布拉索昆会见韩国代表 2027年共庆建交30周年
分类外交
事件时间2026-11-14
地点金边
来源柬埔寨外交国际合作部
发布时间2026/11/14 19:23
详情描述
11月14日下午,副总理兼外交与国际合作部长布拉索昆会见韩国政府代表张在福。双方重申继续推动柬韩战略伙伴关系向前发展,并就多个领域的双边合作交换意见,同时讨论共同关心的地区与国际问题,并以2027年复交30周年为契机加强友好往来。
📋 完整原文 ▸
នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម CHANG Jae Bok តំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រកម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរីកចម្រើន និងបានពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ព្រមទាំងបានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួមផងដែរ។ ភាគីទាំងពីរក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងចំណងមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េឱ្យកាន់តែរឹងមាំ ជាពិសេសតាមរយៈការប្រារព្ធខួបលើកទី៣០ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៧។
On the afternoon of 14 November 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, had a meeting with His Excellency CHANG Jae Bok, Representative of the Government of the Republic of Korea (ROK), on the occasion of his participation in the 20th Francophonie Summit in Phnom Penh.
During the meeting, both sides reaffirmed their commitment to further advancing the Cambodia-ROK Strategic Partnership and discussed enhancing bilateral cooperation across various sectors, as well as exchanged views on regional and international issues of common interest. Both sides also underscored the importance of strengthening the friendly ties between Cambodia and ROK, particularly through the commemoration of the 30th anniversary of the re-establishment of the diplomatic relations between the two countries in 2027.