安吉丽娜·朱莉受邀访问马德望市,考察当地古老的金寺剧院及电影院,旨在探讨修复与保护事宜。
តារាហូលីវូដ Angelina Jolie អញ្ជើញពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ក្នុងក្រុងបាត់ដំបង (AKP) នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះ អ្នកស្រី Angelina Jolie តារាហូលីវូដដ៏ល្បីល្បាញ អញ្ជើញចុះពិនិត្យអគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ស្ថិតនៅក្នុងក្រុងបាត់ដំបង។ ដំណើរទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ។ ដំណើរទស្សនកិច្ចរបស់អ្នកស្រី Angelina Jolie នាពេលនេះធ្វើឡើងតាមការអញ្ជើញរបស់តំណាងសមាគមហ្វារពន្លឺសិល្បៈ ដើម្បីស្នើឱ្យអ្នកស្រីជួយជួសជុលកែលម្អរោងកុនចាស់ទាំងពីរនេះ។ គួរបញ្ជាក់ផងដែរ រោងភាពយន្តចំណាស់ដ៏ល្បីល្បាញនៅក្រុងបាត់ដំបងនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងទសវត្សឆ្នាំ៦០។ រូបថត៖ រដ្ឋបាលខេត្តបាត់ដំបង **——————** Connect with AKP: 🌐[Telegram ](https://t.me/TheAKP)🌐[Facebook ](https://www.facebook.com/akp.official/)🌐[Website ](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse ([Twitter](https://twitter.com/kampucheapresse 🌐[Instagram](https://www.instagram.com/akp_news/ 🌐[TikTok](https://www.tiktok.com/@agencekampucheapresse 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured #CambodiaWantsPeace #JusticeForCambodia