秦拉部长出席世界卫生大会 分享柬埔寨疟疾防控经验








分类卫生
事件时间2026-05-20
地点瑞士日内瓦
来源柬埔寨卫生部
发布时间2026/05/21 19:58
详情描述
2026年5月20日,柬埔寨卫生部部长秦拉在瑞士日内瓦出席第79届世界卫生大会期间,与“疟疾不再”组织执行总裁威廉·斯泰格举行双边会谈。
秦拉部长在会谈中介绍了柬埔寨在公共卫生领域的防控经验,重点阐述了政府在应对新冠肺炎、结核病、艾滋病及疟疾等传染病方面的策略。他指出,柬埔寨防控工作的核心在于强有力的领导、基于科学证据的干预措施、社区的深度参与以及建立社会信任。
威廉·斯泰格对柬埔寨在疟疾防控方面取得的成就表示认可。他回顾称,在2000年代,疟疾曾导致柬埔寨数万人死亡,而自2018年以来,柬埔寨已实现零疟疾死亡病例,目前正处于全面消除疟疾的关键阶段。
基于柬埔寨的成功实践,“疟疾不再”组织计划将相关经验向美国及全球推广。威廉·斯泰格已向秦拉部长提出申请,希望邀请柬埔寨卫生专家参与后续的国际宣传平台,分享柬埔寨在消除疟疾方面的政策与执行经验。
“疟疾不再”组织是一家致力于通过资源动员、宣传及政策支持,推动全球消除疟疾的非营利性机构。
📋 简要摘要 ▸
柬埔寨卫生部部长秦拉在日内瓦出席第79届世界卫生大会期间,与“疟疾不再”组织负责人威廉·斯泰格举行双边会谈。双方重点讨论了柬埔寨在疟疾防控及消除死亡病例方面的显著成就。自2018年以来,柬埔寨已实现零疟疾死亡,该组织计划将柬埔寨的成功经验向美国及全球推广。
📋 完整原文 ▸
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាលកម្ពុជា ជួបប្រជុំទ្វេភាគីជាមួយ លោកវេជ្ជបណ្ឌិត William Steiger ប្រធានប្រតិបត្តិអង្គការ Malaria No More ក្នុងឱកាសមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើករំលេចពីទិសដៅចម្បងៗ នៃរាជរដ្ឋាភិបាល អំពីអាទិភាពសុខាភិបាល និងការប្តេជ្ញាចិត្តរបស់កម្ពុជា ចួលរួមការពារសុខភាព និងសុខុមាលភាពសាកល ដោយផ្តើមជាឧទាហរណ៍គំរូក្នុងកម្ពុជា និងតំបន់ ដែលបានស្តែងចេញជាសមិទ្ធិផល ដូចជាការប្រយុទ្ធជំងឺឆ្លងកូវីដ៍១៩ ជំងឺរបេង ជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជាដើម ដោយយកមកចែករំលែកជាបន្តបន្ទាប់ក្នុងវេទិការអន្តរជាតិ ដូចជាក្នុងមហាសន្និបាតសុខភាពពិភពលោក។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានឆ្លុះបញ្ចាំងផ្តល់ជូនបទពិសោធន៍កម្ពុជា ដែលកំពុងអនុវត្តន៍ ក្នុងនោះរួមមាន ១) ភាពជាអ្នកដឹកនាំរឹងមាំ ២) អន្តរាគមន៍ឈរលើភស្តុតាងវិទ្យាសាស្ត្រ ៣) ការរស់នៅជាមួយសហគមន៍ ខិតខំនាំសហគមន៍ចូលរួម ដែលបង្ហាញពីភាពជាម្ចាស់របស់ខ្លួនពិតប្រាកដ និង៤) ការនាំឱ្យមានការជឿទុកចិត្ត និងការខិតខំថែរក្សាទំនាក់ទំនងទំនុកចិត្តនេះ៕
នាជំនួបទ្វេភាគី លោកវេជ្ជបណ្ឌិត William Steiger ប្រធានប្រតិបត្តិអង្គការ បានសំដែងអំណរគុណ និងកោតសរសើរកម្ពុជា ខណៈត្រៀមខិតជិតការលុបបំបាត់ជំងឺគ្រុនចាញ់ និងការស្លាប់ដោយជំងឺគ្រុនចាញ់ទាំងស្រុងនៅកម្ពុជា។ លោកវេជ្ជបណ្ឌិត William Steiger បានជម្រាបពីស្ថានភាពកម្ពុជាក្នុងអតីតកាលទស្សវតន៍ ២០០០ ដែលជីវិតរាប់មុឺននាក់ត្រូវបានសម្លាប់ដោយជំងឺគ្រុនចាញ់ ហើយដែលចាប់ពី២០១៨ មិនមានករណីស្លាប់ដោយសារជំងឺ ដែលនេះពិតជាអច្ឆរិយនៃការខិតខំរបស់រដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ការប្តេជ្ញាចិត្តខ្ពស់ គាំទ្រនយោបាយសុខាភិបាយមួយ ដែលដើរលើផ្លូវសំដៅលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងការការពារអាយុជីវិតប្រជាជនកម្ពុជា។ លោកវេជ្ជបណ្ឌិតប្រធានប្រតិបត្តិ ក៏បានគោរពស្នើសុំ ការអនុញ្ញតពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី យកបទពិសោធន៍ដ៏ល្អនៃការប្រយុទ្ធប្រឆាំង និងឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ទៅផ្សព្វផ្សាយដល់ប្រជាជនអាមេរិក ឱ្យបានជ្រាប ដោយស្នើសុំអ្នកជំនាញសុខាភិបាលកម្ពុជា ចូលរួមជាមួយលើវេទិការផ្សព្វផ្សាយនេះ។
សូមជម្រាបជូនថា អង្គការ Malaria No More ដែលជាអង្គការមិនរកប្រាក់ចំណេញសកលមួយ មានបេសកកម្មក្នុងការលុបបំបាត់ជំងយគ្រុនចាញ់នៅទូទាំងពិភពលោក តាមរយៈការចល័តធនធាន ការផ្សព្វផ្សាយ និងការគាំទ្រគោលនយោបាយផ្អែកលើភស្តុតាង។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)