西港甘榜德瓦度假村每月净滩 58名志愿者参与

分类环境
地点西港
来源柬埔寨国家电视台
发布时间2026/11/06 12:09
详情描述
位于西哈努克省的甘榜德瓦度假村在“清水、净土、净空气”理念下,持续组织月度海滩清洁行动,最近一次共有58名志愿者参加,参与者包括度假村员工、地方行政部门人员与社区居民。活动目标为维护自然资源、减少海滩垃圾并提升海岸景观品质。该度假村为西港集酒店、海滩俱乐部与娱乐设施于一体的综合度假目的地,净滩已成为其常态化社区项目。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: កំពង់ដេវ៉ារីហ្សត បន្តយុទ្ធនាការសម្អាតឆ្នេរនៅខេត្តព្រះសីហនុ រួមចំណែកកសាងសហគមន៍ប្រកបដោយចីរភាព
ខេត្តព្រះសីហនុ៖ ក្រោមស្មារតី «ទឹកស្អាត ដីស្អាត ខ្យល់ស្អាត» មូលនិធិកំពង់ដេវ៉ា នៃកំពង់ដេវ៉ារីហ្សត បន្តរៀបចំយុទ្ធនាការសម្អាតឆ្នេរសមុទ្រជាប្រចាំ ដើម្បីចូលរួមថែរក្សាធនធានធម្មជាតិ កាត់បន្ថយសំណល់ និងលើកកម្ពស់សោភណភាពតំបន់ឆ្នេរឱ្យកាន់តែស្អាតស្រស់បំព្រង។
យុទ្ធនាការសម្អាតឆ្នេរដែលត្រូវបានរៀបចំឡើងស្ទើរតែរៀងរាល់ខែនេះ ទទួលបានការចូលរួមយ៉ាងសកម្មពីបុគ្គលិកស្ម័គ្រចិត្តរបស់កំពង់ដេវ៉ារីហ្សត អាជ្ញាធរដែនដី និងប្រជាសហគមន៍មូលដ្ឋាន។ នៅក្នុងសកម្មភាពចុងក្រោយនេះ អ្នកស្ម័គ្រចិត្តចំនួន ៥៨ នាក់ បានរួមគ្នារើស និងប្រមូលសំរាមបានរហូតដល់ជាង ៣៣៤ គីឡូក្រាម។ គិតចាប់តាំងពីខែកក្កដាមក មូលនិធិប្រមូលសំរាមបានសរុបជាង ២,២ តោន ដោយមានការចូលរួមពីបុគ្គលិក ១៦៨ នាក់ និងសមាជិកសហគមន៍ ៤៥ នាក់។
លោក ម៉ើង សុភាព ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជន ដោយលោកបានបញ្ជាក់ថា ការចូលរួមរបស់កំពង់ដេវ៉ារីហ្សត គឺជាគំរូដ៏ល្អ និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការគាំទ្រយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរអាចធ្វើបាន» ដើម្បីធានាបាននូវបរិស្ថានរស់នៅប្រកបដោយសុខសុវត្ថិភាព។
ជាមួយគ្នានេះ លោកស្រី ី Angioline Villanuevaនាយិកាគ្រប់គ្រងធនធានមនុស្សនៃកំពង់ដេវ៉ារីហ្សត បានលើកឡើងថា៖ «សកម្មភាពសម្អាតនេះ មានអត្ថន័យលើសពីការប្រមូលសំរាម។ វាគឺជាការចូលរួមការពារជីវិតសត្វសមុទ្រ កាត់បន្ថយការបំពុល និងលើកកម្ពស់គុណភាពជីវិតរបស់សហគមន៍យើងឱ្យកាន់តែប្រសើរឡើង»។
គួរបញ្ជាក់ផងដែរថា កំពង់ដេវ៉ារីហ្សត សីហនុ គឺជាគោលដៅទេសចរណ៍ និងបដិសណ្ឋារកិច្ចសម្បូរបែបរួមបញ្ចូលគ្នា នៅក្នុងខេត្តព្រះសីហនុ ដែលរួមមានសណ្ឋាគារប្រណីត ក្លឹបឆ្នេរខ្សាច់ និងមជ្ឈមណ្ឌលកម្សាន្តជ