柬埔寨启动2026至2030年女孩领导力计划 覆盖全国各界





分类政策动态
事件时间2026-06-24 09:00
地点金边
来源柬埔寨卫生部
发布时间2026/06/25 09:47
详情描述
2026年6月24日上午9时,柬埔寨妇女事务部在金边索卡酒店正式启动“2026-2030年女孩领导力计划”。柬埔寨妇女事务部部长翁坎塔帕维主持仪式,卫生部国务秘书兼性别主流化工作组主席彭瑞西出席现场活动,另有4名卫生部技术官员通过线上方式参会。
该计划旨在通过跨部门合作,构建具有包容性的环境,为女孩提供培养及发展领导力的机会,将其培育为社会人力资本,并增强其公民意识。计划实施周期为五年,覆盖全国各界,重点在于动员政府机构、私营部门、国际组织、外交使团及民间社会共同参与,提升女性在社会中的参与度与影响力。
活动预期成果包括:广泛传播“女孩领导力计划”的核心内容与关键干预措施,并向各级政府、机构及合作伙伴提供相关配套材料;通过各方协作,强化对促进性别平等及赋权女性的承诺,推动相关政策在国家及地方层面的落实。
本次启动仪式共有约150名代表现场出席,包括政府部门领导、性别主流化工作组负责人、外交使团代表、国际组织及私营部门代表,以及柬埔寨青年联合会、柬埔寨女童军协会、柬埔寨红十字会、Breakthrough运动、高校代表、青年志愿者、女孩俱乐部成员、性别大使及各领域具有潜力的女孩代表等。此外,约有1000名相关人员通过线上系统参与了此次会议。
📋 简要摘要 ▸
柬埔寨妇女事务部正式启动“2026-2030年女孩领导力计划”,旨在通过跨部门合作,为女孩提供领导力培养环境,提升其社会参与度。该计划将通过线上线下结合方式,动员政府、私营部门及国际组织共同参与,助力女性人才储备与社会公民意识的提升。
📋 完整原文 ▸
ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០’’ ។
__
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល** **បានអញ្ជើញចូលរួមដោយផ្ទាល់ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០’’ នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ និងមន្រ្តីបច្ចេកទេសក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាលចំនួន៤ រូបទៀតចូលរួមតាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។
កម្មវិធីនេះមានគោលបំណងបង្កើតកម្លាំងរួម ក្នុងការអនុវត្តកម្មវិធីភាពជាអ្នកដឹកនាំ របស់ក្មេងស្រី និងការលើកកម្ពស់ការចូលរួម ពីដៃគូ និងអ្នកពាក់ព័ន្ធ លើគោលបំណងរួម ក្នុងការលើកកម្ពស់បរិយាកាសអំណោយផល ប្រកបដោយបរិយាបន្ន ដែលអនុញ្ញាតឱ្យក្មេងស្រីបានបណ្ដុះ និងអភិវឌ្ឍភាពជាអ្នកដឹកនាំ ដើម្បីក្លាយជាមូលធនមនុស្ស និងពង្រឹង ភាពជាពលរដ្ឋក្នុងសង្គម។
កម្មវិធីនេះមានលទ្ធផលរំពឹងទុកដូចខាងក្រោម៖
-ខ្លឹមសារសំខាន់ៗ និងអន្តរាគមន៍គន្លឹះ របស់កម្មវិធី «ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី» រួមទាំង កញ្ចប់សម្ភារៈដែលពាក់ព័ន្ធ និងបានផ្សព្វផ្សាយទូលំទូលាយ ជាមួយដៃគូពាក់ព័ន្ធ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គទូត អង្គការសង្គមស៊ីវិល វិស័យឯកជន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
-អ្នកចូលរួមទទួលបានព័ត៌មាន ស្តីពីការប្តេជ្ញាចិត្ត និងសន្ទុះចិត្តរួមគ្នាពីដៃគូពាក់ព័ន្ធ ក្នុងការអនុវត្តកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី និងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាច ដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះមានសមាសភាពចូលរួមដោយផ្ទាល់ប្រមាណ ១៥០នាក់ រួមមានថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃក្រសួងកិច្ចការនារី ប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រតាមក្រសួង ស្ថាប័ន តំណាងស្ថានទូត ដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន និងដៃគូពាក់ព័ន្ធនានា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សមាគមកាយឫទ្ធិនារីកម្ពុជា កាកបាទក្រហមកម្ពុជា ក្រុមចលនាទម្លុះ (Breakthrough) តំណាងសាកលវិទ្យាល័យ និងយុវជនស្ម័គ្រចិត្ត តំណាងយុវជនក្លឹបក្មេងស្រី ទូតសុឆន្ទៈយេនឌ័រ (GEA) ក្មេងស្រី នៃកម្មវិធីបំពេញតួនាទីជំនួស និងក្មេងស្រីដែលមានសក្តានុពលនៅក្នុងវិស័យផ្សេងៗ មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង និងមេឃុំសាមឃួយ និងចូលរួមតាមប្រព័ន្ធអនឡាញ ប្រមាណ ១ ០០០នាក់។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)