暹粒发放17.5万张不动产权证 惠及逾万户










分类政务
事件时间2026-11-17
地点暹粒
来源柬埔寨司法部
发布时间2026/11/17 15:00
详情描述
11月17日上午,柬埔寨司法部国务秘书埃姆·占塔莫卡拉代表副总理兼司法部长盖里特,赴暹粒省出席不动产产权证发放仪式,向当地居民发放175,364张象征性产权证。仪式由国王最高顾问、暹粒选区议员狄班主持。
本轮发放覆盖暹粒省8个县,包括波县、格罗兰、斯雷斯南、苏特尼贡、芝格楞、吴哥
📋 简要摘要 ▸
11月17日上午,柬埔寨司法部国务秘书埃姆·占塔莫卡拉代表副总理兼司法部长盖里特,赴暹粒省出席不动产产权证发放仪式,向当地居民一次性发放175,364张象征性产权证。省政府及市县、乡分区行政部门协同推进,按既定计划完成本轮确权发证。
📋 完整原文 ▸
ឯកឧត្តម ឯម ច័ន្ទមករា អញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជានិមិត្តរូបជូនម្ចាស់កម្មសិទ្ធិករ ចំនួន១៧៥,៣៦៤បណ្ណ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តសៀមរាប
====================
(សៀមរាប)៖ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, នៅព្រឹកថ្ងៃអង្គារ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជានិមិត្តរូបជូនម្ចាស់កម្មសិទ្ធិករចំនួន១៧៥,៣៦៤បណ្ណ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលមកពីស្រុកចំនួន០៨ រួមមាន ស្រុកពួក ក្រឡាញ់ ស្រីស្នំ សូទ្រនិគម ជីក្រែង អង្គរជុំ អង្គរធំ និងប្រាសាទបាគង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប។
ចំពោះលទ្ធផលដ៏ត្រចះត្រចង់នៅក្នុងវិស័យដីធ្លីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំខេត្ត ជាពិសេសការខិតខំអនុវត្តការងារនៅមូលដ្ឋានផ្ទាល់របស់មន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ យុវជនស្ម័គ្រចិត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឱ្យសម្រេចបានជោគជ័យតាមផែនការ ទិសដៅដែលបានគ្រោងទុក ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕