卢森堡发展合作署即将在金边设立办事处 重点支持医疗与排雷
分类外交
地点金边
来源柬埔寨外交国际合作部
发布时间2026/05/31 19:24
详情描述
2026年5月28日下午,柬埔寨外交与国际合作部国务秘书棉金恒(Meas Kim Heng)在金边会见了卢森堡驻老挝代办托马斯·拉马尔(Thomas Lammar)。
棉金恒在会谈中表示,柬埔寨与卢森堡保持着良好的友好关系,并对卢森堡政府通过去年签署的通用合作协议,在柬埔寨社会经济发展方面提供的支持表示感谢。双方确认,卢森堡发展合作署(Lux-Development S.A.)即将在金边设立办事处,此举旨在进一步加强两国间的合作关系。托马斯·拉马尔在会见中介绍了该办事处驻柬埔寨的负责人选。
托马斯·拉马尔重申,卢森堡将继续支持柬埔寨的各项国家发展优先事项,并与柬埔寨政府的“五角战略”保持一致。重点支持领域涵盖人力资源开发、医疗卫生、农村发展、减贫、环境保护以及人道主义排雷合作。
此外,棉金恒还向卢森堡代表团通报了柬埔寨与泰国边境局势的最新进展,并强调柬埔寨致力于根据国际法及现有协议,通过和平方式解决相关争议。
📋 简要摘要 ▸
柬埔寨外交部国务秘书棉金恒会见卢森堡驻老挝代办托马斯·拉马尔。双方确认卢森堡发展合作署(Lux-Development)即将在金边设立办事处,旨在深化两国在人力资源、医疗、农村发展及人道主义排雷等领域的合作,并支持柬埔寨五角战略的实施。
📋 完整原文 ▸
នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការចូលជួបសម្តែងការគួរសមរបស់លោក Thomas LAMMAR ភារៈធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីចំណងមិត្តភាពដ៏កក់ក្តៅរវាងកម្ពុជា និងលុចសំបួ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនៃប្រទេសលុចសំបួក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទូទៅរវាងប្រទេសទាំងពីរ កាលពីឆ្នាំមុន។ ឯកឧត្តមក៏បានស្វាគមន៍ចំពោះការបង្កើតការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍លុចសំបួ “Lux-Development S.A.” នៅរាជធានីភ្នំពេញ នាពេលខាងមុខ ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Thomas LAMMAR បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់លុចសំបួចំពោះអាទិភាព អភិវឌ្ឍជាតិរបស់កម្ពុជាស្របនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល ការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ការការពារបរិស្ថាន ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការដោះមីនមនុស្សធម៌។ លោកភារៈធារីស្តីទីក៏បានណែនាំបេក្ខភាព នាយិកាគ្រប់គ្រងការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍របស់លុចសំបួប្រចាំកម្ពុជាផងដែរ។
ក្នុងអំឡុងពេលនៃជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនគណៈប្រតិភូអំពីបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់។
On the afternoon of 28 May 2026, His Excellency MEAS Kim Heng, Secretary of State of the Ministry of Foreign Affairs and International Cooperation, received a courtesy call from Mr. Thomas LAMMAR, Chargé d’Affaires a.i. of the Embassy of Grand Duchy of Luxembourg to Lao PDR, at the Ministry.
His Excellency the Secretary of State highlighted the cordial friendship between the Kingdom of Cambodia and the Grand Duchy of Luxembourg, and also conveyed Cambodia’s high appreciations for Luxembourg’s support for Cambodia’s socio-economic development as reflected in the signing of the General Cooperation Agreement between the two countries last year. He also welcomed the upcoming establishment of the Office of the Luxembourg Development Cooperation Agency “Lux-Development S.A.” in Phnom Penh as an important step toward further elevating Cambodia-Luxembourg relations and cooperation.
In response, Mr. Thomas LAMMAR reaffirmed Luxembourg’s continued support for Cambodia’s national development priorities aligned with the Pentagonal Strategy, especially in human resource development, healthcare, rural development, poverty reduction, environmental protection, as well as cooperation in humanitarian demining. He also introduced the candidate for the Country Manager of the Office of the Luxembourg Development Cooperation Agency for Cambodia.
During the meeting, His Excellency the Secretary of State also briefed the delegation on the current developments concerning the Cambodia-Thailand border issue and highlighted Cambodia’s commitment to resolving conflicts peacefully, in accordance with international law and existing agreements.