柬埔寨司法大臣会见IMF代表团 商讨反洗钱评估










分类金融监管
地点金边
来源柬埔寨司法部
发布时间2026/10/28 14:36
详情描述
10月27日下午,柬埔寨副首相兼司法大臣、国家反洗钱与反恐融资协调委员会主席郭利德在司法部会见国际货币基金组织(IMF)驻柬埔寨代表团团长Kenichiro Kashiwase,并向IMF亚太区域反洗钱与反恐融资顾问Julio Bacio Terracino作介绍。
会谈中,双方讨论了柬埔寨网络诈骗犯罪(Online Scam)问题、跨境犯罪打击工作,以及由网络诈骗衍生的洗钱问题。郭利德介绍了网络诈骗在柬埔寨的形势、柬埔寨政府所作的努力与承诺,以及柬埔寨在开展清剿网络诈骗犯罪行动中取得的成果。
郭利德表示,网络诈骗并非只存在于柬埔寨,区域及全球多国均有此类犯罪,柬埔寨也是受害国之一。此类犯罪损害了柬埔寨的形象与声誉,犯罪分子利用柬埔寨作为诈骗柬埔寨民众及其他国家民众的据点。诈骗所得被转换为加密资产(虚拟资产),其中大部分被转移出柬埔寨,流向其他国家和地区。因此,打击网络诈骗需要各国及相关各方共同合作,柬埔寨已准备好继续与各方协作。
郭利德在会上感谢IMF支持
📋 简要摘要 ▸
柬埔寨副首相兼司法大臣、国家反洗钱与反恐融资协调委员会主席郭利德会见国际货币基金组织驻柬代表团团长Kashiwase,并向IMF亚太区域反洗钱与反恐融资顾问介绍相关工作进展。双方就反洗钱监管评估与合作交换意见,会议细节未对外完整披露。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានអនុញ្ញាតឱ្យលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ និងធ្វើការណែនាំលោក Julio Bacio Terracino ទីប្រឹក្សាតំបន់របស់ IMF ទទួលបន្ទុកការប្រឆាំងការសម្អាតប្រាក់ និងការប្រឆាំងហិរញ្ញប្បទានភេរវកម្មសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក
=====================
ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀលថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានអនុញ្ញាតឱ្យលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ និងធ្វើការណែនាំលោក Julio Bacio Terracino ទីប្រឹក្សាតំបន់របស់ IMF ទទួលបន្ទុកការប្រឆាំងការសម្អាតប្រាក់ និងការប្រឆាំងហិរញ្ញប្បទានភេរវកម្មសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក។
នៅក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោក Kenichiro Kashiwase និងលោក Julio Bacio Terracino បានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា (Online Scam), កិច្ចការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននេះ និងកិច្ចការងារប្រឆាំងការសម្អាតប្រាក់ដែលកើតចេញពីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសរំលេចអំពីស្ថានភាពនៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា (Online Scam) កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ព្រមទាំងសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការអនុវត្តយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនផងដែរថា ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពុំមែនមានតែនៅកម្ពុជាមួយនោះ ប៉ុន្តែ ក៏មាននៅក្នុងបណ្តាប្រទេសនានានៅក្នុងតំបន់ និងសកលលោកផងដែរ ហើយកម្ពុជាក៏ជាប្រទេសរងគ្រោះដោយសារឧក្រិដ្ឋកម្មនេះ។ ឧក្រិដ្ឋកម្មនេះក៏បានបំផ្លាញនូវមុខមាត់, និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ ឧក្រិដ្ឋជនបានប្រើប្រាស់កម្ពុជាជាទីកន្លែងដើម្បីធ្វើការឆបោកទាំងប្រជាជនកម្ពុជា និងប្រជាជននៅតាមបណ្តាប្រទេសផ្សេងៗ។ ទន្ទឹមនេះ, ផលនៃបទល្មើសដែលឧក្រិដ្ឋជនទទួលបានពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបំប្លែងជាទម្រង់ទ្រព្យសកម្មនិម្មិត (គ្រីបតូ) ហើយភាគច្រើនលើលលប់នៃទ្រព្យនេះត្រូវបានផ្ទេរចេញពីកម្ពុជាទៅកាន់បណ្តាប្រទេសនានា។ ដូច្នេះ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរួមពីគ្រប់បណ្តាប្រទេស និងតួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ។ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តផ្តល់កិច្ចសហការជាមួយតួអង្គពាក់ព័ន្ធទាំងអស់។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការថ្លែងអំណរគុណជូនចំពោះ IMF ដែលបានផ្តល់កិច្ចគាំទ្រដល់កម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មសម្រាប់ឆ្នាំ២០១៩-២០២៣ កន្លងទៅ និងការរៀបចំច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបានបញ្ចប់ការរៀបចំរបាយការណ៍ស្តីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម លើកទី២ (NRA II) ដែលរបាយការណ៍នេះនឹងត្រូវបច្ចុប្បន្នភាពដោយបញ្ចូលនូវការវាយតម្លៃអំពីហានិភ័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឱ្យរបាយការណ៍វាយតម្លៃហានិភ័យនេះឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែងរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនអំពីវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យរបស់កម្ពុជាផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យ IMF បន្តជួយកម្ពុជាលើកិច្ចការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ជាពិសេសលើការ ……… សម្រាប់ខ្លឹមសារលម្អិត សូមចុចលីងខាងក្រោម https://m.facebook.com/story.php?story_fbid=pfbid038CVidXk2hEMhhEwiuCRoPRWGK4psFFmZbgFLFzmhEWks21comXnrQh9u7eg3Qdgel&id=100064354554933