柬埔寨旅游部与三亚市签署合作 推动中国游客增长










分类旅游
事件时间2026-05-23
地点中国三亚
来源柬埔寨旅游部
发布时间2026/05/24 08:49
详情描述
2026年5月23日,柬埔寨旅游部部长胡哈率领旅游部及私营部门高级代表团访问中国海南省三亚市,与三亚市市长陈希及当地高级官员举行工作会谈,就加强双方旅游合作达成共识。
三亚市市长陈希在会谈中表示,三亚作为“东方夏威夷”,拥有海岸线、气候及免税购物等旅游资源,是亚洲重要的休闲旅游与投资目的地。双方一致同意通过签署谅解备忘录(MoU),加强三亚市与柬埔寨各省市旅游部门的合作,共同推广旅游潜力,并促进双方私营部门的联系。
为进一步推动中国游客赴柬旅游,双方重点讨论了开通三亚至柬埔寨金边、暹粒及西哈努克省(西港)直飞航线的可能性,旨在提升旅客往来便利性,加强人员交流。
胡哈部长在会谈中建议,三亚方面协助宣传柬埔寨针对中国游客的免签政策,并组织旅游商业论坛及考察活动(FAM Trip),邀请中国旅游公司、媒体及网络博主实地考察柬埔寨旅游资源。双方计划通过加强旅游公司、酒店及航空公司之间的合作,开发新型旅游产品,以吸引更多中国游客前往柬埔寨。
📋 简要摘要 ▸
柬埔寨旅游部部长胡哈率团访问中国三亚,双方就加强旅游合作达成共识,计划签署谅解备忘录,并推动开通直飞航线,以吸引更多中国游客前往金边、暹粒及西港旅游。
📋 完整原文 ▸
[English Below]
ក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលក្រុងសានយ៉ា នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ដែលនឹងជួយជំរុញកំណើនភ្ញៀវទេសចរចិនមកកម្ពុជាបន្ថែមទៀត
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់កម្រិតខ្ពស់ជាមួយលោក Chen Xi អភិបាលក្រុងសានយ៉ា និងសហការីជាន់ខ្ពស់ក្រុង ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងក្រុងសានយ៉ា ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព នៅទីក្រុងសានយ៉ា ខេត្តហៃណាន។
ក្នុងជំនួបពិភាក្សាជាក់ស្តែង និងស៊ីជម្រៅលើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិទេសចរណ៍ លោកអភិបាលក្រុងសានយ៉ា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចការងាររបស់ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនមកកាន់ទីក្រុងសានយ៉ា ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ និងពេញនិយមដែលអាចទាក់ទាញភ្ញៀវទេសចរចិនទៅទស្សនាកម្ពុជាកាន់តែច្រើនកុះករ។
ទន្ទឹមនឹងនេះ លោកអភិបាលក្រុង ក៏បានគូសបញ្ជាក់អំពីសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍របស់ទីក្រុងសានយ៉ា ដែលត្រូវបានគេស្គាល់ថាជា “Hawaii នៃបូព៌ា” ដោយសារមានឆ្នេរសមុទ្រស្រស់ស្អាត អាកាសធាតុក្តៅពេញមួយឆ្នាំ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ទំនើប។ សានយ៉ាក៏ជាគោលដៅសំខាន់សម្រាប់ទេសចរណ៍សម្រាកកម្សាន្ត ការទិញទំនិញរួចពន្ធ និងការវិនិយោគវិស័យទេសចរណ៍ក្នុងតំបន់អាស៊ីផងដែរ។
តាមរយៈជំនួបប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងទីក្រុងសានយ៉ា ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព តាមរយៈការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងទីក្រុងសានយ៉ា និងមន្ទីរទេសចរណ៍ខេត្តក្រុងដែលមានសក្តានុពលរបស់កម្ពុជា ដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍រួមគ្នា និងការពង្រឹងទំនាក់ទំនងរវាងវិស័យឯកជននៃភាគីទាំងពីរ។
បន្ថែមពីលើនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ និងទៀងទាត់រវាងទីក្រុងសានយ៉ា និងគោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ អ្នកធ្វើដំណើរជាតិ និងអន្តរជាតិ ព្រមទាំងពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីសានយ៉ា ជួយផ្សព្វផ្សាយគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន និងរៀបចំវេទិកាធុរកិច្ចទេសចរណ៍ ក៏ដូចជាកម្មវិធី FAM Trip សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មានចិន និង Influencers ល្បីៗ ប្រចាំក្រុង មកទស្សនាស្វែងយល់ពីគោលដៅទេសចរណ៍កម្ពុជា និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងទាក់ទាញភ្ញៀវទេសចរជាច្រើនបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ទីក្រុងសានយ៉ាន គឺជាទីក្រុងទេសចរណ៍ដ៏សំខាន់មួយរបស់ខេត្តហៃណាន ដែលមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយក៏ជាគោលដៅទេសចរណ៍ល្បីល្បាញរបស់ប្រទេសចិន និងតំបន់អាស៊ីផងដែរ។
កម្មវិធីទី១០ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហៃគូ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។
ទីក្រុងសានយ៉ា ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។