劳工部磅清扬办就业论坛 9万岗位 面向返柬劳工









文件类型就业促进
发布机构柬埔寨劳工部
生效日期2026-11-21
适用范围磅清扬省求职民众及从泰国返柬的前劳工
发布时间2026/11/21 17:33
政策详情
2026年11月21日上午,柬埔寨劳工部在磅清扬省罗里亚县学校园区举办“高棉人助高棉人就业”论坛,现场向近500名民众推介约9万个国内岗位。劳工部方面表示,全国岗位中磅清扬省本地占2763个,求职者可在现场登记、面试并即时上岗。参会对象以从泰国返柬的前劳工和正在找工作的青年为主。
到场设点招募的有制衣厂、ABA银行以及Rinet等外派劳务公司。岗位以制衣制鞋、建筑及服务业普工为主,部分岗位要求基础中文或英文,具体工种、薪资和录用条件以劳工部公布的岗位清单为准。上述岗位配套国家社保(NSSF)权益,会上亦就NSSF卡的使用和参保待遇作了说明。
技能培训方面,劳工部通过TVET 150万项目在磅清扬省理工学院提供免费培训,专业包括建筑、机械维修、电气、制冷设备、烘焙、咖啡调制、沙龙等,学习时段有多种选择,便于在职人员和待业者安排。该项目对应政府“一名公民终身至少掌握一项技能”的优先政策,结业后既可自营谋生,也可对接企业岗位、争取更高薪酬。
需要出境务工的,应通过合法注册的劳务派遣公司办理手续,不宜经由个人或非正规渠道介绍;遇到先收费、承诺“包出境包上岗”的中介,应先核对其经营资质。准备到现场求职或报读培训的人,建议随身带好身份证件及此前在泰国的务工记录,便于登记和工种匹配;岗位清单、培训开班时间及报名方式,可向磅清扬省劳工部门核实。
📋 简要摘要 ▸
11月21日上午,柬埔寨劳工部在磅清扬省罗里亚县举办“高棉人助高棉人就业”论坛,现场向近500名民众推介约9万个国内岗位及职业培训机会,重点面向从泰国返柬的前劳工与待业青年。Apple Top制衣厂、ABA银行及Rinet等外派劳务公司到场设点招募。
📋 完整原文 ▸
ឱកាសការងារក្នុងស្រុកជាង ៩ម៉ឺនកន្លែង និងការបណ្តុះបណ្តាលជំនាញ ជូនប្រជាពលរដ្ឋ និងអតីតពលករ តាមរយៈវេទិកាផ្សព្វផ្សាយរបស់ក្រសួងការងារ ដើម្បីលើកកម្ពស់ជីវភាពសេដ្ឋកិច្ចគ្រួសារ
(កំពង់ឆ្នាំង)៖ ថ្លែងក្នុងវេទិកាក្រោមប្រធានបទ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋានជិត ៥០០នាក់ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនកំពុងរកការងារធ្វើ នៅបរិវេណសាលាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ចាន់ធឿន មានប្រសាសន៍ថា បច្ចុប្បន្នមានឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលក្នុងនោះខេត្តកំពង់ឆ្នាំង មានឱកាសការងារចំនួន ២ ៧៦៣កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ។
ឯកឧត្តមបានគូសបញ្ជាក់ថា មានការងារជិត ៣ពាន់កន្លែងនៅក្នុងមូលដ្ឋានផ្ទាល់ ដែលបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។ ឯកឧត្តមបានបន្តថា ដើម្បីអនុវត្តតាមគោលនយោបាយអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ក្រសួងបានផ្តល់ជូនការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃតាមរយៈកម្មវិធី TVET ១,៥លាន នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជាមួយនឹងជម្រើសពេលសិក្សាជាច្រើន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី បរិក្ខារត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡន ។ល។ ក្រោយពីបញ្ចប់ការសិក្សា បងប្អូនអាចបង្កើតមុខរបរដោយខ្លួនឯង ឬរកការងារធ្វើជាមួយប្រាក់ខែខ្ពស់ជាងមុន។
ក្រៅពីការងារក្នុងស្រុក ក្រសួងក៏កំពុងផ្តល់ឱកាសការងារក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់ផងដែរ ប្រសិនបើបងប្អូនចង់ទៅធ្វើពលករនៅក្រៅប្រទេស គឺត្រូវស្វែងរកការងារធ្វើតាមក្រុមហ៊ុននាំពលករដោយស្របច្បាប់។ ឯកឧត្តមបានពន្យល់បញ្ជាក់បន្ថែម អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ណ ប.ស.ស. និងលើកទឹកចិត្តឱ្យបងប្អូនជួយបន្តផ្សព្វផ្សាយពីឱកាសការងារ និងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទ Hotline លេខ ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.។
សូមបញ្ជាក់ថា ឱកាសការងារទាំងនោះត្រូវបានជ្រើសរើសដោយរោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ឯ.ក, រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, រោងចក្រ អេប៊ល ថប ហ្គាម៉ិន (ខេមបូឌា) ឯ.ក និងធនាគារ វឌ្ឍន: អាស៊ី ចំកាត់ ABA ខេត្តកំពង់ឆ្នាំង ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មក្រៅប្រទេស រួមមាន ក្រុមហ៊ុន រីណេត (ខេមបូឌា) អេចអ ឯ.ក៕
#MLVT #HENGSour