柬埔寨国民议会第八委员会视察国家母婴保健中心
分类政务新闻
事件时间2026年4月8日下午
地点金边
来源柬埔寨社保
发布时间2026/04/08 21:39
详情描述
柬埔寨国家社会保障基金局副局长陪同国民议会代表团,实地考察国家母婴保健中心,旨在了解医疗服务现状并探讨当前面临的挑战。
📋 完整原文 ▸
ឯកឧត្តម ឃុន ចាន់ណារិទ្ធ អញ្ជើញអមដំណើរគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាព និងស្វែងយល់ពីបញ្ហាប្រឈមនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក
-------------------
ភ្នំពេញ៖ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញអមដំណើរគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ដើម្បីចូលរួមស្វែងយល់ពីស្ថានភាពជាក់ស្តែង នៃការផ្តល់សេវាជូនប្រជាពលរដ្ឋ និងស្វែងយល់ពីបញ្ហាប្រឈម របស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា។
ការអញ្ជើញចូលរួមរបស់ ឯកឧត្តមអគ្គនាយករង ក្នុងទស្សនកិច្ចនាឱកាសនេះ គឺដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីស្ថានភាពនៃការផ្ដល់សេវាសុខាភិបាលជូនដល់សមាជិក ប.ស.ស. ក៏ដូចជាការពិនិត្យលើវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពរនានា របស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក[...អានបន្ត](https://www.facebook.com/share/p/1Hryr2KCbE/)