洪玛奈出席第49届东盟峰会闭幕式 菲律宾主办

洪玛奈出席第49届东盟峰会闭幕式 菲律宾主办
洪玛奈出席第49届东盟峰会闭幕式 菲律宾主办
洪玛奈出席第49届东盟峰会闭幕式 菲律宾主办
洪玛奈出席第49届东盟峰会闭幕式 菲律宾主办
洪玛奈出席第49届东盟峰会闭幕式 菲律宾主办
洪玛奈出席第49届东盟峰会闭幕式 菲律宾主办
洪玛奈出席第49届东盟峰会闭幕式 菲律宾主办
洪玛奈出席第49届东盟峰会闭幕式 菲律宾主办
洪玛奈出席第49届东盟峰会闭幕式 菲律宾主办
1/9
分类外交
事件时间2026-11-17
地点菲律宾
来源新鲜报
发布时间2026/11/17 18:37

详情描述

据Fresh News Asia报道,第49届东盟峰会11月17日下午在菲律宾闭幕,柬埔寨首相洪玛奈出席闭幕式。菲律宾总统马科斯作为东盟轮值主席总结2026年成果,并指出仍需应对的问题,同时提到东盟将于2027年迎来成立60周年。
📋 完整原文 ▸
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន (ហ្វីលីពីន)៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ ដែលរៀបចំឡើងនៅប្រទេសហ្វីលីពីនជាប្រធានប្តូរវេន​ឆ្នាំ​២០២៦នោះ បានបិទបញ្ចប់ហើយនៅរសៀលថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ ពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ បានប្រព្រឹត្តទៅយ៉ាងមហោឡារិក ដោយមានការអញ្ជើញចូលរួមពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងមេដឹកនាំប្រទេសដទៃទៀតជាសមាជិកអាស៊ាន។ លោក ហ្វែឌីណាន់ ម៉ាកូស ប្រធានាធិបតីហ្វីលីពីន និងជាប្រធានអាស៊ាន បានកត់សម្គាល់នូវ​សមិទ្ធ​ផលមួយចំនួន ដែលអាស៊ានសម្រេចបានក្នុងឆ្នាំ២០២៦ ហើយក៏បានរំលេចពីបញ្ហា​មួយចំនួន​របស់​អាស៊ាន ដែលទាមទារឱ្យមានការរួមគ្នាជាចាំបាច់ក្នុងការដោះស្រាយ។ លោកប្រធានាធិបតី បានលើកជាសំណួរថា តើត្រូវធ្វើយ៉ាងណា ដើម្បីឱ្យអាស៊ានខ្លាំង? សម្រាប់លោកប្រធានាធិបតី ដើម្បីអាស៊ានខ្លាំង គឺត្រូវរួមគ្នា។ លោកប្រធានាធិបតី បានលើកឡើងថា ពេញមួយឆ្នាំ២០២៦ ហ្វីលីពីនបានព្យាយាមធ្វើជាត្រីវិស័យ​ដើម្បី​ផ្តល់ទិសដៅភាពជាអ្នកដឹកនាំ និងសាមគ្គីភាព។ លោកបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរយុទ្ធសាស្ត្រ​នៅពេលចាំបាច់ មិនមែនជាការបាត់បង់ទិសដៅនោះទេ ហើយអាស៊ាននៅតែបន្តពង្រឹងសន្តិភាព ស្ថិរ​ភាព ការតភ្ជាប់សេដ្ឋកិច្ច និងការការពារប្រជាជនទោះបីជាស្ថានភាពពិភពលោក​មានការប្រែ​ប្រួល​ក៏ដោយ។ លោកប្រធានាធិបតី បានគូសបញ្ជាក់ថា បញ្ហាប្រឈមរបស់អាស៊ានកាន់តែមានទំនាក់ទំនងគ្នា ដោយ​លោកបានលើកឧទាហរណ៍ថា សន្តិសុខថាមពល ក៏ជាសន្តិសុខសេដ្ឋកិច្ចដែរ។ អាស៊ានកាន់តែរឹងមាំ នឹងជួយកសាងពិភពលោកឱ្យកាន់តែមានស្ថិរភាព និងវិបុលភាព។ ក្នុងពិធីនោះ ក៏មានពិធីប្តូរញញរទៅកាន់លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលនឹងត្រូវធ្វើជាប្រធានអាស៊ានប្តូរវេនបន្តនៅឆ្នាំ២០២៧។ លោកប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ថា នៅពេលអាស៊ានឈានចូលដល់ខួបលើកទី៦០ នៅឆ្នាំ២០២៧ វាជាពេលវេលាដ៏ស័ក្តិ​សមដែលសិង្ហបុរីត្រូវកាន់ចង្កូតដឹកនាំ។ លោកបានបង្ហាញទំនុកចិត្តយ៉ាងមុតមាំថា សិង្ហបុរី នឹងដឹកនាំអាស៊ានប្រកបដោយភាពច្បាស់លាស់ ស្ថិរភាព និងការប្តេជ្ញាចិត្តខ្ពស់ចំពោះកិច្ចសហប្រតិ​បត្តិការក្នុងតំបន់។ ក្នុងពិធីនោះ លោក វ៉ុង បានអំពាវនាវឱ្យអាស៊ានបោះជំហានបន្ថែមទៀតឆ្ពោះទៅរកទីផ្សារតែមួយ (Single ASEAN market) ដើម្បីឱ្យអាជីវកម្មអាចដំណើរការឆ្លងដែនដោយរលូន និងបង្កើតឱកាស​ការ​ងារ និងការវិនិយោគកាន់តែច្រើន។ លោកក៏បានសង្កត់ធ្ងន់លើការពង្រឹងទំនាក់ទំនងក្នុងវិស័យ​ហិរញ្ញ​វត្ថុ បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងការពន្លឿនការផ្លាស់ប្តូរទៅរកថាមពលស្អាត។ ក្នុងបរិបទដែលពិភពលោកកំពុងមានការបែងចែក លោកបានបញ្ជាក់ថា អាស៊ានត្រូវតែបន្តកសាង​ស្ពានទំនាក់​ទំនង និងរក្សាជំហរបើកចំហ។ លោកបានកត់សម្គាល់ពីខួបអនុស្សាវរីយ៍សំខាន់ៗ​នៅឆ្នាំ​២០២៧ រួមមានខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ានជាមួយសហរដ្ឋអាមេរិក កាណាដា និងសហ​ភាព​អឺរ៉ុប ព្រមទាំងខួបលើកទី៣០ នៃអាស៊ានបូកបី ដែលជាឱកាសក្នុងការពង្រឹងកិច្ចសហ​ប្រតិបត្តិការជាក់ស្តែង។ លោកនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រធានាធិបតីហ្វីលីពីន ដែលបានដឹកនាំអាស៊ានប្រកប​ដោយសាមគ្គីភាពក្នុងឆ្នាំដ៏លំបាកនេះ។ លោកបានរំលេចពីសមិទ្ធផលធំៗដូចជា ការចុះហត្ថលេខាលើ​កិច្ចព្រម​ព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ការដាក់ឱ្យអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ​អាស៊ាន​ដែលបានធ្វើបច្ចុប្បន្នភាព កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ និងការជំរុញ​សមាហរណកម្មពេញលេញរបស់ទីម័រខាងកើត ដែលនឹងត្រៀមធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៩ ។ លោកនាយករដ្ឋមន្ត្រី បានសម្តែងក្តីសោមនស្សដែលសិង្ហបុរីបានទទួលតំណែងប្រធាន​ចំពេល​អាស៊ាន​ឈានចូលដល់ខួប ៦០ឆ្នាំនៅឆ្នាំ២០២៧។ លោកបានរំឭកថា ចំណុចខ្លាំងបំផុតរបស់អាស៊ាន​គឺឆន្ទៈ​ក្នុងការធ្វើការរួមគ្នា ទោះបីជាមានភាពខុសគ្នាក៏ដោយ ដែលធ្វើឱ្យតំបន់នេះសម្រេចបានសមិទ្ធផល​ធំធេង​ជាងការធ្វើតែម្នាក់ឯង៕