国土规划和建设部启动公务员生物识别普查 赛森奥带头登记

分类政府动态
事件时间2026-06-23 12:08
地点金边
来源公共职能信息
发布时间2026/06/23 12:08
详情描述
2026年6月23日,柬埔寨国土规划和建设部正式启动公务员生物识别普查工作。该部是继柬埔寨发展理事会等10个政府部门之后,第11个开展此项普查的试点单位。
此次普查工作由公务员普查委员会负责,旨在核实公务员的在岗情况,优化政府行政结构,提升行政管理效率。普查现场由公务员部国务秘书索桑瓦代表公务员部大臣洪玛尼主持,经济与财政部代表亦出席参与。
国土规划和建设部大臣赛森奥带头进行了现场生物识别登记。该部各级领导及公务员均需配合完成身份核实,参与者需携带柬埔寨身份证或柬埔寨护照原件,并按要求完成生物识别信息采集。
📋 简要摘要 ▸
国土规划和建设部正式启动公务员生物识别普查工作,由赛森奥副总理带头进行现场登记。这是继10个政府部门后的第11个试点单位,旨在通过核实身份信息与在岗情况,优化政府行政结构,确保公务员队伍的真实性与高效性。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាប់ផ្តើមធ្វើជីវមាត្រដំបូងគេ ក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
បន្ទាប់ពីទទួលបានជោគជ័យក្នុងការអនុវត្តនៅតាមក្រសួង និងស្ថាប័នចំនួន១០ រួចមក ព្រឹកនេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង បានបន្តបេសកកម្មរបស់ខ្លួន ចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលកំពុងបំពេញការងារ នៅតាមអង្គភាពចំណុះស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ បេសកកម្មចុះធ្វើជំរឿននេះ ដឹកនាំដោយ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ មានការអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានចូលរួមសហការយ៉ាងសកម្ម ដោយបានមកបង្ហាញខ្លួនផ្ទាល់ និងភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនកម្ពុជាច្បាប់ដើម ទៅតាមការកំណត់របស់គណៈកម្មការជំរឿន។
សូមជម្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាក្រសួងទី១១ ដែលគណៈកម្មការ បានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីបានបញ្ចប់ដំណើរការជំរឿននៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។