洪玛尼主持公务员部前9个月工作总结会议 强调行政改革

洪玛尼主持公务员部前9个月工作总结会议 强调行政改革
分类政府
事件时间2026-09-21 08:00
地点金边
来源公共职能信息
发布时间2026/09/21 16:26

详情描述

2026年9月21日上午8时,柬埔寨公务员部在金边召开前9个月工作总结会议,由副总理兼公务员部部长洪玛尼主持。会议旨在回顾今年前9个月的工作成果,分析行政改革进程中的挑战,并部署下一阶段的工作方向。公务员部各级领导、专业官员以及全国25个省市公务员局代表通过线上方式参会。 公务员部秘书长谢威杰在会上汇报了前9个月的核心工作进展,包括公务员数据管理、考勤记录、薪资发放及能力建设等。在行政改革方面,公务员部已完成4个部门的公务员招聘考试,并为6个部委机构制定了组织架构运作法令。此外,该部已在23个部委机构、波罗勉省的10个公立教育机构及12个基层卫生单位完成了公务员普查工作。同时,公务员部还正式宣布了各部委秘书长网络,并在全国4个区域推广了基于工作协议的教育与卫生领域公务员绩效评估机制。 洪玛尼对公务员部在国家及地方层面的工作成果表示认可,并向全体公务员表达了感谢。他强调,尽管已取得多项进展,但面对当前存在的行政管理挑战,各部门不能停滞不前。他要求各方通过跨部门协商与讨论,共同寻找解决问题的方案,确保行政改革工作能够及时、有效地推进。
📋 简要摘要 ▸
公务员部于9月21日召开前9个月工作总结会议,由副总理兼部长洪玛尼主持。会议回顾了行政改革成果,分析了当前面临的挑战,并部署了下一阶段工作重点,强调通过跨部门协商解决行政管理中的实际问题。
📋 完整原文 ▸
កិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារប្រចាំនព្វមាស ឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានអនុវត្តរបបកិច្ចប្រជុំរបស់ខ្លួន ដើម្បីពិនិត្យតាមដានវឌ្ឍនាភាពការងារនូវសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម ប្រចាំនព្វមាស ឆ្នាំ២០២៦ និងលើកទិសដៅការងារខែបន្ត។ កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅគណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ តាមប្រព័ន្ធអនឡាញ ជាច្រើនរូប។ សម្រាប់រយៈពេល៩ខែកន្លងមកនេះ តាមរយៈរបាយការណ៍ ឯកឧត្តមអគ្គលេខាធិការ សៀត វិចិត្រ គឺក្រសួងបានសម្រេចនូវសមិទ្ធផលសំខាន់ៗយ៉ាងច្រើនទៅលើការអនុវត្តកិច្ចការងារស្នូលរបស់ក្រសួងដូចជាការគ្រប់គ្រងទិន្នន័យមន្រ្តី វត្តមានមន្រ្តី បៀវត្សមន្រ្តី និងការអភិវឌ្ឍសមត្ថភាពមន្រ្តីជាដើម។ ជាមួយគ្នានេះ អ្វីដែលកាន់តែពិសេសគឺការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ គឺក្រសួងបានរៀបចំការប្រឡងជ្រើសរើសមន្រ្តីឱ្យចូលបម្រើការងារក្របខ័ណ្ឌក្រសួងចំនួន៤ បានរៀបចំដាក់ចេញអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នចំនួន៦បន្ថែម បានសម្រេចយុទ្ធនាការចុះធ្វើជំរឿនមន្រ្តីជាក់ស្តែងបានចំនួន២៣ក្រសួង-ស្ថាប័ន និងនៅខេត្តព្រៃវែង សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈក្នុងភូមិសាស្រ្តក្រុង-ស្រុកបានចំនួន១០ និងសម្រាប់អង្គភាពសុខាភិបាលមូលដ្ឋានក្នុងភូមិសាស្រ្តស្រុកបានចំនួន១២ បានប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការក្រសួង-ស្ថាប័ន និងបានចុះផ្សព្វផ្សាយការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារសម្រាប់វិស័យអប់រំនិងសុខាភិបាលនៅតាម៤តំបន់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ល។ ផ្អែកលើសមិទ្ធផលដែលសម្រេចបានយ៉ាងច្រើន និងគួរជាទីមោទនៈ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានសាទរនិងថ្លែងអំណរគុណចំពោះមន្រ្តីរាជការរបស់ក្រសួងគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានប្រឹងប្រែងយកកម្លាំងកាយចិត្តខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធផលទាំងអស់នេះ។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើការយកចិត្តទុកដាក់បន្ថែមទៅលើបញ្ហាប្រឈមនានា បើទោះបីជាយើងសម្រេចបានសមិទ្ធផលជាច្រើន ចំពោះបញ្ហាប្រឈមក៏យើងមិនបង្អង់ក្នុងការដោះស្រាយឱ្យទាន់ពេលវេលានោះដែរ គឺទាមទារការពិគ្រោះយោបល់ និងការពិភាក្សាផ្លាស់ប្តូរគំនិតដែលជាមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីស្វែងរកចំណុចប្រសព្វរួមគ្នា និងចូលរួមដោះស្រាយបញ្ហាជារួម។