តមសាស្ត្រាចារ្យក៏បានលើកទឹកចិត្តឱ្យសន្និបាតវិទ្យាសាស្ត្រនេះ ក្លាយជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ការពិភាក្សា ការផ្លាស់ប្តូរបទពិសោធន៍ ការចែករំលែកលទ្ធផលស្រាវជ្រាវ និងការបង្កើតគំនិតថ្មីៗ ដែលអាចយកទៅអនុវត្តជាក់ស្តែង ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំអ្នកជំងឺ។   ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យបានផ្តាំផ្ញើដល់គ្រូពេទ្យឯកទេសវ័យក្មេង វេជ្ជបណ្ឌិតកំពុងបន្តការសិក្សា និងអ្នកស្រាវជ្រាវទាំងអស់ ឱ្យខិតខំបន្តអភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈ តាមរយៈការសិក្សាស្រាវជ្រាវ ការអនុវត្តជាក់ស្តែង និងការរៀនសូត្រជាបន្តបន្ទាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ចំពោះអ្នកជំងឺ។   ឯកឧត្តមសាស្ត្រាចារ្យបានសង្កត់ធ្ងន់បន្ថែមថា ការអភិវឌ្ឍវិស័យឯកទេសនេះ ទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងសមាគមវិជ្ជាជីវៈ ស្ថាប័នបណ្តុះបណ្តាល មន្ទីរពេទ្យ អ្នកជំនាញ និងដៃគូជាតិ និងអន្តរជាតិ ដើម្បីពង្រឹងគុណភាពនៃការបណ្តុះបណ្តាល ការស្រាវជ្រាវ និងការផ្តល់សេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង។ ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យបានអំពាវនាវដល់សមាជិកសមាគម និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ឱ្យបន្តសហការគ្នាលើកកម្ពស់ចំណេះដឹង ជំនាញ សីលធម៌វិជ្ជាជីវៈ គុណភាព និងសុវត្ថិភាពអ្នកជំងឺ ដើម្បីរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាល និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។ គួរបញ្ជាក់ផងដែរថា សន្និបាតវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី២១ នេះ មានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិដែលមានបទពិសោធន៍ និងជំនាញខ្ពស់ជាច្រើនរូប ព្រមទាំងសាស្ត្រាចារ្យ វេជ្ជបណ្ឌិត អ្នកជំនាញ និងអ្នកចូលរួមសរុបប្រមាណ ៣០០នាក់។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)