瑞士副总统金边会晤洪玛奈 承诺深化合作

分类外交
事件时间2026-11-14
地点金边和平宫
来源洪玛奈首相
发布时间2026/11/15 07:07
详情描述
2026年11月14日下午,柬埔寨首相洪玛奈在金边和平宫会见瑞士副总统兼外长伊尼亚齐奥·卡西斯及代表团。卡西斯此行是为出席11月13日至16日在金边举行的第20届法语国家组织峰会,并顺访柬埔寨。这是卡西斯首次访问柬埔寨。
会见中,卡西斯提到过去五年瑞士与柬埔寨双边贸易额持续增长,双方应继续保持这一势头,并称这是推动柬埔寨与欧洲自由贸易联盟(EFTA)建立自贸协定的重要因素。他还提出加强教育、职业培训、旅游以及民间交流等领域的合作。卡西斯承诺瑞士将进一步深化与柬埔寨的双边关系,并赞赏柬埔寨在排雷和清除未爆弹药方面的人道主义行动,认为结合现代技术,柬埔寨的排雷能力可以再提升一个水平。
洪玛奈对卡西斯首次访柬表示欢迎,并对两国外交部频繁磋商的双边关系进展表示满意。他指出两国仍有多个潜力领域可以拓展,并强调柬埔寨政府重视吸引和扩大外国投资,欧洲是柬埔寨的重要市场。他鼓励柬埔寨与瑞士企业加强对接。洪玛奈还提到,柬埔寨首次主办第20届法语国家组织峰会,体现柬埔寨积极参与国际事务。他感谢瑞士继续支持坤塔帕花儿童医院,并重申政府继续推进排雷和清除未爆弹工作的承诺。
对关注柬埔寨贸易和投资的读者来说,此次会见透露的信号是:柬瑞双边贸易近五年保持增长,双方正朝柬埔寨—EFTA自贸协定方向推进,但具体协议、金额和时间表原文未披露,需以官方后续发布为准。从事对欧出口或在柬经营的华商,可关注柬埔寨—EFTA谈判的后续消息,以及瑞士企业在教育、职业培训和旅游领域的合作动向。
📋 简要摘要 ▸
2026年11月14日下午,柬埔寨首相洪玛奈在和平宫会见瑞士副总统兼外长伊尼亚齐奥·卡西斯及代表团。卡西斯此行是为出席11月13日至16日在金边举行的第20届法语国家组织峰会。会见中瑞方明确承诺将进一步深化与柬埔寨的合作关系,双方就双边关系进展交换意见。原文未披露具体签署的合作文件或金额。
📋 完整原文 ▸
ស្វីស ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ
នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Ignazio Cassis អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធស្វីស និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ក្នុងឱកាសដែល ឯកឧត្តមអនុប្រធានាធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប ឯកឧត្តមអនុប្រធានាធិបតី បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងស្វីស និងកម្ពុជា លើវិស័យសក្តានុពល ជាពិសេសកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ហើយប្រទេសទាំងពីរគួរតែបន្តរក្សាសន្ទុះនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត ដែលការណ៍នេះ ជាកត្តាជំរុញដ៏សំខាន់ក្នុងការបើកលទ្ធភាពឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA)។ ឯកឧត្តមអនុប្រធានាធិបតី ក៏បានរំលេចផងដែរអំពីសារៈសំខាន់នៃការពង្រឹង និងពង្រីកទំនាក់ទំនងលើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ លើសពីនេះ ឯកឧត្តមបានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ប្រទេសស្វីស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងបានកោតសរសើរចំពោះកម្ពុជា ក្នុងសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះ ដើម្បីមនុស្សធម៌។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា ផ្អែកលើបទពិសោធន៍ និងភាពជោគជ័យក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់កម្ពុជា រួមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបបន្ថែម កម្ពុជានឹងកាន់តែអាចពង្រឹងសមត្ថភាពបោសសម្អាតមីនបានមួយកម្រិតទៀត។
ជាការឆ្លើយតប សម្តេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចជាលើកដំបូងរបស់ ឯកឧត្តមអនុប្រធានាធិបតី មកកាន់កម្ពុជា ព្រមទាំងបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសជំនួបពិគ្រោះយោបល់ទ្វេភាគីជាញឹកញាប់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលអាចពង្រឹង និងពង្រីកបន្ថែម។ ទន្ទឹមនេះ សម្ដេចធិបតី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញ និងពង្រីកការវិនិយោគពីបរទេស ដោយបានសង្កត់ធ្ងន់ថា អឺរ៉ុប គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា។ ក្នុងន័យនេះ សម្ដេចធិបតី បានជំរុញឱ្យធុរកិច្ចកម្ពុជា និងស្វីស បន្តពង្រីកការតភ្ជាប់ទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានគូសរំលេចដោយមោទនភាពថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ គឺជាលើកទីមួយសម្រាប់កម្ពុជា ដែលនេះជាសក្ខីភាពបញ្ជាក់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសការបង្ហាញពីបំណងប្រាថ្នារបស់កម្ពុជា ក្នុងការចូលរួមថែរក្សាសុខសន្តិភាព ដើម្បីវិបុលភាព និងស្ថិរភាពយូរអង្វែង។ ក្រៅពីនេះ សម្តេចធិបតីបានថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់ស្វីសដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដ៏ស៊ីជម្រៅនៃប្រជាជាតិទាំងពីរ។ ក្នុងឱកាសនោះ សម្តេចធិបតី បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តសកម្មភាពបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សំដៅកសាងសុខសន្តិភាព ការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការរួមចំណែកដល់ការថែរក្សាសុខសន្តិភាពក្នុងតំបន់ និងសកលលោក។
ជាទីបញ្ចប់ សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមអនុប្រធានាធិបតី អំពីការវិវឌ្ឍថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរ៕
🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329)
🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia)
🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia)
🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia)
😃 [X](https://twitter.com/dr_hunmanet_pm)
😍 [CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia)
🌐 [Website](https://hunmanet.gov.kh/)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia