劳工部举办性别平等培训 聚焦纺织业女性权益保障









分类政策动态
事件时间2026-06-24 08:00
地点金边
来源柬埔寨劳工部
发布时间2026/06/25 20:30
详情描述
2026年6月24日至25日,柬埔寨劳工部在金边Sun & Moon Riverside酒店举办“提升性别平等与关怀工作”培训。此次活动由劳工部与国际劳工组织(ILO)旗下的“柬埔寨更佳工厂”(BFC)项目合作开展,旨在落实双方2023至2027年间的第八份谅解备忘录。
劳工部常务国务秘书索万·万纳拉代表劳工部长兴索出席开幕式。来自劳工部及各省市劳工局的约35名官员参加了此次培训。课程核心目标在于增强官员在职场性别平等、反歧视及反暴力方面的认知与执行能力,并推动包容性的关怀工作政策。
索万·万纳拉在会上指出,纺织、服装、制鞋及旅行用品制造业是柬埔寨经济的核心支柱,该行业女性员工占比超过70%。虽然女性的参与对经济增长、家庭生计改善及社会发展具有重要贡献,但目前职场仍存在性别歧视、性骚扰、领导岗位机会不均以及女性家庭负担过重等挑战。
劳工部强调,政府需通过政策支持与法律执行,改善职场环境。相关措施包括合理分配家庭护理责任、扩大高质量护理服务覆盖面以及制定家庭支持政策。劳工部呼吁各相关部门及合作伙伴加强法律实施与能力建设,确保经济增长的包容性,保障女性权益。
📋 简要摘要 ▸
劳工部于6月24日至25日在金边举办“提升性别平等与关怀工作”培训,旨在增强官员对职场反歧视、反暴力及性别平等的认知。鉴于纺织服装业女性员工占比超70%,劳工部强调需通过政策支持与法律执行,改善职场环境并减轻女性家庭负担,推动包容性经济增长。
📋 完整原文 ▸
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ» ដោយមានការអញ្ជើញចូលរួមពីមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត ប្រមាណ ៣៥នាក់ នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយកិច្ចសហប្រតិបត្តិការនៃការអនុវត្តអនុស្សរណៈយោគយល់គ្នា លើកទី៨ សម្រាប់ឆ្នាំ២០២៣-២០២៧ រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ក្នុងគោលបំណងពង្រឹងការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លើបញ្ហាសមភាពយេនឌ័រ ការទប់ស្កាត់ការរើសអើង និងអំពើហិង្សាផ្អែកលើយេនឌ័រនៅកន្លែងធ្វើការ ព្រមទាំងការលើកកម្ពស់ការងារថែទាំដែលមានលក្ខណៈបរិយាបន្ន និងប្រកបដោយសមធម៌។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិខាងការងារ (ILO) និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាដែលបានបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការងារសមរម្យនៅកន្លែងធ្វើការ។
លោកជំទាវបានគូសបញ្ជាក់ថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប គឺជាវិស័យស្នូលមួយនៃសេដ្ឋកិច្ចកម្ពុជា ដែលផ្តល់ការងារដល់កម្មករ-និយោជិតរាប់លាននាក់ ក្នុងនោះស្ត្រីមានចំនួនជាង ៧០ភាគរយ នៃកម្មករ-និយោជិតសរុប។ ការចូលរួមរបស់ស្ត្រីក្នុងវិស័យនេះ បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រ និងពង្រឹងការអភិវឌ្ឍសង្គម ប៉ុន្តែនៅតែមានបញ្ហាប្រឈមពាក់ព័ន្ធនឹងយេនឌ័រ ដូចជា ការរើសអើង ការបៀតបៀនផ្លូវភេទ ភាពមិនស្មើគ្នាក្នុងឱកាសដឹកនាំ និងបន្ទុកការងារថែទាំក្នុងគ្រួសារដែលភាគច្រើនធ្លាក់លើស្ត្រី។
ទន្ទឹមនេះ លោកជំទាវបានសង្កត់ធ្ងន់ថា កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើ «ការងារថែទាំ» តាមរយៈការចែករំលែកការទទួលខុសត្រូវក្នុងការងារថែទាំ ការពង្រីកសេវាថែទាំដែលមានគុណភាព និងការបង្កើតគោលនយោបាយគាំទ្រគ្រួសារ។ លោកជំទាវក៏បានអំពាវនាវដល់មន្ត្រីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការអនុវត្តច្បាប់ កសាងសមត្ថភាព និងរួមគ្នាលើកកម្ពស់សមភាពយេនឌ័រ ដើម្បីធានាថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានលក្ខណៈបរិយាបន្ន និងមិនទុកនរណាម្នាក់ចោល។ បន្ថែមពីនេះ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមិថុនានេះ ផ្តល់ចំណេះដឹង បទពិសោធ និងគំនិតថ្មីៗដល់អ្នកចូលរួមទាំងអស់ ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព៕
#MLVT #HENGSour