柬埔寨劳工部推动负责任商业行为 提升企业竞争力










发布机构柬埔寨劳工部
生效日期2026-09-18
发布时间2026/09/20 13:04
政策详情
柬埔寨劳工部于2026年9月18日在金边举办高层对话,主题为“负责任商业行为与柬埔寨经济转型”。此次会议旨在探讨柬埔寨在即将脱离最不发达国家(LDC)行列的背景下,如何通过推行负责任商业行为(RBC),提升企业竞争力并保障劳工权益。
柬埔寨计划于2029年12月正式脱离最不发达国家行列。劳工部常务国务秘书苏万·万纳拉指出,这一转型要求企业适应国际市场更高的合规标准。负责任商业行为不仅是法律义务,更是提升生产力、增强投资者与采购商信任、维持就业稳定的战略手段。通过合规经营,柬埔寨将进一步巩固其作为投资目的地和供应链来源地的竞争优势。
会议强调,柬埔寨在纺织、服装、鞋类及旅行用品行业的长期经验证明,遵守劳动法规能有效促进贸易并提升国际市场信心。为进一步扩大成效,中小企业需获得技术支持、技术培训及融资渠道,以实现现代化转型并深度融入国际价值链。
劳工部明确,柬埔寨的竞争力应建立在生产力、附加值及体面劳动的基础上。保障劳工权益是构建韧性经济、实现可持续发展的核心。柬埔寨雇主与商业协会联合会(CAMFEBA)及国际劳工组织(ILO)代表均表示,政府、雇主及相关方需加强协作,通过提升工人技能、完善社会保障及推行负责任商业行为,共同推动柬埔寨经济向包容性与可持续方向发展。
📋 简要摘要 ▸
柬埔寨劳工部举办高层对话,强调负责任商业行为对柬埔寨从低度开发国家毕业的重要性,旨在提升企业竞争力和保障劳工权益。
📋 完整原文 ▸
ក្រសួងការងារ ជំរុញការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ដើម្បីពង្រឹងការប្រកួតប្រជែង និងការងារសមរម្យ
(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពី "ការចាកចេញរបស់កម្ពុជាពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC)៖ ការលើកកម្ពស់ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (RBC) សម្រាប់អន្តរកាលដោយរលូននិងការងារសមរម្យ" នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីរាជរដ្ឋាភិបាល និយោជក សហគ្រាស អង្គការ ILO និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងភាពប្រកួតប្រជែង និងការងារសមរម្យ ខណៈកម្ពុជាត្រៀមចាកចេញពីចំណាត់ថ្នាក់ LDC។
ថ្លែងក្នុងពិធីនេះ លោកជំទាវបានបញ្ជាក់ថា កម្ពុជាគ្រោងចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួចនៅខែធ្នូ ឆ្នាំ២០២៩ ដែលជាសមិទ្ធផលដ៏សំខាន់នៃការអភិវឌ្ឍ។ ទន្ទឹមនឹងមោទនភាពនេះ កម្ពុជាក៏ត្រូវត្រៀមខ្លួនសម្រាប់ការប្រែប្រួលនៃលក្ខខណ្ឌពាណិជ្ជកម្ម និងតម្រូវការកាន់តែខ្ពស់របស់ទីផ្សារអន្តរជាតិ។ ដូច្នេះ បញ្ហាប្រឈមនៃអន្តរកាលនេះត្រូវប្រែក្លាយទៅជាកាលានុវត្តភាពសម្រាប់ការពង្រឹងភាពធន់និងភាពប្រកួតប្រជែងរបស់សហគ្រាស និងការបង្កើតការងារសមរម្យ។
លោកជំទាវបានគូសបញ្ជាក់ថា ការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ មិនគួរត្រូវបានចាត់ទុកត្រឹមជាកាតព្វកិច្ចអនុលោមតាមច្បាប់ ឬជាបន្ទុកចំណាយរបស់សហគ្រាសនោះទេ ប៉ុន្តែជាកត្តាយុទ្ធសាស្ត្រសម្រាប់បង្កើនផលិតភាព បង្កើនទំនុកចិត្តរបស់វិនិយោគិន អ្នកបញ្ជាទិញ និងរក្សាស្ថិរភាពការងារ។ នៅពេលចំណុចនេះអនុវត្តបានប្រកបដោយប្រសិទ្ធភាព អនុលោមភាពតាមច្បាប់នឹងក្លាយជាឧត្តមភាពនៃភាពប្រកួតប្រជែង ដែលនឹងធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគនិងប្រភពផ្គត់ផ្គង់។
បទពិសោធជាងពីរទសវត្សរ៍របស់កម្ពុជាក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប បានបង្ហាញថា ការអនុលោមតាមច្បាប់ការងារអាចគាំទ្រនិងលើកកម្ពស់ពាណិជ្ជកម្ម បង្កើនទំនុកចិត្តពីអ្នកបញ្ជាទិញអន្តរជាតិ និងរួមចំណែកដល់ការលើកកម្ពស់ការងារសមរម្យ។ ដើម្បីពង្រីកជោគជ័យនេះ សហគ្រាសធុនតូចនិងមធ្យមត្រូវការការគាំទ្រផ្នែកបច្ចេកទេស ការបណ្ដុះបណ្ដាលបច្ចេកវិទ្យា និងលទ្ធភាពទទួលបានហិរញ្ញប្បទាន ដើម្បីធ្វើទំនើបកម្មនិងចូលរួមកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់តម្លៃអន្តរជាតិ។
លោកជំទាវបានសង្កត់ធ្ងន់ថា ភាពប្រកួតប្រជែងរបស់កម្ពុជាត្រូវកសាងឡើងលើមូលដ្ឋាននៃផលិតភាព តម្លៃបន្ថែម និងការងារសមរម្យ។ ការលើកកម្ពស់សិទ្ធិរបស់កម្មករនិយោជិត ជាមូលដ្ឋានចាំបាច់សម្រាប់ការកសាងសេដ្ឋកិច្ចប្រកបដោយភាពធន់ ចីរភាព ទំនុកចិត្តពីវិនិយោគិន និងអ្នកបញ្ជាទិញអន្តរជាតិ។
ក្នុងឱកាសនោះ ឧកញ៉ា ស គីណាល់ អនុប្រធានសហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ កិច្ចសហការរវាងរាជរដ្ឋាភិបាល និយោជក និងភាគីពាក់ព័ន្ធ ក្នុងការពង្រឹងសមត្ថភាពប្រកួតប្រជែង ចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចថ្មីៗ។
ជាមួយគ្នានេះ លោកស្រី Helen Kirsch តំណាងអង្គការអន្តរជាតិខាងការងារ (ILO) បានសង្កត់ធ្ងន់លើការលើកកម្ពស់សិទ្ធិរបស់កម្មករនិយោជិត កិច្ចគាំពារសង្គម ជំនាញ និងការធ្វើអាជីវកម្មដោយការទទួលខុសត្រូវ ដើម្បីកម្ពុជាបន្តដំណើរលើមាគ៌ាឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន ចីរភាព និងភាពធន់៕
#MLVT #HENGSour