碧占莫妮夫人向柬埔寨儿童基金会发放1051份医疗公平基金卡









分类社会福利
事件时间2026-08-11
地点金边
来源洪玛奈首相
发布时间2026/08/11 11:25
详情描述
2026年8月11日,碧占莫妮夫人走访位于金边的柬埔寨儿童基金会(CCF),并向当地1051户家庭(共计4684人)发放医疗公平基金卡及相关物资。
此次活动共计发放559张医疗公平基金卡,其中204张为新申领,355张为续期卡。碧占莫妮夫人在活动中表示,医疗公平基金卡旨在为弱势群体提供医疗保障,减轻家庭医疗负担,确保民众在患病时能够获得及时治疗。
持有该卡的民众可在金边市内的143家公立及私立医院,以及柬埔寨全国范围内的数千家医疗机构享受政府提供的免费或优惠医疗服务。碧占莫妮夫人强调,政府致力于保障民众的健康与福祉,通过此类社会福利措施,帮助困难家庭改善生活条件,并为儿童的成长提供支持。
活动期间,碧占莫妮夫人向柬埔寨儿童基金会、金边市政府及相关地方当局在协助弱势群体方面的合作表示感谢。
📋 简要摘要 ▸
碧占莫妮夫人近日走访柬埔寨儿童基金会,为1051户家庭发放医疗公平基金卡。此次活动共发放559张卡片,其中204张为新申领,355张为续期,旨在保障弱势群体的基本医疗权益。
📋 完整原文 ▸
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល ចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) និងផ្តល់អំណោយដល់ប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) ចំនួន ១,០៥១គ្រួសារ ស្មើនឹងចំនួន ៤,៦៨៤នាក់ ។ ការចែកប័ណ្ណនៅថ្ងៃនេះ គឺមានចំនួន ៥៥៩ប័ណ្ណ ដោយក្នុងនោះប្រជាពលរដ្ឋចំនួន ២០៤នាក់ ទទួលបានប័ណ្ណថ្មី និងប្រជាពលរដ្ឋចំនួន ៣៥៥នាក់ ទទួលបានការបន្តសុពលភាពប័ណ្ណ។
ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត បានពាំនាំសារសួរសុខទុក្ខដោយក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់លោកតាលោកយាយ អ៊ំពូមីង បងប្អូន កូនៗ ក្មួយៗ ដែលរស់នៅក្នុងអង្គការទាំងមូល។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងអង្គការមូលនិធិកុមារកម្ពុជា ដែលបានសហការគ្នាយ៉ាងសកម្មដើម្បីឧបត្ថម្ភ គាំទ្រ ជួយដល់ប្រជាពលរដ្ឋ កុមារ ក្រុមគ្រួសារដែលកំពុងជួបការលំបាក និងមានតម្រូវការជាប់ជាប្រចាំ។
ចំពោះការចែកប័ណ្ណនៅថ្ងៃនេះ លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ប័ណ្ណនេះ គឺសម្រាប់គាំពារសុខភាពដែលជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារ និងជួយសម្រួលដល់ការទៅពិនិត្យព្យាបាលជំងឺនានា ដែលបង្ហាញអំពីការគិតគូរ យកចិត្តទុកដាក់យ៉ាងដិតដល់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជីវភាព សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់ ដោយឈរលើស្មារតី មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយ ។ លោកជំទាវបណ្ឌិត បន្ថែមថា ការជួយគ្រួសារមួយគឺមិនមែនជួយតែមនុស្សម្នាក់ប៉ុណ្ណោះទេ គឺជួយដល់សមាជិកក្រុមគ្រួសារ ជួយដល់សហគមន៍ ជាពិសេសគឺរួមចំណែកផ្តល់ឱកាសដល់កុមារឱ្យមានការរីកចម្រើនតទៅមុខ។ លើសពីនេះ ប្រជាពលរដ្ឋដែលមានប័ណ្ណ ម.ស.ស នេះ អាចទៅមន្ទីរពេទ្យរដ្ឋ និងឯកជនចំនួន ១៤៣កន្លែងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងរាប់ពាន់កន្លែងផ្សេងទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦
🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329)
🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia)
🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia)
😃[X](https://twitter.com/dr_hunmanet_pm)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia