中企在桑河二级水电站放流10万尾鱼苗 保护生态





分类环保
事件时间2026-08-25
地点上丁省
来源柬埔寨通讯社
发布时间2026/08/25 12:01
详情描述
2026年8月25日,中国华能集团与柬埔寨皇家集团共同投资建设的桑河二级水电站,在上丁省举行年度鱼苗放流活动。此次活动共向桑河水域投放10万尾优质鱼苗,旨在恢复当地水域生态系统,促进绿色发展。
活动现场共有超过400名代表参加,包括柬埔寨渔业行政部门、上丁省相关部门、省农林渔业厅代表,以及来自柬中各界的代表。上丁省省长萨索普特拉出席活动,并听取了关于桑河水库区水生生物多样性保护及日常监测工作的进展汇报。
此次放流的鱼苗涵盖了当地经济鱼类及多种受威胁鱼种。所有鱼苗均由上丁省农林渔业厅专业培育,并经过严格的检疫与筛选,以确保其具备良好的健康状况和环境适应能力,从而提升生态修复的实际效果。
桑河二级水电站作为柬埔寨目前在运规模最大的清洁能源项目,也是“一带一路”倡议下的重要合作项目。该电站将环境保护纳入运营全周期,通过定期开展鱼苗放流、管理维护鱼道以及监测水域生态系统,落实绿色发展理念,并遵守柬埔寨相关环保法律法规。
📋 简要摘要 ▸
中国华能集团在桑河二级水电站举行鱼苗放流活动,投放10万尾鱼苗,旨在恢复上丁省桑河水域的生态平衡。
📋 完整原文 ▸
កូនត្រីប្រមាណ ១០០ ០០០ក្បាល បានប្រលែងចូលទៅក្នុងអាងទន្លេសេសាន ខេត្តស្ទឹងត្រែង ដោយវារីអគ្គិសនីសេសានក្រោម ២ របស់ក្រុមហ៊ុន China Huaneng ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ីក្នុងទឹកនៃតំបន់អាងស្តុកទឹក
(ស្ទឹងត្រែង) វារីអគ្គិសនីសេសានក្រោម ២ បានប្រលែងកូនត្រីធម្មជាតិ ដែលមានគុណភាពខ្ពស់ចំនួន ១០០,០០០ ក្បាល នៅក្នុងអាងទន្លេសេសាន នៃខេត្តស្ទឹងត្រែង ដើម្បីរួមគ្នាធ្វើជាសាក្សីនៃសកម្មភាពជាក់ស្តែងដែលកម្ពុជា ចិន ចាប់ដៃគ្នាក្នុងការការពារប្រព័ន្ធអេកូឡូស៊ីអាងទន្លេ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែង ប្រកបដោយភាពបៃតងកាន់តែស៊ីជម្រៅ។
ពិធីប្រលែងកូនត្រីធម្មជាតិប្រចាំឆ្នាំ ២០២៦នេះ ត្រូវបានរៀបចំដោយវារីអគ្គិសនីសេសានក្រោម ២ ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន China Huaneng និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ដោយមានការអញ្ជើញចូលរួមពីតំណាងជាង ៤០០ នាក់ មកពីរដ្ឋបាលជលផលកម្ពុជា មន្ទីរពាក់ព័ន្ធនៃខេត្តស្ទឹងត្រែង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងតំណាងមកពីគ្រប់មជ្ឈដ្ឋានកម្ពុជា និងចិន។
បន្ទាប់ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរាយការណ៍អំពីវឌ្ឍនភាពនៃការងារអភិរក្សជីវចម្រុះក្នុងទឹក និងការត្រួតពិនិត្យជាប្រចាំនៅក្នុងតំបន់អាងស្តុកទឹកសេសាន រួចមក ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តទទួលខុសត្រូវរបស់វារីអគ្គិសនីសេសានក្រោម ២ របស់ក្រុមហ៊ុនChina Huaneng ដែលតែងតែចាក់ឫសយ៉ាងជ្រៅក្នុងតំបន់ ប្រកាន់ខ្ជាប់នូវគោលការណ៍ការពារបរិស្ថាន និងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការងារសុខុមាលភាពសាធារណៈ និងការអភិរក្ស។
ឯកឧត្តម បានបញ្ជាក់ថា ការការពារប្រព័ន្ធអេកូឡូស៊ីអាងទន្លេ មិនអាចខ្វះបានឡើយនូវការចូលរួមសហការពីគ្រប់ភាគី ព្រមទាំងបានអំពាវនាវដល់រដ្ឋាភិបាល សហគ្រាស និងប្រជាពលរដ្ឋ ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើតយន្តការរយៈពេលវែងសម្រាប់ការពារធនធានមច្ឆជាតិ ប្រមូលផ្តុំកម្លាំងសាមគ្គីភាពក្នុងការការពារទឹក និងមច្ឆជាតិ ព្រមទាំងកសាង និងចែករំលែកមនសិការអេកូឡូស៊ី ដើម្បីបន្តកសាងរបាំងសន្តិសុខអេកូឡូស៊ីនៅក្នុងអាងទន្លេសេសានឱ្យកាន់តែរឹងមាំ។
សកម្មភាពប្រលែងកូនត្រីលើកនេះ ត្រូវបានរៀបចំឡើងយ៉ាងល្អដោយប្រកាន់ខ្ជាប់នូវគោលការណ៍វិទ្យាសាស្ត្រ ស្តង់ដារ និងបទដ្ឋានត្រឹមត្រូវពេញមួយដំណើរការ ដោយកូនត្រីដែលបានលែងរួមមានពូជត្រីសេដ្ឋកិច្ចក្នុងស្រុក និងពូជត្រីដែលរងការគំរាមកំហែងជាច្រើនប្រភេទ។ កូនត្រីទាំងអស់ត្រូវបានបង្កាត់ពូជយ៉ាងជំនាញដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងឆ្លងកាត់ការត្រួតពិនិត្យ និងធ្វើចត្តាឡីស័កយ៉ាងតឹងរ៉ឹង ដែលធានាបាននូវសុខភាពរឹងមាំ សមត្ថភាពបន្ស៊ាំទៅនឹងបរិស្ថានខ្ពស់ អាចសម្របខ្លួនបានយ៉ាងលឿនទៅនឹងលក្ខខណ្ឌទឹកធម្មជាតិនៃអាងទន្លេសេសាន ដែលធានាបាននូវប្រសិទ្ធភាពជាក់ស្តែងនៃការប្រលែងកូនត្រី និងការស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ។
ក្នុងនាមជាគម្រោងកិច្ចសហប្រតិបត្តិការសំខាន់មួយនៃការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយផ្លូវមួយ និងជាគម្រោងថាមពលស្អាតដែលកំពុងដំណើរការធំជាងគេបំផុតនៅកម្ពុជានាពេលបច្ចុប្បន្ន វារីអគ្គិសនីសេសានក្រោម ២ តែងតែប្រកាន់ខ្ជាប់នូវទស្សនទាននៃការអភិវឌ្ឍប្រកបដោយភាពបៃតងគោរពយ៉ាងម៉ឺងម៉ាត់នូវច្បាប់ និងបទប្បញ្ញត្តិការពារបរិស្ថានរបស់កម្ពុជា ទាញយកបទពិសោធន៍ដ៏ល្អនៃការអភិរក្សប្រព័ន្ធអេកូឡូស៊ីក្នុងទឹករបស់ប្រទេសចិន និងបានបញ្ចូលការងារការពារបរិស្ថានទៅក្នុងវដ្តប្រតិបត្តិការទាំងមូលរបស់ស្ថានីយ៍វារីអគ្គិសនី។
ស្ថានីយ៍វារីអគ្គិសនីបានជំរុញជាប្រចាំនូវការងារសំខាន់ៗ ដូចជាការលែងកូនត្រី ការគ្រប់គ្រង និងថែរក្សាផ្លូវត្រីធ្វើចរាចរណ៍ និងការត្រួតពិនិត្យប្រព័ន្ធអេកូឡូស៊ីក្នុងអាងទន្លេ ដោយបន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធត្រួតពិនិត្យការធ្វើចរាចរណ៍របស់ត្រីបែបឆ្លាតវៃ និងបើកចំហរទាំងស្រុងនូវច្រកផ្លូវសម្រាប់ត្រីក្នុងស្រុកធ្វើចរាចរណ៍ ស្វែងរកជម្រក និងបន្តពូជ។
ទន្ទឹមនឹងនេះ ស្ថានីយ៍វារីអគ្គិសនីបានធ្វើឱ្យស៊ីជម្រៅនូវការត្រួតពិនិត្យរួមគ្នារវាងរាជរដ្ឋាភិបាល និងសហគ្រាសបង្ក្រាបយ៉ាងតឹងរ៉ឹងនូវសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អាងស្តុកទឹក និងទទួលបានជោគជ័យក្នុងការកសាងប្រព័ន្ធការពារអេកូឡូស៊ី ក្នុងទឹកពេញលេញមួយ ដែលរួមមានការលែងកូនត្រី ការត្រួតពិនិត្យការធ្វើចរាចរណ៍របស់ត្រី ការគ្រប់គ្រង និងថែរក្សាផ្លូវត្រី ការត្រួតពិនិត្យរួមគ្នា។
គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ ២០១៩ មក វារីអគ្គិសនីសេសានក្រោម ២ របស់ក្រុមហ៊ុន China Huaneng បានអនុវត្តការងារប្រលែងកូនត្រីធម្មជាតិអស់រយៈពេល ៨ ឆ្នាំជាប់គ្នា ដោយបានលែងកូនត្រីធម្មជាតិសរុបជាង ៦១ ម៉ឺនក្បាល និងទទួលបានពានរង្វាន់រួមចំណែកការពារប្រភេទត្រីចំនួន ៧ ដង ដែលប្រគល់ដោយរដ្ឋបាលជលផលកម្ពុជាផងដែរ។
ការងារការពារប្រព័ន្ធអេកូឡូស៊ីអាងទន្លេនេះ ទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយពីរាជរដ្ឋាភិបាលកម្ពុជា និងគ្រប់មជ្ឈដ្ឋានក្នុងសង្គមដែលសម្រេចបាននូវកិច្ចសហការល្អ និងការអភិវឌ្ឍប្រកបដោយភាពឈ្នះ-ឈ្នះ រវាងការអភិវឌ្ឍថាមពលស្អាត និងការការពារប្រព័ន្ធអេកូឡូស៊ីអាងទន្លេ៕