卫生部在茶胶省开展登革热防控与治疗培训

分类医疗
事件时间2026-08-20
地点茶胶省
来源柬埔寨卫生部
发布时间2026/08/20 17:29

详情描述

2026年8月19日,柬埔寨卫生部在茶胶省举办登革热防控与治疗培训班。此次培训由卫生部国务秘书乌威波(Ou Vibol)及副国务秘书亨苏提(Heng Sothy)主持,并与坤塔帕花医院合作开展。 培训旨在提升基层医护人员的诊疗与护理水平,分享专业技术与临床经验,确保登革热患者能得到及时、准确的诊断及高效治疗。参训人员包括来自茶胶省各公立及私立医院的医生、治疗师及护理人员。卫生部要求学员通过此次培训提升专业能力,并在各自医院担任骨干,负责后续的内部培训工作。 培训期间,卫生部代表团前往茶胶省转诊医院及安哥卡(Angkorka)转诊医院,实地考察登革热患者的护理与治疗情况。此外,代表团还走访了特拉邦通南(Trapeang Thom Khang Cheung)公社,在当地社区开展预防教育,指导村民投放灭蚊药,并建议与地方当局合作,为储水容器加盖以消除蚊虫滋生环境。 在与茶胶省卫生局、各区卫生办公室及相关医院代表的座谈中,各方重点讨论了以下工作:清除蚊虫滋生地、优化登革热患者的收治与分流管理,以及确保危重患者能按技术标准及时转诊至上级医院,以保障医疗质量与患者安全。
📋 简要摘要 ▸
柬埔寨卫生部在茶胶省开展登革热防控培训,联合坤塔帕花医院提升基层医护人员对登革热的诊疗与护理水平,以应对疫情。
📋 完整原文 ▸
ការចុះគាំទ្រ និងតាមដានវឌ្ឍនភាពនៃការគ្រប់គ្រងជំងឺគ្រុនឈាម និងវគ្គបណ្តុះបណ្តាលស្តីពី «ការ​គ្រប់គ្រង​ ព្យាបាល​ និង​ថែទាំ​ជំងឺគ្រុនឈាម» ជាមួយមន្ទីរពេទ្យ​គន្ធបុប្ផា​ នៅខេត្ត​តាកែវ​។ —— ខេត្ត​តាកែវ​​៖ ថ្ងៃទី១៩​ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារតាមដានវឌ្ឍនភាពនៃការគ្រប់គ្រងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល តាមបណ្តារាជធានី ខេត្ត ដឹកនាំដោយឯកឧត្ដមឱសថការី អ៊ូ វិភព រដ្ឋលេខាធិការ និងឯកឧត្ដម​សាស្ត្រាចារ្យ​រង​ ហេង សុទ្ធី អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតី ក្នងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការ​គ្រប់គ្រង​ ព្យាបាល​និង​ថែទាំ​ជំងឺគ្រុនឈាម ដើម្បីឆ្លើយតបនឹងការកើនឡើង នៃជំងឺគ្រុនឈាម ដោយសហការជាមួយមន្ទីរពេទ្យ​គន្ធបុប្ផា​។ គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះគឺ ដើម្បីធ្វើវិក្រឹតការ ចែករំលែកបទពិសោធន៍ ជំនាញបច្ចេកទេស និងវិធានការព្យាបាលថ្មីៗ ដើម្បីធានាបាននូវការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនឈាម បានឆាប់រហ័ស ត្រឹមត្រូវ និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។ ព្រឹក​ថ្ងៃ​ទី១៩​ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំទាំងពីររូបបានជួបសំណេះសំណាលក្នុងពិធីបើកបើកវគ្គបណ្តុះបណ្តាល ដោយផ្តល់នូវអនុសាសន៍ដល់សិក្ខាកាមឱ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រពីសាស្រ្តាចារ្យដែលជាអ្នកឯកទេស នៃជំងឺគ្រុនឈាម ក្នុងគោលបំណងពង្រឹងសមត្ថភាពក្នុងការក្លាយជាគ្រូបង្គោល ប្រចាំមន្ទីរពេទ្យរបស់ខ្លួន សម្រាប់ការបណ្តុះបណ្តាលបន្ត ទៅដល់សហការីជាគ្រូពេទ្យ គិលានុបដ្ឋាក នៅពេលបន្តបន្ទាប់ទៀត។ បន្ទាប់ពីពិធីបើកវគ្គរួច ថ្នាក់ដឹកនាំ បានអញ្ជើញចុះអភិបាលពិនិត្យការថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាម នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ​ ​មន្ទីរពេទ្យ​បង្អែក​អង្គរកា​​ និង​ចុះ​តាម​ខ្នង​ផ្ទះ​មេីល​តាម​ពាង​ទឹក​ របស់​អ្នក​ភូមិ​នៅ​ឃុំ​ត្រពាំង​ធំ​ខាង​ត្បូង​ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ស្រី​ មុត​ ប៉ុម​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ និង​ជា​ប្រធាន​ HCMC​ ដេីម្បី​អប់រំ​ពី​ការ​ដាក់​ថ្នាំ​អាបែត​បន្ថែម​ និង​ស្នេី​ឱ្យ​មាន​យុទ្ធនាការ​ធ្វើ​គម្រប​ពាង​ឱ្យ​បាន​គ្រប់​ពាង​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ។ រសៀល​ថ្ងៃ​ទី​១៩​ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូ បានជួបពិភាក្សាការងារជាមួយតំណាងមន្ទីរសុខាភិបាលខេត្ត តំណាងការិយាល័យស្រុកប្រតិបត្តិ និងមន្ទីរពេទ្យនានាទូទាំងខេត្ត ដោយផ្តោតលើ៖ -ការងារគ្រប់គ្រង និងបំបាត់ជម្រកមូសដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ -ការងារគ្រប់គ្រង បែងចែកអ្នកជំងឺសម្រាកពេទ្យ ជាពិសេសអ្នកជំងឹគ្រុនឈាម ដែលកំពុងតែមានចំនួនច្រើន ឱ្យសមស្រប ប្រកបដោយលក្ខណៈបច្ចេកទេស ដើម្បីការថែទាំ ព្យាបាល និងតាមដានជំងឺប្រកបដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។ -ការងារបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ដែលមានកម្រិតខ្ពស់ជាង ឱ្យទាន់ពេលវេលា តាមបទដ្ឋានបច្ចេកទេស និងប្រកបដោយសុវត្ថិភាព។ សូមបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពី លោក លោកស្រី ជាវេជ្ជបណ្ឌិត គ្រូពេទ្យព្យាបាល និងគិលានុបដ្ឋាកមកពីគ្រប់មន្ទីរពេទ្យ​សាធារណៈ​ និង​ឯកជន​ នៃខេត្ត​តាកែវ​។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)