贡布省启动公务员普查 旨在提升行政管理效率

贡布省启动公务员普查 旨在提升行政管理效率
文件类型政策
发布机构贡布省政府
生效日期2026-10-21
适用范围贡布省全体公务员
发布时间2026/10/21 17:42

政策详情

2026年10月21日,贡布省省长毛宁正式宣布启动全省公务员普查工作。该项工作是落实政府第一阶段五角战略的重要举措,旨在通过行政改革提升公共行政管理效率,消除行政不作为现象。 本次普查范围覆盖贡布省各级行政单位及医疗机构的全体公务员。普查旨在建立清晰的人员管理机制,确保行政工作的透明度与问责制,从而更有效地响应公共服务需求。 根据统计数据,贡布省现有公务员及相关人员总数为8,569人,其中女性3,806人。人员构成具体如下: A类框架公务员2,087人(女性747人); B类框架公务员3,152人(女性1,362人); C类框架公务员3,330人(女性1,697人)。 在上述人员中,教育部门人员共5,771人(女性2,590人),卫生部门人员共1,202人(女性742人),全省合同制员工共447人(女性214人)。此外,还包括教育领域协议制人员37人(女性28人)及卫生领域协议制人员10人(女性8人)。 贡布省政府要求各级领导及技术工作组与普查委员会密切配合,确保普查工作顺利完成,以实现对全省公务员队伍的精准管理。
📋 简要摘要 ▸
贡布省省长毛宁宣布启动公务员普查工作,作为行政改革的关键机制,旨在消除行政不作为并加强人员管理。
📋 完整原文 ▸
ឯកឧត្តម ម៉ៅ ធនិន៖ ជំរឿនមន្ត្រីជា យន្តការគន្លឹះលុបបំបាត់ភាពអសកម្ម និងពង្រឹងការគ្រប់គ្រងមន្ត្រី ខេត្តកំពត៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានសម្តែងនូវក្តីមោទនភាព ដែលខេត្តកំពត ត្រូវបានជ្រើសរើសជាទីតាំងរួម ក្នុងការប្រកាសបើកយុទ្ធនាការដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមបានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការពង្រឹងវិស័យសុខាភិបាល។ នៅក្នុងរបាយការណ៍ស្វាគមន៍ ឯកឧត្តមអភិបាលខេត្ត បានលម្អិតអំពីភូមិសាស្ត្រ និងស្ថានភាពទូទៅរបស់ខេត្តកំពត ព្រមទាំងបានមានប្រសាសន៍បង្ហាញពីទិន្នន័យស្ថិតិរួម នៃមន្ត្រីទូទាំងខេត្តកំពត ដែលមានចំនួនសរុប ៨,៥៦៩នាក់ (ស្រី ៣,៨០៦នាក់)។ នៅក្នុងនោះ ត្រូវបានបែងចែកទៅតាមក្របខ័ណ្ឌជាក់លាក់ រួមមាន៖ ក្របខ័ណ្ឌប្រភេទ ក មានចំនួន ២,០៨៧នាក់ (ស្រី ៧៤៧នាក់), ក្របខ័ណ្ឌប្រភេទ ខ មានចំនួន ៣,១៥២នាក់ (ស្រី ១,៣៦២នាក់) និងក្របខ័ណ្ឌប្រភេទ គ មានចំនួន ៣,៣៣០ នាក់ (ស្រី ១,៦៩៧ នាក់)។ ដោយឡែក ក្នុងចំណោមមន្ត្រីសរុបនេះ មានបុគ្គលិកអប់រំ សរុបចំនួន ៥,៧៧១នាក់ (ស្រី ២,៥៩០នាក់) បុគ្គលិកសុខាភិបាល សរុបចំនួន ១,២០២នាក់ (ស្រី ៧៤២នាក់) មន្ត្រីជាប់កិច្ចសន្យាទូទាំងខេត្ត សរុបចំនួន ៤៤៧នាក់ (ស្រី ២១៤នាក់)។ ក្រៅពីនេះក៏មានការបង្ហាញទិន្នន័យការងារផ្អែកលើកិច្ចព្រមព្រៀងវិស័យអប់រំ ៣៧នាក់ (ស្រី ២៨នាក់) និងវិស័យសុខាភិបាល ១០នាក់ (ស្រី ៨នាក់)។ បន្ថែមពីនេះ ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍គូសបញ្ជាក់ថា "យុទ្ធនាការជំរឿននេះ គឺជាឧបករណ៍គន្លឹះក្នុងការជួយឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អាចគ្រប់គ្រងកម្លាំងមន្ត្រីបានច្បាស់លាស់ លុបបំបាត់ភាពអសកម្ម និងធានាបាននូវតម្លាភាព គណនេយ្យភាព ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។" ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវដល់គ្រប់ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសទាំងអស់ ត្រូវផ្តល់កិច្ចសហការឱ្យបានជិតស្និទ្ធបំផុតជាមួយគណៈកម្មការជំរឿន ដើម្បីជំរុញឱ្យយុទ្ធនាការរួមក្នុងភូមិភាគនិរតីនេះសម្រេចបានជោគជ័យ។