公共行政改革对教育质量的提升作用

类型EDUCATION
发布时间2026/03/30 22:32

详情描述

公务员部官员通过访谈阐述了公共行政改革如何通过优化学校治理、透明化教师选拔及提升管理效率,从而改善小学教育质量。
📋 完整原文 ▸
[ការកែទម្រង់រដ្ឋបាលសាធារណៈ កំពុងក្លាយជាចលករសំខាន់មួយ ក្នុងការលើកកម្ពស់គុណភាពវិស័យអប់រំ ជាពិសេសនៅកម្រិតបឋមសិក្សា តាមរយៈការកែលម្អអភិបាលកិច្ចសាលារៀន ការជ្រើសរើស និងតែងតាំងមន្ត្រីអប់រំដោយតម្លាភាព ព្រមទាំងការគ្រប់គ្រងធនធានមនុស្សឱ្យមានប្រសិទ្ធភាព។](https://youtu.be/tNlcjS3UgoE) ក្នុងនីតិកាលទី៧នេះ​ រាជរដ្ឋាភិបាល បានដាក់ចេញវិធានការគន្លឹះចំនួន​៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ជាក់ស្តែង កំណែទម្រង់នេះ​ មានភាពស៊ីសង្វាក់ជាមួយវិធានការគន្លឹះក្នុងវិស័យអប់រំ ដូចជា ការពង្រឹងអភិបាលកិច្ចសាលារៀន ការកែលម្អកម្មវិធីសិក្សា ការយកចិត្តទុកដាក់លើសុខភាពសិស្ស និងការចូលរួមពីសហគមន៍។ ជាពិសេស ការកំណត់លក្ខណៈសម្រាប់ការតែងតាំងនាយកសាលា និងការជ្រើសរើសគ្រូបង្រៀនដោយផ្អែកលើសមត្ថភាព និងគុណវុឌ្ឍិ ដែល​ជួយធានាគុណភាពនៃការគ្រប់គ្រង និងការបង្រៀននៅសាលារៀន។ ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញទស្សនា និងស្តាប់ វីដេអូនៃកិច្ចសម្ភាសរបស់ឯកឧត្តម អុន ស៊ីវុធថា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ជាមួយនឹងអ្នកសារព័ត៌មានឌីជីថលថ្មីៗ លើប្រធានបទ៖ តើការកែទម្រង់រដ្ឋបាលសាធារណៈ រួមចំណែកដូចម្តេចខ្លះ ក្នុងការលើកកម្ពស់វិស័យអប់រំ ជាពិសេសនៅកម្រិតបឋមសិក្សា?