陈丰明向法国投资者讲述皇家集团 从$1000做到龙头
分类经济
事件时间2026-11-16
地点金边
来源CNC热闻
发布时间2026/11/17 18:55
详情描述
皇家集团首席执行官、柬埔寨总商会主席陈丰明于11月16日面向法国投资者分享创业历程,称集团从注册资本仅1000美元的小型贸易生意起步,成长为柬埔寨领先的综合型企业。他强调成功源于对柬埔寨潜力的信心、长期积累的信任以及与相信柬埔寨的国际伙伴合作。
📋 完整原文 ▸
វីដេអូ៖ អ្នកឧកញ៉ា គិត ម៉េង បង្ហាញពីដំណើរបង្កើត រ៉ូយ៉ាល់ គ្រុប ពីដើមទុន ១ពាន់ដុល្លារ រហូតក្លាយជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា ជូនវិនិយោគិនបារាំង
អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ភាពជោគជ័យក្នុងការកសាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ពីអាជីវកម្មពាណិជ្ជកម្មតូចមួយដែលមានដើមទុនត្រឹម ១ពាន់ដុល្លារ រហូតរីកចម្រើនក្លាយជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា គឺកើតចេញពីជំនឿលើសក្តានុពលរបស់ប្រទេសកម្ពុជា ការខិតខំប្រឹងប្រែងកសាងភាពជឿជាក់ និងការចាប់ដៃគូសហការជាមួយដៃគូអន្តរជាតិ ដែលមានជំនឿលើកម្ពុជាដូចគ្នា។
នេះជាសារដ៏សំខាន់ដែលអ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានចែករំលែកទៅកាន់វិនិយោគិនបារាំង ក្នុងវេទិកាធុរកិច្ចកម្ពុជា-បារាំង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយបង្ហាញថា ការជឿជាក់លើប្រទេសកម្ពុជា រួមជាមួយភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាកត្តាសំខាន់ក្នុងការបង្កើត និងជំរុញកំណើនអាជីវកម្មប្រកបដោយចីរភាព។