柬埔寨公务员部与旅游部就旅游部组织架构草案举行会谈
| 文件类型 | 公告 |
| 发布机构 | 柬埔寨公务员部 |
| 生效日期 | 2026年4月8日 |
| 适用范围 | 旅游部组织架构与行政改革 |
| 发布时间 | 2026-04-10 10:06 |
政务内容
柬埔寨公务员部与旅游部举行会议,旨在落实政府行政改革方针,对旅游部的组织架构及职能进行审查与讨论。
[ក្រសួងមុខងារសាធារណៈ និងក្រសួងទេសចរណ៍ ជួបពិភាក្សាពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ ក្រសួងទេសចរណ៍»](https://www.facebook.com/share/p/1HUSthny9e/
ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រមរបស់ សម្តេចមហាបវរធិបតី «ពង្រឹង ជាជាងពង្រីក» និង «រៀបចំផ្ទះ ឱ្យរៀបរយ» ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងដើម្បីពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ និងក្រសួងទេសចរណ៍ ជួបពិភាក្សាពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ ក្រសួងទេសចរណ៍»។ កិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាជាមួយនឹងប្រតិភូក្រសួងទេសចរណ៍ ដែលដឹកនាំដោយ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ នៅសាលាភូមិន្ទរដ្ឋបាល។
បន្ទាប់ពីបានអនុវត្តការវិភាគមុខងារ ដែលជាកិច្ចការងារក្នុងវិធានគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានបន្តរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រសួង ស្ថាប័នម្តងមួយៗ ដើម្បីពិនិត្យនិងពិភាក្សាទៅលើខ្លឹមសារ ព្រមទាំងទិដ្ឋភាពផ្សេងៗទៀត នៃសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន។