暹粒青年作家俱乐部举办观察技能培训 提升写作思维








地点暹粒Memoire酒店
来源新新报
发布时间2026/09/05 11:38
详情描述
青年作家俱乐部于2026年9月5日在暹粒Memoire酒店举办了一场观察技能培训,旨在提升青年的写作思维与内容创作能力。本次课程为期1天,共有近20名学员参加。
培训由拥有超过30年写作经验的导师基·索克林(Ky Soklim)主讲。课程核心内容聚焦于观察技能的培养,旨在引导学员通过细致入微的观察,发现社会生活中的细节,并将这些观察转化为写作灵感。
导师指出,许多青年因缺乏观察技能,往往忽略了社会中的细小事物。通过系统学习,学员将掌握如何运用观察力去审视各类问题与事件。当观察变得敏锐,大脑会产生更多疑问,进而促使学员主动寻求答案,最终将这些思考转化为高质量的写作内容。
📋 简要摘要 ▸
青年作家俱乐部在暹粒举办观察技能培训,旨在通过培养观察力提升青年的写作思维与内容创作能力,共有近20名学员参加。
📋 完整原文 ▸
ជំនាញអង្កេត នឹងជួយឱ្យយុវជន បង្កើតគំនិតល្អៗនៅក្នុងសំណេរ
សៀមរាប៖ យុវជន ហាក់មើលរំលង និងមិនសូវចាប់អារម្មណ៍លើចំណុចតូចៗនៅក្នុងសង្គម ។ នោះក៏ព្រោះតែពួកគេខ្វះជំនាញអង្កេត។ ដើម្បីពង្រឹងសមត្ថភាពគំនិតរបស់យុវជន ក្លិបអ្នកនិពន្ធវ័យក្មេង បានលើកយកជំនាញអង្កេត ចែករំលែកដល់សិក្ខាកាមជិត២០នាក់ នៅថ្ងៃទី៥ កញ្ញា ២០២៦ ។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅសណ្ឋាគារម៉េម័រ នៅលើកំណាត់ផ្លូវជាតិលេខ៦ នាក្រុងសៀមរាប។
ជំនាញអង្កេត គឺជាផ្នែកសំខាន់មួយនៃការបង្កើតគំនិតអត្ថបទ។ នេះជាការលើកឡើងរបស់លោក គី សុខលីម ដែលមានបទពិសោធន៍ជាង៣០ឆ្នាំ នៅក្នុងជំនាញសរសេរ។ បើតាមលោកគ្រូឧទ្ទេសនាមរូបនេះ ជំនាញអង្កេត នឹងធ្វើឱ្យយុវជនចេះប្រើក្រសែភ្នែកសង្កេត និងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហា និងរឿងរ៉ាវផ្សេងៗ រាប់ចាប់ពីចំណុចតូចៗឡើងទៅ។
អ្នកជំនាញសរសេររូបនេះ បានសង្កត់បន្ថែមថា នៅពេលយុវជនចេះសង្កេតហើយ វានឹងបង្កើតឱ្យមានចម្ងល់ច្រើននៅក្នុងខួរក្បាល នឹងអារម្មណ៍របស់ពួកគេ ហើយឈានទៅស្វែងរកចម្លើយ ទើបអាចបង្កើតជាគំនិត និងផលិតបានសំណេរល្អៗ។ «ដូច្នេះ ត្រូវសង្កេតឱ្យបានច្រើនទើបមានគំនិតល្អៗ»។ នេះបើតាមលោក សុខលីម។