国家社会保障基金局考察柬埔寨国家银行 拟优化社保基金投资策略









分类政策
事件时间2026-04-29
地点金边
来源柬埔寨劳工部
发布时间2026/04/29 20:32
详情描述
2026年4月29日,由柬埔寨劳工和职业培训部国务秘书兼国家社会保障基金局(NSSF)理事会主席希夫·拉斯米(Hiv Rasmey)率领的代表团,先后访问了柬埔寨国家银行及柬埔寨证券监管局。此次考察旨在学习投资管理经验,探索社保基金的投资机遇。
在柬埔寨国家银行,代表团与该行执行总经理金提·科莫利(Kimty Kormoly)举行会谈。双方就资本储备管理机制、战略资产配置、全球投资资产评估以及风险控制等技术性问题进行了深入探讨。
同日下午,代表团访问了柬埔寨证券监管局,并与该局局长苏速杰(Sou Socheat)会面。会上,相关专家介绍了柬埔寨证券市场的发展现状、投资机遇、债券发行情况,以及社保基金在证券市场的潜在投资路径。
希夫·拉斯米表示,此次从两家机构获取的经验与技术,将为理事会制定基金管理原则及投资决策提供参考。通过优化投资组合,旨在确保社保基金的投资过程更加安全、透明,并提升整体收益,从而为在职员工及公务员等社保基金成员提供长期福利保障。
📋 简要摘要 ▸
国家社会保障基金局代表团于4月29日访问柬埔寨国家银行及柬埔寨证券监管局,旨在学习投资管理经验。双方就资本储备管理、资产配置及风险控制进行深入探讨,计划通过科学化投资提升社保基金收益,保障在职员工及公务员的长期福利。
📋 完整原文 ▸
គណៈប្រតិភូក្រុមប្រឹក្សាធនាភិបាល ប.ស.ស. ចុះសិក្សាយល់ដឹងពីយន្តការវិនិយោគនៅធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា
(ភ្នំពេញ)៖ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ គណៈប្រតិភូក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គមនៃ ប.ស.ស. ដឹកនាំដោយឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាធនាភិបាលសន្ដិសុខសង្គម នៃ ប.ស.ស. បានអញ្ជើញចុះទស្សនកិច្ចសិក្សានៅធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ដើម្បីយល់ដឹងពីបទពិសោធនៃការគ្រប់គ្រងការវិនិយោគ និងកាលានុវត្តភាពសម្រាប់ការវិនិយោគមូលនិធិសន្ដិសុខសង្គម។
ឯកឧត្តម ហ៊ីវ រស្មី បានថ្លែងបញ្ជាក់ថា បទពិសោធ និងបច្ចេកទេសដែលទទួលបានពីស្ថាប័នកំពូលទាំងពីរនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ក្រុមប្រឹក្សាធនាភិបាល ក្នុងការរៀបចំគោលការណ៍គ្រប់គ្រងមូលនិធិ និងសម្រេចចិត្តលើផែនការវិនិយោគឱ្យកាន់តែមានសុវត្ថិភាព តម្លាភាព និងទទួលបានផលចំណេញខ្ពស់ ដើម្បីជាឧត្តមប្រយោជន៍ដល់បងប្អូនកម្មករ និយោជិត និងមន្ត្រីសាធារណៈដែលជាសមាជិក ប.ស.ស. ទាំងអស់។
ក្នុងដំណើរទស្សនកិច្ចនៅធនាគារជាតិនៃកម្ពុជា គណៈប្រតិភូទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពី ឯកឧត្តម គឹមទី កោមលី អគ្គនាយកប្រតិបត្តិការ ដោយបានពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាបច្ចេកទេស រួមមានយន្តការគ្រប់គ្រងទុនបម្រុងវិនិយោគ ការបែងចែកទ្រព្យសកម្មជាយុទ្ធសាស្ត្រ ការវាយតម្លៃលើទ្រព្យសកម្មវិនិយោគសកល និងការគ្រប់គ្រងហានិភ័យឱ្យបានច្បាស់លាស់។
ដោយឡែក ក្នុងជំនួបជាមួយ ឯកឧត្តម ស៊ូ សុជាតិប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា នាវេលារសៀលថ្ងៃដដែល អ្នកជំនាញបានបង្ហាញអំពីវឌ្ឍនភាពនៃទីផ្សារមូលបត្រកម្ពុជា កាលានុវត្តភាពវិនិយោគ ការបោះផ្សាយសញ្ញាបណ្ណ និងឱកាសវិនិយោគនានាសម្រាប់មូលនិធិសន្តិសុខសង្គម៕
#MLVT #HENGSour