柬埔寨会计审计监管局办三天研讨会 备战2028国际互评

分类监管
事件时间2026-11-18
地点金边
来源柬埔寨国家会计委员会
发布时间2026/11/20 16:02

详情描述

柬埔寨会计与审计监管局(ACAR)于2026年11月18日至20日举办为期三天的研讨会,主题为检查与讨论国家反洗钱、反恐融资及防扩散融资战略相关内容,并为2028-2029年国际互评做准备。研讨会由该局总监Bou Tharin批准,副总监Lim Chanratha及技术官员参与。
📋 完整原文 ▸
កាលពីថ្ងៃពុធ ៩កើត ដល់ថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី **ឯកឧត្តម ប៊ូ ថារិន** អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម **(ន.គ.ស.)** **លោក លឹម ចាន់រតនៈ** អនុប្រធានការិយាល័យត្រួតពិនិត្យទី១ នៃ **ន.គ.ស.** និងជាសមាជិកក្រុមការងារទទួលបន្ទុករៀបចំយុទ្ធសាស្ត្រជាតិ និងត្រៀមទទួលការវាយតម្លៃអញ្ញមញ្ញ ឆ្នាំ២០២៨-២០២៩ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងមន្ត្រីបច្ចេកទេស បានចូលរួមក្នុងសិក្ខាសាលារយៈពេល ៣ថ្ងៃ ស្តីពី «ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងបឋមនៃការរៀបចំយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពតាមគោលដៅយុទ្ធសាស្ត្រ (Strategic Objective)» ដែលរៀបចំឡើងដោយលេខាធិការដ្ឋាននៃក្រុមការងារខាងលើ សហការជាមួយធនាគារពិភពលោក នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព **ឯកឧត្តម ហាក់ សុខហេង** រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង **ឯកឧត្តម ហេង បូមករា **ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដែលជាសហប្រធានក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នជាសមាជិកក្រុមការងារ និងក្រុមអ្នកជំនាញនៃធនាគារពិភពលោក។ សិក្ខាសាលាខាងលើមានគោលបំណងពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយលើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិ ដែលមានគោលដៅយុទ្ធសាស្ត្រចំនួន ៥ និងកំណត់នូវសកម្មភាពជាក់ស្តែងដែលអាចវាស់វែងបាន សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធនីមួយៗ សំដៅធានាការអនុវត្តយុទ្ធសាស្ត្រជាតិនេះប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការត្រៀមខ្លួនសម្រាប់ការវាយតម្លៃអញ្ញមញ្ញ ឆ្នាំ២០២៨-២០២៩។ —————— From 18 to 20 November 2026, with the approval of **H.E. Bou Tharin**, Director General of the Accounting and Auditing Regulator **(ACAR)**, **Mr. Lim Chanrathanak**, Deputy Head of Inspection1 Bureau of ACAR and member of the Working Group on National Strategy Development and Preparation for the 2028–2029 Mutual Evaluation on Anti-Money Laundering, Countering the Financing of Terrorism, and Countering Proliferation Financing, together with a technical officer, participated in a three-day workshop on “Review and Discussion of the Preliminary Draft National Strategy and Strategic Objective-Based Action Plan.” The workshop was organized by the Secretariat of the Working Group, in collaboration with the World Bank, at the Institute of Banking Technical Studies. The workshop was presided over by** H.E. Hak Sok Heng**, Secretary of State of the Ministry of Post and Telecommunications, and **H.E. Heng Bomakara**, Head of the Cambodia Financial Intelligence Unit (CAFIU) and Co-Chair of the Working Group. It was attended by representatives of the Working Group’s member ministries and institutions, as well as a team of experts from the World Bank. The workshop aimed to hold comprehensive discussions on the draft National Strategy, which comprises five Strategic Objectives, and to identify concrete, measurable actions for each relevant ministry and institution. These efforts seek to ensure the effective and efficient implementation of the National Strategy in preparation for the 2028–2029 Mutual Evaluation. ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្មសូមចុចទីនេះ 👉 [Website](https://www.acar.gov.kh/) 👉 [Telegram](https://t.me/acarcambodia) 👉 [Facebook](https://www.facebook.com/share/1BsR4TCxxt/) [www.acar.gov.kh] | និយ័តករគណនេយ្យនិងសវនកម្ម | https://acar.gov.kh/