新闻部关于禁止泄露军事机密的公告
| 文件类型 | 公告 |
| 发布机构 | 柬埔寨新闻部 |
| 发布时间 | 2025-08-01 13:34 |
政务内容
新闻部严禁媒体及个人在社交平台发布前线军事阵地、武器装备及作战策略等敏感信息,以免危害国家安全及士兵生命安全。
នៅក្នុងកាលៈទេសៈ ដែលព្រះរាជាណាចក្រកម្ពុជា កំពុងរួមគ្នាជាធ្លុងមួយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងបុព្វហេតុការពារអធិប តេយ្យនិងបូរណភាពទឹកដី ប្រឆាំងនឹងសកម្មភាពឈ្លានពានប្រដាប់អាវុធដោយកងទ័ពថៃ និងបច្ចុប្បន្នបាន និងកំពុងអនុវត្តបទឈប់បាញ់ជាបន្ទាន់និងគ្មានលក្ខខណ្ឌដើម្បីស្តារឡើងវិញនូវប្រក្រតីភាព, ក្រសួងព័ត៌មាន បានសង្កេតឃើញថា អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងមួយចំនួន បានធ្វើការផ្សព្វ ផ្សាយរូបភាពពីសមរភូមិជួរមុខ ដោយបានបង្ហាញទីតាំងលេណដ្ឋានកងទ័ព សព្វាវុធ យោធោប្បករណ៍ ការសម្ងាត់របស់កងទ័ព និងយុទ្ធសាស្ត្រប្រយុទ្ធ ដែលអាចធ្វើឱ្យអន្តរាយដល់សន្តិសុខជាតិ អាយុជីវិតរបស់យុទ្ធជន និងការបំពេញបេសកកម្មក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ ក្រសួងព័ត៌មានសូមណែនាំដល់អ្នកសារព័ត៌មាន អ្នកធ្វើសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ដូចតទៅ ។
ចែករំលែកបន្ត ៖ 😀 [Facebook](https://www.facebook.com/share/1Ep93TEdgf/?mibextid=wwXIfr)