卫生部接待法国先遣组 筹备2026法语国家峰会
分类外交
事件时间2026-11-05
地点金边
来源柬埔寨卫生部
发布时间2026/11/06 12:08
详情描述
2026年11月5日上午,柬埔寨卫生部国务秘书层级的官员在金边卡尔梅特医院接待法国高级代表团先遣组,为法国高访团出席2026年第20届法语国家组织峰会做前期医疗后勤与接待协调。柬埔寨是本届峰会主办国,法国高级代表团将与会。
接待期间,卡尔梅特医院院长贡·索尼亚(Kong Sonya)及相关部门负责人向先遣组介绍医院的服务能力、设备条件和应急准备,并回答代表团提问。随后,法方先遣组的Sandra Salin医生实地查看急诊科、心脏科和救护车部门,考察重点涉及急诊救治、心脏专科和救护车转运三个环节。先遣组通过座谈和现场检查,对医院提供高质量、有效和安全照护
📋 简要摘要 ▸
2026年11月5日上午,柬埔寨卫生部国务秘书层级官员在金边卡尔梅特医院接待并协调法国高级代表团先遣组的考察行程,为法国高访团出席2026年第20届法语国家组织峰会做前期对接。卫生部表示将统筹医疗后勤与接待安排,保障峰会期间代表团相关活动顺利进行。
📋 完整原文 ▸
ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានទទួលស្វាគមន៍ និងសម្របសម្រួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូត្រៀមរៀបចំមុន ដើម្បីរៀបចំ និងសម្របសម្រួល នៃការមកដល់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋបារាំង ដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។
——
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យកាល់ម៉ែត លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាបអី រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល បានអញ្ជើញទទួលស្វាគមន៍ និងសម្របសម្រួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូត្រៀមរៀបចំមុន ដើម្បីរៀបចំ និងសម្របសម្រួល នៃការមកដល់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋបារាំង ដែលនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងសហការីតាមផ្នែកជំនាញពាក់ព័ន្ធ បានធ្វើបទបង្ហាញអំពីសមត្ថភាព សេវាកម្ម និងការត្រៀមលក្ខណៈរបស់មន្ទីរពេទ្យ ព្រមទាំងបានផ្តល់ការពន្យល់ និងឆ្លើយតបចំពោះសំណួរ និងចម្ងល់នានារបស់គណៈប្រតិភូ។ បន្ទាប់មក លោកស្រីវេជ្ជបណ្ឌិត Sandra Salin បានអញ្ជើញចុះទស្សនកិច្ច និងពិនិត្យដោយផ្ទាល់តាមផ្នែកសំខាន់ៗរបស់មន្ទីរពេទ្យ រួមមាន ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកជំងឺបេះដូង និងផ្នែករថយន្តគិលានសង្គ្រោះ។
តាមរយៈកិច្ចពិភាក្សា និងការចុះពិនិត្យជាក់ស្តែង គណៈប្រតិភូបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងការត្រៀមលក្ខណៈរបស់មន្ទីរពេទ្យកាល់ម៉ែត ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។
ជាមួយគ្នានេះ មន្ទីរពេទ្យកាល់ម៉ែត បានត្រៀមរៀបចំបន្ទប់សម្រាកពិសេសប្រភេទ VIP/VVIP ចំនួន ១០ បន្ទប់ នៅជាន់ទី១១ សម្រាប់បម្រើសេវាថែទាំសុខភាពជូនឥស្សរជនជាន់ខ្ពស់ រួមមាន ប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល និងគណៈប្រតិភូជាន់ខ្ពស់ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)