卫生部工作组赴马德望 检查3家县级医院服务质量
分类医疗卫生
事件时间2026-11-12
地点马德望
来源柬埔寨卫生部
发布时间2026/11/17 15:29
详情描述
11月12日至13日,柬埔寨卫生部国务秘书温波拉尼与李春率技术工作组前往马德望省,检查特莫谷、巴威、桑普伦三所县级转诊医院的运行进展。此次检查重点为提升基层医疗服务的质量、效率与安全性。
工作组向三所医院管理层提出整改建议,并明确四项优先事项:整治医院基础设施与环境卫生,按技术标准改善就医空间;强化急诊、外科、母婴急救和实验室等核心专业能力;扩展牙科、眼科、精神健康和运动康复等专科服务;规范药品、医疗设备和耗材管理,同时完善病人转运系统,确保转诊及时并符合技术规范。
对在马德望省上述地区就医的居民来说,这四项要求对应的是县级医院能否就近处理常见急症、完成必要检验,以及在需要转诊时能否顺利衔接。牙科、眼科、精神健康和康复服务被列入扩展范围,是当地服务补强的方向。
在上述三所医院就诊或需要转诊的居民,就诊前可向院方确认急诊、母婴急救和检验服务的开放情况;涉及专科服务或转诊的,可询问具体流程和接收安排。
检查由卫生部技术工作组、县级卫生行政办公室、转诊医院管理层及相关专业官员共同参与,目的是查找问题、推动整改,确保民众获得安全、有效和公平的医疗照护。
📋 简要摘要 ▸
11月12日至13日,卫生部国务秘书温波拉尼与李春率技术工作组赴马德望省,实地检查特莫谷、巴威、桑普伦三所县级转诊医院的运行进展,重点提升基层医疗服务的质量、效率与安全性。工作组向医院管理层提出整改建议,并要求持续强化诊疗规范与病患照护流程。
📋 完整原文 ▸
ចុះពិនិត្យវឌ្ឍនភាព និងគាំទ្រការពង្រឹងគុណភាពសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកស្រុក ក្នុងខេត្តបាត់ដំបង។
——
ខេត្តបាត់ដំបង៖ ពីថ្ងៃទី១២ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ និងឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាព និងគាំទ្រការពង្រឹងគុណភាពសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកថ្មគោល បវេល និងសំពៅលូន ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ និងការណែនាំសំខាន់ៗដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យ ដើម្បីបន្តពង្រឹងគុណភាពសេវា និងលើកកម្ពស់សមត្ថភាពផ្តល់សេវាឱ្យកាន់តែប្រសើរឡើង ដោយផ្តោតលើចំណុចអាទិភាពដូចខាងក្រោម៖
១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានមន្ទីរពេទ្យ៖ រៀបចំ និងអភិវឌ្ឍបរិស្ថានមន្ទីរពេទ្យឱ្យមានសោភ័ណភាព អនាម័យ សណ្តាប់ធ្នាប់ និងគុណភាព ស្របតាមស្តង់ដារបច្ចេកទេស ដើម្បីបង្កើតបរិយាកាសល្អប្រសើរសម្រាប់អ្នកជំងឺ និងអ្នកមកទទួលសេវា។
២. ការពង្រឹងសមត្ថភាពជំនាញបច្ចេកទេសស្នូល៖ បន្តលើកកម្ពស់សមត្ថភាព និងគុណភាពសេវាលើផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ការសង្គ្រោះទារក និងសេវាមន្ទីរពិសោធន៍ ដើម្បីធានាបាននូវការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាព។
៣. ការពង្រីកវិសាលភាពសេវាសុខាភិបាល៖ យកចិត្តទុកដាក់លើការពង្រឹង និងពង្រីកសេវាឯកទេស រួមមាន សេវាសុខភាពមាត់ធ្មេញ ចក្ខុរោគ សុខភាពផ្លូវចិត្ត និងសេវាស្តារនីតិសម្បទាដោយចលនា ដើម្បីឆ្លើយតបនឹងតម្រូវការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែទូលំទូលាយ។
៤. ការគ្រប់គ្រងការផ្គត់ផ្គង់ និងប្រព័ន្ធបញ្ជូនអ្នកជំងឺ៖ ពង្រឹងការគ្រប់គ្រង និងថែទាំឱសថ បរិក្ខារពេទ្យ និងសម្ភារបរិក្ខារបច្ចេកទេស ព្រមទាំងពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺឱ្យមានប្រសិទ្ធភាព ទាន់ពេលវេលា និងស្របតាមលក្ខណៈបច្ចេកទេស។
បេសកកម្មចុះពិនិត្យនេះ មានការចូលរួមពីថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាព ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម និងជំរុញការកែលម្អគុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង សំដៅធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)