班迭棉吉省青年联合会慰问洪灾家庭 发放生活物资
分类民生
事件时间2026-10-01
地点班迭棉吉省诗梳风市
来源洪玛尼官方频道
发布时间2026/10/01 20:17
详情描述
2026年10月1日下午,班迭棉吉省青年联合会(UYFC)开展慰问活动,为受洪灾影响的民众提供援助。
班迭棉吉省青年联合会常务委员兼主席凯苏索帕(Keo Suon Sopheap)带领联合会成员,前往班迭棉吉省诗梳风市奥安贝尔分区(Sangkat Ou Ambel)塞森村(Phum Saesen),实地走访受灾家庭并分发生活物资。
此次活动共计向120户受灾家庭提供援助。每户家庭获得的物资包括:大米10公斤、Yeo's饮料1箱、饮用水2提、生活用品包1个以及纱笼1条。
此次行动旨在响应柬埔寨青年联合会关于协助受灾民众的指导,通过与当地政府及相关部门协作,为受灾群众提供必要的生活支持,缓解其在洪灾期间面临的困难。出席本次活动的还包括班迭棉吉省青年联合会副主席、常务委员、各部门负责人、诗梳风市青年联合会成员、奥安贝尔分区负责人及村代表等。
📋 简要摘要 ▸
班迭棉吉省青年联合会主席带队,慰问诗梳风市受洪灾影响的120户家庭,并分发大米、饮用水及生活用品。
📋 完整原文 ▸
រសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦
បានដឹកនាំសមាជិក សមាជិកា ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារចែកជូនពុកម៉ែ បងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន១២០គ្រួសារ នៅតាមខ្នងផ្ទះដែលរងគ្រោះ ស្ថិតនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ(ទីតាំងទី១)
........................
បន្ទាយមានជ័យ៖ លោក កែ សួន សុភាព សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិក សមាជិកា ចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារចែកជូនពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ចំនួន១២០គ្រួសារ នៅតាមខ្នងផ្ទះដែលរងគ្រោះ ស្ថិតនៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អនុលោមតាមប្រសាសន៍សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ៖ «ការសង្គ្រោះជីវិតប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាល»និងមានការណែនាំពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកបីខេត្ត(ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ) ដោយក្នុងអំឡុងពេលដែលប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនកំពុងប្រឈមរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងខេត្តបន្ទាយមានជ័យ តាមក្រុង-ស្រុក ដែលរងផលប៉ះពាល់ បានចូលរួមយ៉ាងសកម្មក្នុងការសហការជាមួយអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច ព្រមទាំងភាគីពាក់ព័ន្ធ ដើម្បីចូលរួមសម្របសម្រួល និងរៀបចំសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន សម្រាប់ផ្តល់ជូនពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ក្នុងគ្រាលំបាកមួយនេះ។
សកម្មភាពទាំងនេះបានបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព ការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មរបស់សមាជិក សមាជិកា ក្នុងការជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ព្រមទាំងរួមចំណែកជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ក្នុងការឆ្លើយតប និងដោះស្រាយស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអនុប្រធានស.ស.យ.ក. ខេត្ត លោក លោកស្រីសមាជិកអចិន្ត្រៃយ៍ លោកប្រធានស.ស.យ.ក. នៃវិស័យមន្ទីរអង្គភាព លោក លោកស្រី ប្រធាន-អនុប្រធានផ្នែកទាំង៨ លោក លោកស្រីអនុប្រធាន សមាជិក សមាជិកាស.ស.យ.ក. ក្រុងសិរីសោភ័ណ និងលោកស្រីចៅសង្កាត់អូរអំបិល មេភូមិ ព្រមទាំងប្រជាការពារភូមិផងដែរ។
ស្បៀងអាហារក្នុងមួយគ្រួសារទទួលបាន៖
១/-អង្ករ ១០គីឡូក្រាម
២/-ទឹកYeo's ១កេស
៣/-ទឹកសុទ្ធ ២យួរ
៤/-ឃីត ១ថង់
៥/- សារុង ១៕